LibreOffice 25.2 Help
អ្នកអាចបញ្ចូលលេខប្រភាគមួយក្នុងក្រឡាមួយ និងប្រើវាសម្រាប់ការគណនា ៖
បញ្ចូល "0 1/5" ក្នុងក្រឡាមួយ (ដោយគ្មានសញ្ញាសម្រង់) និងចុចគ្រាប់ចុចបញ្ចូល ។ ក្នុងបន្ទាត់បញ្ចូលខាងលើសៀវភៅបញ្ជីអ្នកនឹងឃើញតម្លៃ 0.2 ដែលត្រូវបានប្រើសម្រាប់ការគណនា ។
ប្រសិនបើអ្នកបញ្ចូលឃ្លាកែស្វ័យប្រវត្តិ "0 1/2" តួអក្សរបី 1 / និង 2 ត្រូវបានជំនួសដោយតួអក្សរមួយ ។ ដូចគ្នានេះដែរ អនុវត្តទៅ 1/4 និង 3/4 ។ ការជំនួសនេះត្រូវបានកំណត់ក្នុង ឧបករណ៍ - ជម្រើសកែស្វ័យប្រវត្តិ - ផ្ទាំង ជម្រើស ។
បើអ្នកចង់ឃើញប្រភាគដែលមានច្រើនតួលេខដូចជា"1/10" អ្នកត្រូវប្តូរទ្រង់ទ្រាយក្រឡាជាទិដ្ឋភាពប្រភាគមានច្រើនតួលេខ ។ បើកម៉ឺនុយបរិបទនៃក្រឡា និងជ្រើសធ្វើទ្រង់ទ្រាយក្រឡា ។ ជ្រើស"ប្រភាគ" ពីវាលប្រភេទ និងបន្ទាប់មកជ្រើស"-1234 10/81" ។ បន្ទាប់មកអ្នកអាចបញ្ចូលប្រភាគដូចជា 12/31 ឬ 12/32 - ទោះយ៉ាងណា ប្រភាគត្រូវបានកាត់បន្ថយដោយស្វ័យប្រវត្តិ ដូច្នេះ ក្នុងឧទាហរណ៍ចុងក្រោយបង្អស់ អ្នកនឹងឃើញ 3/8 ។