LibreOffice 24.8 Help
បញ្ជីតម្រៀបអនុញ្ញាតឲ្យអ្នកវាយព័ត៌មានខ្លះក្នុងក្រឡាមួយ បន្ទាប់មកអូសវាដើម្បីបំពេញក្នុងបញ្ជីធាតុជាប់ៗគ្នា ។
ឧទាហរណ៍ បញ្ចូលអត្ថបទ "Jan" ឬ "January" ក្នុងក្រឡាទទេ ។ ជ្រើសក្រឡា និងចុចកណ្តុរលើជ្រុងក្រោមខាងស្តាំនៃស៊ុមក្រឡា ។ បន្ទាប់មកអូសក្រឡាដែលបានជ្រើសពីរបីក្រឡាទៅស្តាំ ឬចុះក្រោម ។ នៅពេលអ្នកលែងប៊ូតុងកណ្តុរ ក្រឡាដែលបានបន្លិចនឹងត្រូវបានបំពេញដោយឈ្មោះនៃខែ ។
ចុច Commandបញ្ជា (Ctrl) ប្រសិនបើអ្នកមិនចង់បំពេញក្រឡាដោយតម្លៃផ្សេង ។
ស៊េរីដែលបានកំណត់ជាមុនអាចរកឃើញនៅក្រោម LibreOffice - ចំណូលចិត្តឧបករណ៍ - ជម្រើស - LibreOffice Calc - បញ្ជីតម្រៀប ។ អ្នកក៏អាចបង្កើតបញ្ជីខ្សែអត្ថបទផ្ទាល់របស់អ្នកតាមដែលត្រូវការបានផងដែរ ដូចជា បញ្ជីការិយាល័យសាខាក្រុមហ៊ុនរបស់អ្នក ។ នៅពេលអ្នកប្រើព័ត៌មាននៅក្នុងបញ្ជីទាំងនេះពេលក្រោយ (ឧទាហរណ៍ ជាក្បាល) គ្រាន់តែបញ្ចូលឈ្មោះដំបូងនៅក្នុងបញ្ជី និងពង្រីកធាតុដោយអូសវាដោយប្រើកណ្ដុររបស់អ្នក ។