LibreOffice 24.8 Help
ដើម្បីបោះពុម្ពសន្លឹកមួយ អ្នកមានជម្រើសអន្តរកម្មមួយចំនួនដែលមាននៅក្រោម មើល - មើលការបំបែកទំព័រជាមុន ។ អូសបន្ទាត់កំណត់ព្រំដែន ដើម្បីកំណត់ជួរនៃក្រឡាដែលត្រូវបោះពុម្ពលើទំព័រនីមួយៗ ។
ដើម្បីបោះពុម្ពក្នុងទ្រង់ទ្រាយផ្ដេក ធ្វើដូចខាងក្រោម ៖
ទៅសន្លឹកដែលត្រូវបោះពុម្ព ។
Choose Format - Page Style.
ពាក្យបញ្ជានេះមិនអាចមើលឃើញឡើយ ប្រសិនបើសន្លឹកបានបើក ក្នុងលក្ខខណ្ឌបានតែអាន ។ ក្នុងករណីនេះ ចុចរូបតំណាង កែសម្រួលឯកសារ លើរបារ ស្តង់ដារ ។
ជ្រើសផ្ទាំង ទំព័រ ។ ជ្រើសទ្រង់ទ្រាយក្រដាស ផ្ដេក និងចុច "យល់ព្រម" ។
ជ្រើស ឯកសារ - បោះពុម្ព ។ អ្នកនឹងឃើញប្រអប់ បោះពុម្ព ។
អាស្រ័យលើកម្មវិធីបញ្ជាម៉ាស៊ីនបោះពុម្ព និងប្រព័ន្ធប្រតិបត្តិការ វាប្រហែលជាចាំបាច់ត្រូវចុចប៊ូតុង លក្ខណសម្បត្តិ និងត្រូវប្តូរម៉ាស៊ីនបោះពុម្ពរបស់អ្នក ទៅជាទ្រង់ទ្រាយផ្ដេកនៅទីនោះ ។
នៅក្នុងប្រអប់ បោះពុម្ព នៅក្នុងទំព័រផ្ទាំង ទូទៅ ជ្រើសមាតិកាដែលត្រូវបោះពុម្ព ៖
គ្រប់សន្លឹក - សន្លឹកទាំងអស់នឹងត្រូវបានបោះពុម្ព ។
សន្លឹកដែលបានជ្រើស - បោះពុម្ពតែសន្លឹកដែលបានជ្រើសប៉ុណ្ណោះ ។ សន្លឹកទាំងអស់ដែលឈ្មោះរបស់វា (នៅផ្នែកខាងក្រោមផ្ទាំងសន្លឹក) ត្រូវបានជ្រើសដើម្បីបោះពុម្ព ។ ដោយចុច Commandបញ្ជា(Ctrl) ខណៈពេលចុចឈ្មោះសន្លឹក ដែលអ្នកអាចផ្លាស់ប្ដូរការជ្រើសរើសនេះ ។
ក្រឡាដែលបានជ្រើស - ក្រឡាដែលបានជ្រើសទាំងអស់ត្រូវបានបោះពុម្ព ។
ពីទំព័រក្រឡាទាំងអស់ដែលមានលទ្ធផលពីជម្រើសខាងលើ អ្នកអាចជ្រើសជួរទំព័រក្រដាសដែលត្រូវបោះពុម្ព ៖
គ្រប់ទំព័រ - បោះពុម្ពទំព័រលទ្ធផលទាំងអស់ ។
ទំព័រ - បញ្ចូលទំព័រត្រូវបោះពុម្ព ។ ទំព័រនឹងត្រុវបានដាក់លេខពីសន្លឹកដំបូងមក ។ ប្រសិនបើអ្នកឃើញនៅក្នុងការមើលការបំបែកទំព័រជាមុនដែលសន្លឹក ១ នឹងត្រូវបានបោះពុម្ពនៅលើទំព័រ ៤ ហើយអ្នកចង់បោះពុម្ពទំព័រពីរដំបូងនៃសន្លឹក ២ បញ្ចូល ៥-៦ នៅទីនេះ ។
បើអ្នកបានកំណត់ជួរបោះពុម្ពមួយ ឬច្រើននៅក្រោម ទ្រង់ទ្រាយ - ជួរបោះពុម្ព នោះមានតែមាតិកានៃជួរបោះពុម្ពទាំងនេះប៉ុណ្ណោះ ដែលនឹងត្រូវបោះពុម្ព ។