ផ្លាស់ទី​ក្រឡា​ដោយ​អូស និង​ទម្លាក់

នៅ​ពេល​ដែល​អ្នក​អូស និង​ទម្លាក់​ជម្រើស​នៃ​ក្រឡា​មួយ, ជួរដេក និង​ជួរ​ឈរ​នៅ​លើ​សន្លឹក Calc , ក្រឡា (រួម​ទាំង​ជួរឈរ ឬ​ជួរ​ដេក​មួយ​ដែល​បាន​ជ្រើស) តាម​ធម្មតា​សរសេរ​ជាន់​លើ​ក្រឡា​ដែល​មាន​ស្រាប់​នៅ​ក្នុង​ផ្ទៃ​ដែល​អ្នក​បាន​អូស។ នេះ​ជា​ របៀប​សរសេរ​ជាន់​លើធម្មតា។

ចំណាំ​ថា​ដើម្បី​អូស និង​ទម្លាក់​ជួរឈរ និង​ជួរ​ដេក, ដំបូង អ្នក​ត្រូវ​ជ្រើស​ជួរដេក​ ឬ​ជួរ​ឈរ​ដែល​អ្នក​ចង់​ផ្លាស់ទី (ឬ​ចម្លង), បន្ទាប់​មក​​ចាប់ផ្ដើម​អូស​ពី​ក្រឡា​ដែល​បាន​ជ្រើស, មិន​មែន​ពី​​បឋមកថា​ជួរឈរ ឬ​ជួរ​ដេក​ឡើយ (ក្រឡា​គួរតែ​ត្រូវ​បាន​ដោះ​ជម្រើស​តាម​របៀប​នេះ)។

នៅពេល​អញនក​ចុច​​គ្រាប់ចុច ខណៈពេល​លែង​ប៊ូតុង​កណ្ដុរ អ្នក​បញ្ចូល របៀប​បញ្ចូល ។

  1. នៅ​ក្នុង របៀប​បញ្ចូល ក្រឡា​ដែល​មាន ដែល​អ្នក​ទម្លាក់ នឹងត្រូវបាន​ប្ដូរ​ទៅ​ខាងស្ដាំ ឬ​ទៅ​បាត ហើយ​ក្រឡា​ដែល​បាន​ទម្លាក់​គឺ​ត្រូវ​បញ្ចូល​ទៅក្នុង​ទីតាំង​ដែល​ទំនេរ​ ដោយ​មិនសរសេរ​ជាន់លើ​ទេ ។

  2. ប្រអប់​ជុំវិញ​នៃ​ក្រឡា​ដែល​បាន​ផ្លាស់ទី មើល​ទៅ​ខុសប្លែក​ពី​របៀប​បញ្ចូល ។

    នៅ​ក្នុង​របៀប សរសេរ​ជាន់លើ អ្នក​នឹងឃើញ​ស៊ុម​ទាំង​បួន​នៅ​ជុំវិញ​ផ្ទៃ​ដែលបាន​ជ្រើស ។​ នៅ​ក្នុង​របៀប​បញ្ចូល អ្នក​នឹងឃើញ​តែ​ស៊ុម​ខាងឆ្វេង​ប៉ុណ្ណោះ នៅពេល​ដែលក្រឡា​ទិសដៅ​ត្រូវបាន​ប្ដូរ​ទៅ​ខាងស្ដាំ ។ អ្នក​នឹងឃើញ​តែ​ស៊ុម​លើ​ប៉ុណ្ណោះ នៅពេលដែល​ក្រឡា​ទិសដៅ​ត្រូវបាន​ប្ដូរ​ទៅ​ខាងក្រោម ។

    ​ផ្ទៃ​ទិសដៅ​នឹងត្រូវបាន​ប្ដូរ​ទៅ​ខាងស្ដាំ ឬ​ទៅ​បាត គឺ​អាស្រ័យលើ​ចម្ងាយ​រវាង​ក្រឡា​ប្រភព និង​ក្រឡា​ទិសដៅ ប្រសិន​បើ​អ្នក​ផ្លាស់ទី​នៅ​ក្នុង​សន្លឹក​តែ​មួយ ។ ​វា​អាស្រ័យលើ​ចំនួន​ក្រឡា​ផ្ដេក ឬ​បញ្ឈរ​នៅ​ក្នុង​ផ្ទៃ​ដែលបាន​ផ្លាស់ទី ប្រសិន​បើ​អ្នក​ផ្លាស់ទី​ទៅ​សន្លឹក​ផ្សេង ។

