LibreOffice 24.8 Help
LibreOffice Calc រក្សាទុកសន្លឹកទាំងអស់នៃឯកសារ Calc ជាមួយគ្នា ជាឯកសារ HTML មួយ ។ នៅខាងដើមឯកសារ HTML ក្បាល និងបញ្ជីតំណខ្ពស់ត្រូវបានបន្ថែមដោយស្វ័យប្រវត្តិដែលបណ្តាលឲ្យមានសន្លឹកផ្សេងៗក្នុងឯកសារ ។
លេខត្រូវបានបង្ហាញដូចដែលបានសរសេរ ។ បន្ថែមពីលើនេះ ក្នុងស្លាក HTML <SDVAL> តម្លៃលេខខាងក្នុងពិតប្រាកដត្រូវបានសរសេរ ដូច្នេះបន្ទាប់ពីបើកឯកសារ HTML ជាមួយ LibreOffice អ្នកដឹងថា អ្នកមានតម្លៃពិតប្រាកដ ។
ដើម្បីរក្សាទុកឯកសារ Calc បច្ចុប្បន្នជា HTML ជ្រើស ឯកសារ - រក្សាទុកជា ។
នៅក្នុងប្រអប់បញ្ជី ប្រភេទឯកសារ នៅក្នុងផ្ទៃដែលមានតម្រងLibreOffice Calc ផ្សេងទៀត ជ្រើសប្រភេទឯកសារ "ឯកសារ HTML (LibreOffice Calc)" ។
បញ្ចូល ឈ្មោះឯកសារ និងចុច រក្សាទុក ។
LibreOffice ផ្ដល់តម្រងផ្សេងៗសម្រាប់ការបើកឯកសារ HTML ដែលអ្នកអាចជ្រើសបានតាម ឯកសារ - បើក នៅក្នុងប្រអប់បញ្ជី ឯកសារនៃប្រភេទ ៖
ជ្រើសប្រភេទឯកសារ "ឯកសារ HTML (LibreOffice Calc)" ដើម្បីបើកក្នុង in LibreOffice Calc ។
ឥឡូវអ្នកអាចប្រើជម្រើសទាំងអស់របស់ LibreOffice Calc ។ ទោះយ៉ាងណា មិនមែនជម្រើសទាំងអស់ដែល LibreOffice Calc ផ្តល់ឲ្យសម្រាប់កែសម្រួល សុទ្ធតែអាចត្រូវបានរក្សាទុកក្នុងទ្រង់ទ្រាយ HTML នោះទេ ។