LibreOffice 24.8 Help
ដោយមានជំនួយពីតម្រងនាំចូល សំណួរទំព័របណ្តាញរបស់ LibreOffice Calc អ្នកអាចបញ្ចូលតារាងពីឯកសារ HTML ក្នុងសៀវភៅបញ្ជី Calc ។
អ្នកអាចប្រើវិធីសាស្ត្រដូចគ្នា ដើម្បីបញ្ចូលជួរដែលបានបញ្ជាក់ដោយឈ្មោះពីសៀវភៅបញ្ជី Calc ឬ Microsoft Excel មួយ ។
មានវិធីសាស្ត្របញ្ចូលដូចខាងក្រោម ៖
កំណត់ទស្សន៍ទ្រនិចត្រង់ក្រឡាដែលនឹងត្រូវបញ្ចូលមាតិកាថ្មី ។
Choose Sheet - External Links. This opens the External Data dialog.
បញ្ចូល URL របស់ឯកសារ HTML ឬឈ្មោះរបស់សៀវភៅបញ្ជី ។ ចុច បញ្ចូល ពេលបញ្ចប់ ។ ចុចប៊ូតុង ... ដើម្បីបើកប្រអប់ជម្រើសឯកសារមួយ ។
ក្នុងប្រអប់បញ្ជីធំនៃប្រអប់ ជ្រើសជួរដែលបានដាក់ឈ្មោះ ឬតារាងដែលអ្នកចង់បញ្ចូល ។
អ្នកក៏អាចបញ្ជក់លម្អិតថា ជួរ ឬតារាងត្រូវបានធ្វើបច្ចុប្បន្នភាពរៀងរាល់ n វិនាទី ។
តម្រងនាំចូលអាចបង្កើតឈ្មោះសម្រាប់ជួរក្រឡាបានយ៉ាងលឿន ។
បើកឯកសារពីរ ៖ សៀវភៅបញ្ជី LibreOffice Calc ដែលទិន្នន័យខាងក្រៅត្រូវបានបញ្ចូល (ឯកសារគោលដៅ) និងឯកសារដែលទិន្នន័យខាងក្រៅទាញយកពី (ឯកសារប្រភព) ។
In the target document open the Navigator.
ក្នុងប្រអប់បន្សំខាងក្រោមនៃ "កម្មវិធីរុករក" ជ្រើសឯកសារប្រភព ។ ឥឡូវនេះ "កម្មវិធីរុករក" បង្ហាញឈ្មោះជួរ និងជួរមូលដ្ឋានទិន្នន័យ ឬតារាងដែលមានក្នុងឯកសារប្រភព ។
In the Navigator select the Insert as link drag mode .
អូសទិន្នន័យខាងក្រៅដែលចង់បាន ពីកម្មវិធីរុករកទៅក្នុងឯកសារគោលដៅ ។
បើអ្នកបានផ្ទុកឯកសារ HTML ដោយប្រើតម្រង សំណួរទំព័របណ្តាញ ជាឯកសារប្រភព អ្នកនឹងរកឃើញតារាងក្នុង "កម្មវិធីរុករក" ដែលមានឈ្មោះតគ្នាចាប់ពី "HTML_table1" ឡើងទៅ និងឈ្មោះជួរពីរដែលត្រូវបានបង្កើត ៖
HTML_all - នឹងបញ្ជាក់ឯកសារទាំងមូល
HTML_tables - នឹងបញ្ជាក់តារាង HTML ទាំងអស់ក្នុងឯកសារ
បើក កែសម្រួល - តំណ ។ នៅទីនេះ អ្នកអាចកែសម្រួលតំណទៅទិន្នន័យខាងក្រៅ ។