LibreOffice 24.8 Help
មានវិធីជាច្រើនដើម្បីបញ្ចូលចំនួនគត់ ដែលផ្តើមដោយលេខសូន្យ ៖
បញ្ចូលលេខជាអត្ថបទ ។ មធ្យោបាយងាយស្រួលបំផុតគឺត្រូវបញ្ចូលលេខដែលចាប់ផ្ដើមដោយសញ្ញា(') (ឧទាហរណ៍ '0987) ។ សញ្ញា(') នឹងមិនបង្ហាញនៅក្នុងក្រឡាទេ ហើយលេខនឹងត្រូវបានធ្វើទ្រង់ទ្រាយជាអត្ថបទ ។ ពីព្រោះវាស្ថិតនៅក្នុងទ្រង់ទ្រាយអត្ថបទ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនអាចគណនាជាមួយលេខនេះបានទេ
ធ្វើទ្រង់ទ្រាយក្រឡាជាមួយនឹងទ្រង់ទ្រាយលេខ ដូជា \\0000 ។ ទ្រង់ទ្រាយនេះអាចត្រូវបានផ្ដល់នៅក្នុងវាល កូដទ្រង់ទ្រាយ ស្ថិតនៅក្នុងម៉ឺនុយ ទ្រង់ទ្រាយ - ក្រឡា - ផ្ទាំង ចំនួន និងកំណត់ក្រឡាឲ្យបង្ហាញជា "តែងតែដាក់លេខសូន្យមុន និងបន្ទាប់មកចំនួនគត់ ដោយមានយ៉ាងហោចណាស់ចំនួនបីកន្លែង និងបានបំពេញដោយលេខសូន្យនៅខាងឆ្វេង ប្រសិនបើតិចជាងបីតួលេខ" ។
បើអ្នកចង់អនុវត្តទ្រង់ទ្រាយជាលេខទៅជួរឈរនៃលេខក្នុងទ្រង់ទ្រាយអត្ថបទ (ឧទាហរណ៍ អត្ថបទ "000123" ក្លាយជាលេខ "123") ធ្វើដូចខាងក្រោម ៖
ជ្រើសជួរឈរដែលតួលេខត្រូវបានរកឃើញក្នុងទ្រង់ទ្រាយអត្ថបទ ។ កំណត់ទ្រង់ទ្រាយក្រឡាក្នុងជួរឈរនោះជា "លេខ" ។
ជ្រើស កែសម្រួល - រក និងជំនួស
In the Find box, enter ^[0-9]
In the Replace box, enter &
ពិនិត្យមើល កន្សោមធម្មតា
ពិនិត្យមើល តែជម្រើសបច្ចុប្បន្ន
ចុច ជំនួសទាំងអស់