LibreOffice 24.8 Help
យោងផងដែរទៅបញ្ជីនៃគ្រាប់ចុចផ្លូវកាត់សម្រាប់ LibreOffice Calc និងLibreOffice ទូទៅ ។
ក្នុងប្រអប់អត្ថបទដែលមានប៊ូតុងមួយ ប្រើសម្រាប់បង្រួមប្រអប់អប្បបរមា ចុច F2 ដើម្បីបញ្ចូលរបៀបជម្រើសរបស់ក្រឡា ។ ជ្រើសចំនួនណាមួយរបស់ក្រឡា បន្ទាប់មកចុច F2 ម្តងទៀត ដើម្បីបង្ហាញប្រអប់ ។
ក្នុងរបៀបជម្រើសក្រឡា អ្នកអាចប្រើគ្រាប់ចុចរុករកទូទៅ ដើម្បីជ្រើសក្រឡា ។
អ្នកអាចប្រើក្តារចុចក្នុង គ្រោង ។
ចុច F6 ឬប្តូរ (Shift)+F6 រហូតដល់បង្អួចគ្រោងបញ្ឈរ ឬផ្ដេកទទួលការផ្តោតអារម្មណ៍ ។
ថេប - ដើម្បីធ្វើដំណើរជុំវិញប៊ូតុងដែលមើលឃើញទាំងអស់ ពីកំពូលទៅបាត ឬពីឆ្វេងទៅស្តាំ ។
ប្តូរ (Shift)+ថេប (Tab) - ដើម្បីធ្វើដំណើរជុំវិញប៊ូតុងដែលមើលឃើញទាំងអស់ ក្នុងទិសផ្ទុយ ។
Command+1 to Command+8បញ្ជា(Ctrl)+1 ដល់ បញ្ជា(Ctrl)+8 - បង្ហាញកម្រិតទាំងអស់ដល់លេខដែលបានបញ្ជាក់ លាក់កម្រិតខ្ពស់ទាំងអស់ ។
ប្រើ + ឬ- ដើម្បីបង្ហាញ ឬលាក់ក្រុមគ្រោងដែលបានផ្តោតអារម្មណ៍ ។
ចុច បញ្ចូល ដើម្បីធ្វើឲ្យប៊ូតុងដែលបានផ្តោតអារម្មណ៍សកម្ម ។
ប្រើព្រួញ ឡើងលើ ចុះក្រោម ទៅឆ្វេង ឬទៅស្តាំ ដើម្បីធ្វើដំណើរជុំវិញប៊ូតុងទាំងអស់ ក្នុងកម្រិតបច្ចុប្បន្ន ។
ជ្រើស មើល - របារឧបករណ៍ - គំនូរ ដើម្បីបើករបារឧបករណ៍គំនូរ ។
ចុច F6 រហូតដល់របារឧបករណ៍ គំនូរ ត្រូវបានជ្រើស ។
ប្រសិនបើឧបករណ៍ជ្រើសជម្រើសសកម្ម ចុច Commandបញ្ជា(Ctrl)+បញ្ចូល(Enter) ។ វាជ្រើសវត្ថុគំនូរដំបូង ឬក្រាហ្វិកនៅក្នុងសន្លឹក ។
ជាមួយ ពាក្យបញ្ជាCtrl+F6 អ្នកអាចកំណត់ផ្ដោតលើឯកសារ ។
ឥឡូវអ្នកអាចប្រើ ថេប ដើម្បីជ្រើសវត្ថុគំនូរបន្ទាប់ ឬក្រាហ្វិក និងប្តូរ (Shift)+ថេប (Tab) ដើម្បីជ្រើសវត្ថុគំនូរ ឬក្រាហ្វិកមុន ។