LibreOffice 24.8 Help
បើសន្លឹកធំពេកសម្រាប់ទំព័របោះពុម្ពមួយសន្លឹក LibreOffice Calc នឹងបោះពុម្ពសន្លឹកបច្ចុប្បន្នទៅលើទំព័រជាច្រើនស្មើៗគ្នា ។ ដោយសារការបំបែកទំព័រស្វ័យប្រវត្តិមិនបានកើតឡើងក្នុងទីតាំងប្រសើរបំផុត អ្នកអាចការបែងចែកទំព័រដោយខ្លួនអ្នក ។
ទៅសន្លឹកដែលត្រូវបោះពុម្ព ។
ជ្រើស មើល - មើលការបំបែកទំព័រជាមុន ។
អ្នកនឹងឃើញការចែកចាយសន្លឹកពាសពេញទំព័របោះពុម្ពដោយស្វ័យប្រវត្តិ ។ ជួរបោះពុម្ពដែលបានបង្កើតដោយស្វ័យប្រវត្តិ ត្រូវបានចង្អុលបង្ហាញដោយបន្ទាត់ពណ៌ខៀវងងឹត និងជួរបោះពុម្ពដែលបានកំណត់ដោយអ្នកប្រើត្រូវបានចង្អុលបង្ហាញដោយបន្ទាត់ពណ៌ខៀវស្រាល ។ ការបំបែកទំព័រ (ការចុះបន្ទាត់ និងការ បំបែកជួរឈរ) ត្រូវបានសម្គាល់ជាបន្ទាត់ពណ៌ខ្មៅ ។
អ្នកអាចផ្លាស់ទីបន្ទាត់ពណ៌ខៀវដោយប្រើកណ្តុរ ។ អ្នកនឹងឃើញជម្រើសបន្ថែមទៀតក្នុងម៉ឺនុយបរិបទ រួមមានការបន្ថែមជួរបោះពុម្ពបន្ថែម ការយកការធ្វើមាត្រដ្ឋានចេញ និងការបញ្ចូលចុះបន្ទាត់ និងបំបែកជួរឈរដោយដៃបន្ថែមទៀត ។