LibreOffice 25.2 Help
មានមធ្យោបាយជាច្រើនក្នុងការចម្លងរូបមន្តមួយ ។ វិធីសាស្ត្រដែលបានផ្តល់យោបល់មួយគឺ ៖
ជ្រើសក្រឡាដែលមានរូបមន្ត ។
ជ្រើស កែសម្រួល - ចម្លង ឬចុច Commandបញ្ជា(Ctrl)+C ដើម្បីចម្លងវា ។
ជ្រើសក្រឡាដែលអ្នកចង់ចម្លងរូបមន្តទៅក្នុង ។
ជ្រើស កែសម្រួល - បិទភ្ជាប់ ឬសង្កត់ Commandបញ្ជា(Ctrl)+V ។ រូបមន្ត នឹងត្រូវបានដាក់ទីតាំងនៅក្នុងក្រឡាថ្មី ។
បើអ្នកចង់ចម្លងរូបមន្តមួយទៅក្នុងក្រឡាច្រើន មានមធ្យោបាយមួយដែលលឿន និងងាយស្រួលក្នុងការចម្លងទៅក្នុងតំបន់ក្រឡាជាប់គ្នា ៖
ជ្រើសក្រឡាដែលមានរូបមន្ត ។
ដាក់កណ្តុរលើផ្នែកខាងក្រោមស្តាំនៃស៊ុមដែលបានបន្លិចនៃក្រឡា និងបន្តសង្កត់ប៊ូតុងកណ្តុរទាល់តែទ្រនិចប្តូរទៅជាសញ្ញាកាត់គ្នា ។
ដោយចុចប៊ូតុងកណ្តុរ អូសវាទៅក្រោម ឬទៅស្តាំពីលើក្រឡាទាំងអស់ ដែលអ្នកចង់ចម្លងរូបមន្តទៅក្នុង ។
ពេលដែលអ្នកលែងប៊ូតុងកណ្តុរ រូបមន្តនឹងត្រូវបានចម្លងទៅក្នុងក្រឡា និងត្រូវបានលៃតម្រូវដោយស្វ័យប្រវត្តិ ។
ប្រសិនបើអ្នកមិនចង់លៃតម្រូវ តម្លៃ និងអត្ថបទដោយស្វ័យប្រវត្តិទេ សូមសង្កត់គ្រាប់ចុចចុះCommandបញ្ជា(Ctrl)\នៅពេលដែលកំពុងអូសនោះ ។ទោះជាយ៉ាងណាក៏ដោយ រូបមន្តគឺត្រូវបានលៃតម្រូវដូច្នោះអញ្ចឹង ។