LibreOffice 24.8 Help
ជារឿយៗ ឆ្នាំក្នុងធាតុកាលបរិច្ឆេទត្រូវបានបញ្ចូលជាតួលេខពីរខ្ទង់ ។ ដោយនៅខាងក្នុង ឆ្នាំត្រូវបានរៀបចំដោយ LibreOffice ជាតួលេខបួនខ្ទង់ ដូច្នេះក្នុងការគណនារកភាពខុសគ្នាពី 1/1/99 ដល់ 1/1/01 លទ្ធផលត្រឹមត្រូវនឹងជាពីរឆ្នាំ ។
ក្រោម LibreOffice - ចំណូលចិត្តឧបករណ៍ - ជម្រើស - LibreOffice - ទូទៅ អ្នកអាចកំណត់សតវត្សរ៍ដែលត្រូវបានប្រើ នៅពេលអ្នកបញ្ចូលតែពីរតួលេខ ។ លំនាំដើមគឺ ១៩៣០ ដល់ ២០២៩ ។
នេះមានន័យថា បើអ្នកបញ្ចូលកាលបរិច្ឆេទ 1/1/30 ឬខ្ពស់ជាង វានឹងត្រូវបានចាត់ទុកនៅខាងក្នុងជា 1/1/1930 ឬខ្ពស់ជាង ។ រាល់ឆ្នាំពីរតួលេខដែលទាបជាង នឹងអនុវត្តទៅសតវត្ស 20xx ។ ដូច្នេះជាឧទាហរណ៍ 1/1/20 ត្រូវបានបម្លែងទៅជា 1/1/2020 ។