ការ​គណនា​ជាមួយ​រូបមន្ត

រូបមន្ត​ទាំងអស់​ចាប់ផ្ដើម​ដោយ​សញ្ញា​ស្មើ = ។ រូបមន្ត​អាច​មាន​លេខ អត្ថបទ ប្រមាណវិធី​នពន្វ ប្រមាណវិធី​តក្ក ឬ​អនុគមន៍ ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

ចងចាំ​ថា ប្រមាណវិធី​នពន្វ (+, -, *, /) អាច​ប្រើ​នៅ​ក្នុង​រូបមន្ត​បាន​ដោយប្រើ​ក្បួន "គុណ និង​ចែក មុន​បូក និង​ដក" ។ ជំនួស​ឲ្យ​ការ​សរសេរ =SUM(A1:B1) អ្នក​អាច​សរសេរ =A1+B1 ។


រូប​តំណាង​ព័ត៌មាន​ជំនួយ

វង់​ក្រចក​អាច​ត្រូវ​បាន​ប្រើ ។ ​រូបមន្ត =(1+2)*3 បង្ហាញ​លទ្ធផល​ខុស​ពី =1+2*3 ។


ទាំង​នេះ​ជា​ឧទាហរណ៍​ខ្លះ​ៗ​នៃ​រូបមន្ត LibreOffice Calc ៖

=A1+10

បង្ហាញ​មាតិកា​ក្រឡា A1 បូក​នឹង 10 ។

=A1*16%

បង្ហាញ​ 16% នៃ​មាតិកាបស់​​ A1 ។

=A1 * A2

បង្ហាញ​លទ្ធផល​ផល​គុណ​រវាង A1 និង A2 ។

=ROUND(A1;1)

បង្ហាញ​មាតិកា​របស់​ក្រឡា A1 បាន​បង្គត់​ទៅ​គោលដប់ ។

=EFFECTIVE(5%;12)

គណនា​អត្រា​ការ​ប្រាក់​ជាក់ស្ដែង​សម្រាប់​ការ​ប្រាក់​នាម​ករណ៍​ប្រចាំ​ឆ្នាំ 5% ដែល​បង់ 12 ដង​ក្នុង​មួយ​ឆ្នាំ ។

=B8-SUM(B10:B14)

គណនា B8 ដក​ឲ្យ​ផល​បូក​នៃ​ក្រឡា B10 ដល់ B14 ។

=SUM(B8;SUM(B10:B14))

គណនា​ផល​បូក​រវាង​ក្រឡា B10 ដល់ B14 និង​បូក​តម្លៃ​ទៅ B8 ។


អ្នក​​ក៏​អាច​ដាក់​អនុគមន៍ក្នុង​រូបមន្ត​ដូច​បាន​បង្ហាញ​ក្នុ​ងឧទាហរណ៍ ។ អ្នក​​ក៏​អាច​ដាក់​អនុគមន៍ក្នុង​អនុគមន៍​ ។ អ្នក​ជំនួយ​ការ​អនុគមន៍​ជួយ​អ្នក​ជាមួយ​អនុគមន៍​ក្នុង​ ។

Please support us!