LibreOffice 25.2 Help
សាច់រឿង LibreOffice Calc គឺជាសំណុំតម្លៃក្រឡា ដែលអាចត្រូវបានប្រើនៅក្នុងការគណនារបស់អ្នក ។ អ្នកផ្ដល់ឈ្មោះឲ្យសាច់រឿងនីមួយៗលើសន្លឹករបស់អ្នក ។ កំណត់សាច់រឿងច្រើននៅលើសន្លឹកតែមួយ ដែលនីមួយៗមានតម្លៃខុសគ្នាមួយចំនួននៅក្នុងក្រឡា ។ បន្ទាប់មក អ្នកអាចប្ដូរសំណុំតម្លៃក្រឡាយ៉ាងងាយស្រួល តាមឈ្មោះរបស់ពួកវា ហើយតាមដានលទ្ធផលភ្លាមៗ ។ សាច់រឿងគឺជាឧបករណ៍ដើម្បីសាកល្បងសំណួរ "what-if" ។
ដើម្បីបង្កើតសាច់រឿងមួយ ជ្រើសក្រឡាទាំងអស់ដែលផ្តល់ទិន្នន័យ សម្រាប់សាច់រឿង ។
Select the cells that contain the values that will change between scenarios. To select multiple cells, hold down the CommandCtrl key as you click each cell.
ជ្រើស ឧបករណ៍ - សាច់រឿង ។ ប្រអប់ បង្កើតសាច់រឿង នឹងលេចឡើង ។
បញ្ចូលឈ្មោះមួយ ឲ្យសាច់រឿងថ្មី និងកុំប៉ះពាល់វាលផ្សេងទៀត ។ បិទប្រអប់ដោយចុច យល់ព្រម ។ សាច់រឿងថ្មីរបស់អ្នកនឹងធ្វើឲ្យសកម្មដោយស្វ័យប្រវត្តិ ។
សាច់រឿងអាចជ្រើសបានពីក្នុងកម្មវិធីរុករក ៖
បើកកម្មវិធីរុករកដែលមានរូបតំណាង កម្មវិធីរុករក នៅលើរបារស្តង់ដារ ។
Click the Scenarios icon in the Navigator.
ក្នុងកម្មវិធីរុករក អ្នកនឹងឃើញសាច់រឿងដែលបានកំណត់ជាមួយនឹងមតិយោបល់ ដែលបានបញ្ចូលពេលបង្កើតសាច់រឿង ។
ចុចទ្វេដងលើឈ្មោះសាច់រឿងក្នុងកម្មវិធីរុករក ដើម្បីអនុវត្តសាច់រឿងនោះទៅសន្លឹកបច្ចុប្បន្ន ។
ដើម្បីលុបសាច់រឿង គឺត្រូវចុចកណ្ដុរខាងស្ដាំលើឈ្មោះ នៅក្នុងកម្មវិធីរុករក ហើយជ្រើស លុប ។
ដើម្បីកែសម្រួលសាច់រឿង គឺត្រូវចុចកណ្ដុរខាងស្ដាំលើឈ្មោះ នៅក្នុងកម្មវិធីរុករក ហើយជ្រើស លក្ខណសម្បត្តិ ។
ដើម្បីលាក់ស៊ុមសំណុំក្រឡាដែលជាផ្នែករបស់សាច់រឿង គឺត្រូវបើកប្រអប់ លក្ខណសម្បត្តិ សម្រាប់សាច់រឿងនីមួយៗដែលប៉ះពាល់ដល់ក្រឡា និងជម្រះប្រអប់ធីក បង្ហាញស៊ុម ។ ការលាក់ស៊ុម ក៏យកប្រអប់បញ្ជីនៅលើសន្លឹកដែលអ្នកអាចជ្រើសសាច់រឿងចេញដែរ ។
ប្រសិនបើអ្នកចង់ស្គាល់តម្លៃណាមួយនៅក្នុងសាច់រឿង ដែលប៉ះពាល់ដល់តម្លៃផ្សេងទៀត សូមជ្រើស ឧបករណ៍ - អ្នកអង្កេត - តាមដានលទ្ធផល ។ អ្នកនឹងឃើញព្រួញទៅក្រឡា ដែលតាមដានលទ្ធផលផ្ទាល់លើក្រឡាបច្ចុប្បន្ន ។