LibreOffice 24.8 Help
អ្នកអាចផ្ដល់នូវមតិយោបល់ទៅក្រឡានីមួយៗដោយជ្រើស បញ្ចូល - មតិយោបល់ ។ មតិយោបល់ត្រូវបានបង្ហាញដោយការ៉េពណ៌ក្រហមតូច ឧបករណ៍បង្ហាញមតិយោបល់ក្នុងក្រឡា ។
The comment is visible whenever the mouse pointer is over the cell.
នៅពេលអ្នកជ្រើសក្រឡា អ្នកអាចជ្រើស បង្ហាញមតិយោបល់ ពីម៉ឺនុយបរិបទរបស់ក្រឡា ។ ធ្វើដូច្នេះ មតិយោបល់នៅតែអាចមើលឃើញរហូតដល់អ្នកធ្វើឲ្យពាក្យបញ្ជា បង្ហាញមតិយោបល់ អសកម្មពីម៉ឺនុយបរិបទដូចគ្នា ។
ដើម្បីកែសម្រួលមតិយោបល់ដែលមើលឃើញជាអចិន្ត្រៃយ៍ គ្រាន់តែចុចក្នុងវា ។ ប្រសិនបើអ្នកលុបអត្ថបទទាំងមូលរបស់មតិយោបល់ មតិយោបល់ខ្លួនវានឹងត្រូវបានលុប ។
ផ្លាស់ទី ឬប្តូរទំហំមតិយោបល់នីមួយៗ ទៅតាមចំណូលចិត្តរបស់អ្នក ។
ធ្វើទ្រង់ទ្រាយមតិយោបល់នីមួយៗ ដោយបញ្ជាក់ពណ៌ផ្ទៃខាងក្រោយ ភាពថ្លា រចនាប័ទ្មរបស់ស៊ុម និងការតម្រឹមអត្ថបទ ។ ជ្រើសពាក្យបញ្ជាពីម៉ឺនុយមាតិការបស់មតិយោបល់ ។
ដើម្បីបង្ហាញកម្មវិធីបង្ហាញមតិយោបល់ ជ្រើស LibreOffice - ចំណូលចិត្តឧបករណ៍ - ជម្រើស - LibreOffice Calc - មើល ហើយគូសធីក ឬដោះធីកប្រអប់ កម្មវិធីបង្ហាញមតិយោបល់ ។
ដើម្បីបង្ហាញព័ត៌មានជំនួយសម្រាប់ក្រឡាដែលបានជ្រើស ប្រើ ទិន្នន័យ - សុពលភាព - ជំនួយការបញ្ចូល ។