LibreOffice 24.8 Help
អ្នកអាចកំណត់ជួរក្រឡាលើសៀវភៅបញ្ជីមួយដើម្បីបោះពុម្ព ។
ក្រឡានៅលើសន្លឹកដែលមិនមែនជាផ្នែកនៃជួរបោះពុម្ពដែលបានកំណត់ ឬ នាំចេញនោះទេ ។ សន្លឹកដោយគ្មានជួរបោះពុម្ពដែលបានកំណត់ គឺមិនត្រូវបានបោះពុម្ព ឬមិនត្រូវបាននាំចេញទៅជាឯកសារ PDF លុះត្រាតែឯកសារប្រើទ្រង់ទ្រាយឯកសារ Excel ។
ចំពោះឯកសារដែលបានបើកនៅក្នុងទ្រង់ទ្រាយជា Excel នោះសន្លឹកទាំងអស់ដែលមិនមានជួរបោះពុម្ពដែលបានកំណត់ គឺត្រូវបានបោះពុម្ព ។ ឥរិយាបទដូចគ្នា កើតឡើងនៅពេលដែលអ្នកនាំចេញសៀវភៅបញ្ជីដែលមានទ្រង់ទ្រាយជា Excel ទៅជាឯកសារ PDF ។
ជ្រើសក្រឡាដែលអ្នកចង់បោះពុម្ព ។
ជ្រើស ទ្រង់ទ្រាយ - ជួរបោះពុម្ព - កំណត់ ។
ជ្រើសក្រឡាដែលអ្នកចង់បន្ថែមទៅកាន់ជួរបោះពុម្ពដែលមានស្រាប់ ។
ជ្រើស ទ្រង់ទ្រាយ - ជួរបោះពុម្ព - បន្ថែម ។
ជ្រើស ទ្រង់ទ្រាយ - ជួរបោះពុម្ព - បន្ថែម ។
ក្នុង មើលការបំបែកទំព័រជាមុន ទាំងជួរបោះពុម្ព និងតំបន់បំបែកទំព័រត្រូវបានគ្រោងដោយស៊ុមពណ៌ខៀវ និងមានលេខទំព័រនៅចំកណ្តាលជាពណ៌ប្រផេះ ។ តំបន់មិនបោះពុម្ពមានផ្ទៃពណ៌ប្រផេះ ។
ដើម្បីកំណត់តំបន់បំបែកទំព័រថ្មី អូសស៊ុមទៅទីតាំងថ្មីមួយ ។ ពេលអ្នកកំណត់តំបន់បំបែកទំព័រថ្មីមួយ ការបំបែកទំព័រស្វ័យប្រវត្តិត្រូវបានជំនួសដោយការបំបែកទំព័រដោយដៃ ។
ជ្រើស មើល - មើលការបំបែកទំព័រជាមុន ។
ដើម្បីប្តូរកត្តាពង្រីកលំនាំដើមនៃ មើលការបំបែកទំព័រជាមុន ចុចទ្វេដងលើតម្លៃភាគរយលើរបារ ស្ថានភាព និងជ្រើសកត្តាពង្រីកថ្មី ។
កែសម្រួលជួរបោះពុម្ព
ដើម្បីប្តូរទំហំនៃជួរបោះពុម្ព អូសស៊ុមមួយនៃជួរទៅកាន់ទីតាំងថ្មី ។
ដើម្បីលុបការបំបែកទំព័រដោយដៃដែលមានក្នុងជួរបោះពុម្ពមួយ អូសស៊ុមការបំបែកទំព័រចេញក្រៅជួរបោះពុម្ព ។
ដើម្បីជម្រះជួរបោះពុម្ពមួយ អូសស៊ុមមួយនៃជួរទៅលើស៊ុមទល់មុខគ្នានៃជួរ ។
ដើម្បីចេញពី មើលការបំបែកទំព័រជាមុន ជ្រើសមើល - ធម្មតា ។