ការ​ធ្វើ​ទ្រង់ទ្រាយ​លេខ​ជា​អត្ថបទ

អ្នក​ធ្វើ​ទ្រង់ទ្រាយ​លេខ​ជា​អត្ថបទ​ក្នុង LibreOffice Calc ។ បើក​ម៉ឺនុយ​បរិបទ​នៃ​ក្រឡា​មួយ ឬ​ជួរ​ក្រឡា និង​ជ្រើស ទ្រង់ទ្រាយ​ក្រឡា - លេខ បន្ទាប់​មក​ជ្រើស "អត្ថបទ" ពី​បញ្ជី ប្រភេទ ។ លេខ​ណា​មួយ​ដែល​បាន​បញ្ចូល​ជា​បន្ត​បន្ទាប់​ក្នុង​ជួរ​ដែល​បាន​ធ្វើ​ទ្រង់ទ្រាយ ត្រូវ​បាន​បកប្រែ​ជា​អត្ថបទ ។​ ការ​បង្ហាញ​នៃ "លេខ​" ទាំង​នេះ​គឺ​តម្រឹម​ឆ្វេង ដូច​អត្ថបទ​ផ្សេង​ទៀត​ដែរ ។

បើ​អ្នក​បាន​បញ្ចូល​លេខ​ធម្មតា​ក្នុង​ក្រឡា​រួច​ហើយ ហើយ​បន្ទាប់​មក​បាន​ផ្លាស់ប្តូរ​ទ្រង់ទ្រាយ​ក្រឡា​ទៅ​ជា "អត្ថបទ" នោះ​លេខ​នៅ​ជា​លេខ​ធម្មតា​ដដែល ។ ពួក​វា​នឹង​មិន​ត្រូវ​បាន​បម្លែង​ទេ ។ មាន​តែ​លេខ​ដែល​បាន​បញ្ចូល ឬ​កែសម្រួល​ពេល​ក្រោយ​ប៉ុណ្ណោះ ដែល​នឹង​ក្លាយ​ជា​លេខ​អត្ថបទ ។

បើ​អ្នក​សម្រេច​បញ្ចូល​លេខ​ដោយ​ផ្ទាល់​ជា​អត្ថបទ ដំបូង​បញ្ចូល​សញ្ញា (') ។ ឧទាហរណ៍​ សម្រាប់​ឆ្នាំ​ក្នុង​ក្បាល​ជួរ​ឈរ អ្នក​អាច​បញ្ចូល '1999 '2000 និង '2001 ។ សញ្ញា (') មិន​ត្រូវ​បាន​មើល​ឃើញ​ក្នុង​ក្រឡា​ទេ វា​គ្រាន់​តែ​បញ្ជាក់​ថា ធាតុ​ដែល​បាន​បញ្ចូល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អត្ថបទ ។ វា​មាន​ប្រយោជន៍​ណាស់ ឧទាហរណ៍​បើ​អ្នក​បញ្ចូល​លេខ​ទូរស័ព្ទ ឬ​លេខ​ប្រៃសណីយ៍​ដែល​ផ្តើម​ដោយ​​លេខ​សូន្យ (0) ព្រោះ​លេខ​សូន្យ (0) នៅ​ដើម​នៃ​តួ​លេខ​ត្រូវ​បាន​យក​ចេញ​ក្នុង​ទ្រង់ទ្រាយ​លេខ​ធម្មតា ។

Please support us!