  3. ប្រសិន​បើ​អ្នក​ផ្លាស់ទី​ក្រឡា​ ក្នុង​របៀប​បញ្ចូល ក្នុង​ជួរដេក​តែមួយ (តែ​ផ្ដេក​ប៉ុណ្ណោះ) នោះ​បន្ទាប់​ពី​ការ​បញ្ចូល​ក្រឡាហើយ ក្រឡា​ទាំងអស់​នឹង​ត្រូវបាន​ប្ដូរ​ទៅ​ខាងឆ្វេង ដើម្បី​បំពេញ​ផ្ទៃ​ប្រភព ។

ក្នុងវិធី​ទាំងពីរ អ្នក​អាច​ចុចគ្រាប់​ចុច +ប្ដូរ (Shift) ខណៈ​ដែល​អ្នក​លែង​ប៊ូតុង​កណ្ដុរ ដើម្បី​បញ្ចូល​ការ​ចម្លង ឬ​តំណ​នីមួយៗ ។

សង្កត់​គ្រាប់ចុច​នៅពេល​លែង​ប៊ូតុង​កណ្ដុរ

លទ្ធផល

គ្មាន​គ្រាប់ចុច

ក្រឡា​ត្រូវបាន​ផ្លាស់ទី និង​សរសេរ​ជាន់លើ​ក្រឡា​ក្នុង​ផ្ទៃ​ទិសដៅ ។ ក្រឡា​ប្រភព​គឺ​ទទេ ។

ក្រឡា​គឺ​ត្រូវបាន​ចម្លង និង​សរសេរ​ជាន់លើ​ក្រឡា​នៅ​ក្នុង​ផ្ទៃ​ទិសដៅ ។ ក្រឡា​ប្រភព​គឺ​នៅ​ដដែល ។

គ្រាប់ចុច+ប្ដូរ(Shift)

តំណ​ទៅ​ក្រឡា​ប្រភព​គឺ​ត្រូវបាន​បញ្ចូល និង​សរសេរ​ជាន់លើ​ក្រឡា​ក្នុងផ្ទៃ​ទិសដៅ ។ ក្រឡា​ប្រភព​គឺ​នៅ​ដដែល ។

គ្រាប់ចុច

ក្រឡា​គឺ​ត្រូវ​បានផ្លាស់ទី និង​ប្ដូរ​ក្រឡា​នៅ​ក្នុង​ផ្ទៃ​ទិសដៅ​ទៅ​ខាងស្ដាំ ឬទៅបាត ។ ក្រឡា​ប្រភព​គឺ​ទទេ លើកលែង​តែ​នៅពេល​ដែល​អ្នក​ផ្លាស់ទី​នៅ​ក្នុង​ជួរដេកតែ​មួយ​លើ​សន្លឹក​តែ​មួយ ។

ប្រសិន​បើ​អ្នក​ផ្លាស់ទី​នៅ​ក្នុង​ជួរ​ដេក​តែមួយ លើ​សន្លឹក​តែមួយ នោះ​ក្រឡា​នៅ​ក្នុង​ផ្ទៃ​ទិសដៅ​ប្ដូរ​ទៅ​ខាងស្ដាំ ហើយ​បន្ទាប់​មក​ជួរដេក​ទាំងមូល​ប្ដូរ​ ដើម្បី​បំពេញ​ផ្ទៃ​ប្រភព ។

ក្រឡា​គឺ​ត្រូវបាន​ចម្លង ហើយ​ប្ដូរ​ក្រឡា​នៅ​ក្នុង​ផ្ទៃ​ទិសដៅ​ទៅ​ខាងស្ដាំ ឬ​ទៅបាត ។ ក្រឡា​ប្រភព​​គឺ​នៅ​ដដែល ។

គ្រាប់ចុច+ប្ដូរ(Shift)

តំណ​ទៅ​ក្រឡា​ប្រភព គឺ​ត្រូវបាន​បញ្ចូល ហើយ​ប្ដូរ​ក្រឡា​នៅ​ក្នុង​ផ្ទៃ​ទិសដៅ​ទៅ​ខាងស្ដាំ ឬ​ទៅ​បាត ។ ក្រឡា​ប្រភព​គឺ​នៅ​ដដែល ។


Please support us!