LibreOffice 25.2 Help
អ្នកអាចបញ្ចូលរូបមន្ត បានតាមច្រើនវិធី ៖ ដោយប្រើរូបតំណាង ឬដោយវាយបញ្ចូលតាមក្ដារចុច ឬដោយលាយវិធីសាស្ត្រទាំងពីរ ។
ចុចក្រឡាដែលអ្នកចង់បញ្ចូលទៅរបាររូបមន្ត ។
Click the Formula icon on the Formula Bar.
ឥឡូវអ្នកនឹងឃើញសញ្ញាស្មើមួយក្នុងបន្ទាត់បញ្ចូល ហើយអ្នកអាចចាប់ផ្តើមបញ្ចូលរូបមន្តបាន ។
ក្រោយពីបញ្ចូលតម្លៃដែលទាមទារ ចុចបញ្ចូល (Enter) ឬចុច យល់ព្រម ដើម្បីបញ្ចូលលទ្ធផលក្នុងក្រឡាសកម្ម ។ បើអ្នកចង់ជម្រះធាតុក្នុងបន្ទាត់បញ្ចូល ចុចគេច (Escape) ឬចុច បោះបង់ ។
អ្នកក៏អាចបញ្ចូលតម្លៃ និងរូបមន្តដោយផ្ទាល់ទៅក្នុងក្រឡា ទោះបីជាអ្នកមិនអាចឃើញទស្សន៍ទ្រនិចបញ្ចូលក៏ដោយ ។ រូបមន្តត្រូវតែចាប់ផ្តើមដោយសញ្ញាស្មើជានិច្ច ។
អ្នកក៏អាចសង្កត់គ្រាប់ចុច + ឬ - នៅលើក្ដារចុចលេខដើម្បីចាប់ផ្ដើមរូបមន្ត ។ NumLock ត្រូវតែ"បើក" ។ ឧទាហរណ៍ សង្កត់គ្រាប់ចុចដូចខាងក្រោមតាមលំដាប់ ៖
+ 5 0 - 8 បញ្ចូល(Enter)
អ្នកនឹងឃើញលទ្ធផល 42 នៅក្នុងក្រឡា ។ ក្រឡាមានរូបមន្ត =+50-8 ។
ប្រសិនបើអ្នកកំពុងតែកែសម្រួលរូបមន្តដែលមានសេចក្ដីយោង សេចក្ដីយោង និងក្រឡាដែលជាប់នឹងត្រូវបានបន្លិចមានពណ៌ដូចគ្នា ។ ឥឡូវអ្នកអាចផ្លាស់ប្ដូរស៊ុមសេចក្ដីយោង ដោយប្រើកណ្ដុរ និងសេចក្ដីយោងនៅក្នុងរូបមន្តដែលបានបង្ហាញក្នុងបន្ទាត់បញ្ចូលក៏ផ្លាស់ប្ដូរដែរ ។ បង្ហាញសេចក្ដីយោងក្នុងពណ៌ អាចត្រូវបានធ្វើឲ្យអសកម្ម ក្រោម LibreOffice - ចំណូលចិត្តឧបករណ៍ - ជម្រើស - LibreOffice Calc - មើល ។
បើមានកំហុសកើតឡើងក្នុងពេលបង្កើតរូបមន្ត នោះ សារកំហុស លេចឡើងក្នុងក្រឡាសកម្ម ។