LibreOffice 24.8 Help
ដោយមានជំនួយពី "ដោះស្រាយសមីការ" អ្នកអាចគណនាតម្លៃមួយដែលជាផ្នែកមួយនៃរូបមន្ត ដើម្បីទទួលបានលទ្ធផលដែលអ្នកបញ្ជាក់លម្អិតសម្រាប់រូបមន្ត ។ ដូច្នេះអ្នកកំណត់រូបមន្តជាមួយតម្លៃថេរជាច្រើន និងតម្លៃអថេរមួយ និងលទ្ធផលនៃរូបមន្ត ។
ដើម្បីគណនាការប្រាក់ប្រចាំឆ្នាំ (I) បង្កើតតារាងមួយដែលមានតម្លៃប្រាក់ទុក (C) ចំនួនឆ្នាំ (n) និងអត្រាការប្រាក់ (i) ។ រូបមន្តគឺ ៖
I = C * n* i
សន្មតថាអត្រាការប្រាក់ i ស្មើនឹង 7.5% និងចំនួនឆ្នាំ n (1) នឹងនៅថេរ ។ ទោះយ៉ាងណា អ្នកចង់រកទុនវិនិយោគ C ដែលនឹងត្រូវបានកែប្រែ ដើម្បីទទួលបានផលចំណេញ I ។ សម្រាប់ឧទាហរណ៍នេះ គណនាដើមទុន C ដែលនឹងត្រូវការ បើអ្នកចង់បានផលចំណេញប្រចាំឆ្នាំ $15,000 ។
សម្រាប់តម្លៃនីមួយៗរបស់ ដើមទុន C (តម្លៃតាមចិត្តដូចជា $100,000) ចំនួនឆ្នាំ n (1 និងអត្រាការប្រាក់ i (7.5%) ក្នុងក្រឡានីមួយៗ ។ បញ្ចូលរូបមន្តដើម្បីគណនាការប្រាក់ I ក្នុងក្រឡាមួយទៀត ជំនួសឲ្យ C, n និងi ប្រើ សេចក្តីយោងទៅក្រឡា ដោយប្រើតម្លៃត្រូវគ្នា ។
ដាក់ទស្សន៍ទ្រនិចក្នុងក្រឡាដែលមានការប្រាក់ I និងជ្រើស ឧបករណ៍ - ដោះស្រាយសមីការ ។ ប្រអប់ ដោះស្រាយសមីការ លេចឡើង ។
ក្រឡាត្រឹមត្រូវត្រូវបានបញ្ចូលរួចជាស្រេចក្នុងវាល ក្រឡារូបមន្ត ។
ដាក់ទស្សន៍ទ្រនិចក្នុងវាល ក្រឡាអថេរ ។ ក្នុងសន្លឹក ចុចក្នុងក្រឡាដែលមានតម្លៃដែលនឹងត្រូវប្តូរ ក្នុងឧទាហរណ៍នេះ វាជាក្រឡាដែលមានតម្លៃប្រាក់ទុន C ។
បញ្ចូលលទ្ធផលរំពឹងទុកនៃរូបមន្តក្នុងប្រអប់អត្ថបទ តម្លៃគោលដៅ ។ ក្នុងឧទាហរណ៍នេះ តម្លៃគឺ 15,000 ។ ចុច យល់ព្រម ។
ប្រអប់មួយលេចឡើងដោយប្រាប់អ្នកថា "ដោះស្រាយសមីការ" បានជោគជ័យ ។ ចុច បាទ ដើម្បីបញ្ចូលលទ្ធផលក្នុងក្រឡាដែលមានតម្លៃអថេរ ។