LibreOffice 25.2 Help
ចំពោះក្រឡានីមួយៗ អ្នកអាចកំណត់ធាតុបញ្ចូលឲ្យត្រឹមត្រូវ ។ ធាតុបញ្ចូលទៅក្នុងក្រឡាដែលមិនត្រឹមត្រូវ នឹងត្រូវបានបដិសេធ ។
ក្បួនដែលមានសុពលភាព គឺត្រូវបានធ្វើឲ្យសកម្ម នៅពេលដែលបានបញ្ចូលតម្លៃថ្មី ។ ប្រសិនបើបានបញ្ចូលតម្លៃដែលមិនត្រឹមត្រូវទៅក្នុងក្រឡារួចហើយ ឬប្រសិនបើអ្នកបញ្ចូលតម្លៃក្នុងក្រឡាដោយ ការអូសហើយទម្លាក់ក៏ដោយ ឬដោយការចម្លងហើយបិទភ្ជាប់ក៏ដោយ ក្បួនដែលមានសុពលភាពនឹងមិនមានផលប៉ះពាល់ឡើយ ។
អ្នកអាចជ្រើសឧបករណ៍ - អ្នកអង្កេត នៅពេលណាមួយ និងជ្រើសពាក្យបញ្ជាសម្គាល់ទិន្នន័យមិនត្រឹមត្រូវ ដើម្បីបង្ហាញក្រឡាណាដែលមានតម្លៃមិនត្រឹមត្រូវ ។
ជ្រើសក្រឡា សម្រាប់ណាមួយដែលអ្នកចង់កំណត់ក្បួនសុពលភាពថ្មី ។
ជ្រើស
។នៅលើទំព័រថេប លក្ខណៈវិនិច្ឆ័យ បញ្ចូលលក្ខខណ្ឌសម្រាប់តម្លៃថ្មីដែលបានបញ្ចូលទៅក្នុងក្រឡា ។
នៅក្នងវាលអនុញ្ញាត សូមជ្រើសជម្រើសមួយ ។
បើអ្នកជ្រើស"ចំនួនទាំងមូល" តម្លៃដូចជា"12.5" គឺមិនត្រូវបានអនុញ្ញាតឡើយ ។ ការជ្រើសយក "កាលបរិច្ឆេទ" អនុញ្ញាតព័ត៌មានកាលបរិច្ឆេទ ទាំងនៅក្នុងទ្រង់ទ្រាយកាលបរិច្ឆេទមូលដ្ឋាន ក៏ដូចជានៅក្នុងសំណុំបែបបទនៃ កាលបរិច្ឆេទសៀរៀល ។ ស្រដៀងគ្នានេះដែរ លក្ខខណ្ឌ "ពេលវេលា" អនុញ្ញាតដល់តម្លៃពេលវេលា ដូចជា "12:00" ឬចំនួនពេលវេលាសៀរៀល ។"ប្រវែងអត្ថបទ" ចែកលក្ខខណ្ឌថា ក្រឡាគឺត្រូវបានអនុញ្ញាតឲ្យមានតែអត្ថបទតែប៉ុណ្ណោះ ។
ជ្រើស "បញ្ជី" ដើម្បីបញ្ចូលបញ្ជីនៃធាតុបញ្ចូលដែលត្រឹមត្រូវ ។
ជ្រើសលក្ខខណ្ឌបនញទាប់ដែលនៅក្រោម ទិន្នន័យ ។ ដោយយោងទៅតាមអ្វីដែលអ្នកជ្រើស ជម្រើសបន្ថែមនឹងតអាចជ្រើសបាន ។
បន្ទាប់ពីអ្នកបានកំណត់លក្ខខណ្ឌសម្រាប់សុពលភាពក្រឡាហើយ អ្នកអាចប្រើទំព័រថេបពីរផ្សេងទៀត ដើម្បីបង្កើតប្រអប់សារ ៖
លើទំព័រផ្ទាំង ជំនួយការបញ្ចូល បញ្ចូលចំណងជើង និងអត្ថបទព័ត៌មានជំនួយ ដែលបន្ទាប់មកនឹងត្រូវបានបង្ហាញប្រសិនបើក្រឡាត្រូវបានជ្រើស ។
លើទំព័រផ្ទាំង សញ្ញាព្រមានកំហុស ជ្រើសសកម្មភាពដែលនឹងត្រូវអនុវត្តនៅពេលកំហុសកើតឡើង ។
បើអ្នកជ្រើស "បញ្ឈប់" ជាសកម្មភាព នោះសកម្មភាពបញ្ចូលមិនត្រឹមត្រូវមិនត្រូវបានទទួលយកទេ ហើយមាតិកាក្រឡាពីមុនត្រូវបានបន្សល់ទុក ។
ជ្រើស "ព្រមាន" ឬ"ព័ត៌មាន" ដើម្បីបង្ហាញប្រអប់នៅក្នុងកន្លែងណាមួយដែលធាតុបញ្ចូលអាចទាំងត្រូវបានបោះបង់ និងទាំងទទួលយក ។
បើអ្នកជ្រើស "ម៉ាក្រូ" បន្ទាប់មកដោយប្រើប៊ូតុង រកមើល អ្នកអាចបញ្ជាក់លម្អិតម៉ាក្រូមួយ ដែលត្រូវរត់ក្នុងព្រឹត្តិការណ៍កំហុសមួយ ។
To display the error message, select Show error message when invalid values are entered.
បន្ទាប់ពីប្តូរសកម្មភាពសម្រាប់ក្រឡាមួយលើទំព័រផ្ទាំង ព្រមានកំហុស និង បិទប្រអប់ដោយចុច "យល់ព្រម" ដំបូងអ្នកត្រូវជ្រើសក្រឡាផ្សេងទៀត មុនពេលការផ្លាស់ប្តូរមានប្រសិទ្ធភាព ។