អនុគមន៍កំណត់ដោយអ្នកប្រើ
អ្នកអាចអនុវត្តអនុគមន៍ដែលកំណត់ដោយអ្នកប្រើក្នុង LibreOffice Calc តាមវិធីដូចខាងក្រោម ៖
-
អ្នកអាចកំណត់អនុគមន៍ផ្ទាល់ខ្លួនរបស់អ្នកដោយប្រើ Basic-IDE ។ វិធីសាស្ត្រនេះទាមទារចំណេះដឹងមូលដ្ឋានខាងផ្នែកសរសេរកម្មវិធី ។
-
អ្នកអាចសរសេរកម្មវិធីអនុគមន៍ ដូចជា កម្មវិធីបន្ថែម ។ វិធីសាស្ត្រនេះទាមទារឲ្យមានចំណេះដឹងខ្ពស់ខាងផ្នែកសរសេរកម្មវិធី ។
ការកំណត់អនុគមន៍មួយ ដោយប្រើ LibreOffice Basic
-
Choose .
-
ចុចប៊ូតុង កែសម្រួល ។ ឥឡូវអ្នកនឹងឃើញ Basic IDE ។
-
Enter the function code. In this example, we define a VOL(a; b; c) function that calculates the volume of a rectangular solid with side lengths a, b and c:
Function VOL(a, b, c)
VOL = a*b*c
End Function
-
បិទបង្អួច Basic-IDE ។
អនុគមន៍របស់អ្នកត្រូវបានរក្សាទុកដោយស្វ័យប្រវត្តិក្នុងម៉ូឌុលលំនាំដើម ហើយឥឡូវនេះអាចប្រើបានហើយ ។ បើអ្នកអនុវត្តអនុគមន៍ក្នុងឯកសារ Calc ដែលត្រូវបានប្រើលើកុំព្យូទ័រផ្សេងទៀត អ្នកអាចចម្លងអនុគមន៍ទៅឯកសារ Calc ដូចបានពណ៌នាក្នុងផ្នែកបន្ទាប់ ។
ការចម្លងរូបមន្តមួយទៅឯកសារមួយ
ក្នុងដំណាក់កាលទី 2 នៃ "ការកំណត់អនុគមន៍មួយដោយប្រើ LibreOffice Basic" ក្នុងប្រអប់ ម៉ាក្រូ អ្នកបានចុច កែសម្រួល ។ តាមលំនាំដើម ក្នុងវាល ម៉ាក្រូពី ម៉ូឌុល ម៉ាក្រូរបស់ខ្ញុំ - ស្តង់ដារ - ម៉ូឌុល ១ ត្រូវបានជ្រើស ។ បណ្ណាល័យ ស្តង់ដារ មានក្នុងថតអ្នកប្រើរបស់អ្នក ។
បើអ្នកចង់ចម្លងអនុគមន៍ដែលកំណត់ដោយអ្នកប្រើទៅឯកសារ Calc មួយ ៖
-
Choose .
-
ក្នុង ម៉ាក្រូ ពី វាល ជ្រើស ម៉ាក្រូរបស់ខ្ញុំ - ស្តង់ដារ - ម៉ូឌុល ១ និងចុច កែសម្រួល ។
-
ក្នុង Basic-IDE ជ្រើសប្រភពនៃអនុគមន៍ដែលកំណត់ដោយអ្នកប្រើរបស់អ្នក និងចម្លងវាទៅក្តារតម្បៀតខ្ទាស់ ។
-
បិទ Basic-IDE ។
-
ជ្រើស
។ -
ក្នុង ម៉ាក្រូ ពី វាល ជ្រើស (ឈ្មោះរបស់ឯកសារ Calc) - ស្តង់ដារ - ម៉ូឌុល ១ ។ ចុច កែសម្រួល។
-
បិទភ្ជាប់មាតិកាក្តារតម្បៀតខ្ទាស់ក្នុង Basic-IDE នៃឯកសារ ។
ការអនុវត្តអនុគមន៍កំណត់ដោយអ្នកប្រើក្នុង LibreOffice Calc
Once you have defined the function VOL(a; b; c) in the Basic-IDE, you can apply it the same way as the built-in functions of LibreOffice Calc.
-
Open a Calc document and enter numbers for the function parameters a, b and c in cells A1, B1, and C1.
-
ដាក់ទស្សន៍ទ្រនិចក្នុងក្រឡាផ្សេងទៀត និងបញ្ចូលដូចខាងក្រោម ៖
=VOL(A1;B1;C1)
-
អនុគមន៍ត្រូវបានវាយតម្លៃ ហើយអ្នកនឹងឃើញលទ្ធផលក្នុងក្រឡាដែលបានជ្រើស ។