LibreOffice 24.8 Help
ខាងក្រោមជាឧទាហរណ៍ពីរបៀបដែលអ្នកអាចបញ្ចូលរូបមន្តម៉ាទ្រីសមួយ ដោយមិនចាំបាច់ពណ៌នាលម្អិតពីអនុគមន៍ម៉ាទ្រីស ។
សន្មតថា អ្នកបានបញ្ចូលលេខចំនួន 10 ក្នុងជួរឈរ A និង B (A1:A10 និង B1:B10) ហើយចង់គណនាផលបូកជួរនីមួយៗក្នុងជួរឈរ C ។
ដោយប្រើកណ្តុរ ជ្រើសជួរ C1:C10 ដែលនឹងត្រូវបង្ហាញលទ្ធផល ។
ចុច F2 ឬចុចក្នុងបន្ទាត់បញ្ចូលនៃ "របាររូបមន្ត" ។
បញ្ចូលសញ្ញាស្មើមួយ (=) ។
ជ្រើសជួរ A1:A10 ដែលមានតម្លៃដំបូងសម្រាប់រូបមន្តផលបូក ។
ចុចគ្រាប់ចុច (+) ពីបន្ទះគ្រាប់ចុចលេខ ។
ជ្រើសលេខក្នុងជួរឈរទីពីរក្នុងក្រឡា B1:B10 ។
បញ្ចប់ការបញ្ចូលដោយបន្សំគ្រាប់ចុចម៉ាទ្រីស ៖ ប្ដូរ(Shift)+Commandបញ្ជា(Ctrl)+បញ្ចូល(Enter) ។
តំបន់ម៉ាទ្រីសត្រូវបានការពារដោយស្វ័យប្រវត្តិប្រឆាំងនឹងការកែប្រែ ដូចជា ការលុបជួរដេក ឬជួរឈរ ។ ទោះជាយ៉ាងណា អ្នកអាចកែសម្រួលទ្រង់ទ្រាយដូចជា ផ្ទៃខាងក្រោយក្រឡា ។