បញ្ចូល និង​មិន​បញ្ចូល​ក្រឡា​ចូល​គ្នា

អ្នក​អាច​ជ្រើស​ក្រឡា​ជាប់​គ្នា បន្ទាប់​មក​បញ្ចូល​ពួកវា​ចូល​គ្នា​ទៅ​ក្នុង​ក្រឡា​តែ​មួយ ។ ផ្ទុយ​ទៅ​វិញ អ្នក​អាច​យក​ក្រឡា​ធំ​ដែល​ត្រូវ​បាន​បង្កើត​ដោយ​បញ្ចូល​ក្រឡា​តែ​មួយ​ចូល​គ្នា និង​បំបែក​វា​ទៅ​ជា​ក្រឡា​នីមួយ​វិញ ។

រូប​តំណាង​ចំណាំ

នៅពេល​អ្នក​ចម្លង​ក្រឡា​ក្នុង​ជួរ​គោលដៅ​ដែលមាន​ក្រឡា​ដែលបានបញ្ចូលគ្នា ជួរគោលដៅ​​មិន​ត្រូវ​បានបញ្ចូល​គ្នា​​ជា​មុន​ទេ បន្ទាប់មក​ក្រឡា​ដែលបានចម្លង​ត្រូវ​បានបិទភ្ជាប់ ។ ប្រសិនបើ​ក្រឡា​ដែល​បាន​ចម្លង​​ត្រូវ​បាន​បញ្ចូលក្រឡា​ចូល​គ្នា ពួកវា​​ទុក​ស្ថានភាព​បញ្ចូល​របស់​ពួកវា ។


បញ្ចូល​ក្រឡា​ចូល​គ្នា

  1. ជ្រើស​ក្រឡា​ជាប់​គ្នា

  2. ជ្រើស ទ្រង់ទ្រាយ - បញ្ចូល​ក្រឡា​ចូលគ្នា - បញ្ចូល​ក្រឡា​ចូលគ្នា។ បើ​អ្នក​ជ្រើស ទ្រង់ទ្រាយ - បញ្ចូល​ក្រឡា​ចូលគ្នា - បញ្ចូល​ក្រឡា​ចូលគ្នា និង​ដាក់​នៅ​​កណ្ដាល, មាតិកា​ក្រឡា​នឹង​នៅ​ចំកណ្ដាល​ក្រឡា​ដែល​បាន​បញ្ចូល​ចូលគ្នា។

ការ​ពុះ​ក្រឡា

  1. ដាក់​ទស្សន៍​ទ្រនិច​ក្នុង​ក្រឡា​ដែល​ត្រូវ​បំបែក ។

  2. ជ្រើស​ ទ្រង់ទ្រាយ - បញ្ចូល​ក្រឡា​ចូលគ្នា - ពុះ​ក្រឡា ។

ការយោង​សន្លឹក​ដទៃទៀត

Please support us!