ទ្រង់ទ្រាយ​លេខ​កំណត់​ដោយ​អ្នកប្រើ

អ្នក​អាច​កំណត់​ទ្រង់ទ្រាយ​ផ្ទាល់​ខ្លួន​របស់​អ្នក​ដើម្បី​បង្ហាញ​លេខ​ក្នុង LibreOffice Calc ។

ឧទាហរណ៍ ដើម្បី​បង្ហាញ​លេខ 10,200,000 ជា 10.2 លាន ៖

  1. ជ្រើស​ក្រឡា​ដែល​អ្នក​ចង់​អនុវត្ត​ទ្រង់ទ្រាយ​ថ្មី​ដែល​កំណត់​ដោយ​អ្នក​ប្រើ ។

  2. ជ្រើស ទ្រង់ទ្រាយ - ក្រឡា - លេខ ។

  3. ក្នុង​ប្រអប់​បញ្ជី ប្រភេទ ជ្រើស​ "កំណត់​ដោយ​អ្នក​ប្រើ" ។

  4. ក្នុង​ប្រអប់​អត្ថបទ​ កូដ​ទ្រង់ទ្រាយ បញ្ចូល​កូដ​ដូច​ខាង​ក្រោម ៖

    0.0,, "លាន"

  5. ចុច "យល់ព្រម" ។

តារាង​ខាង​ក្រោម​បង្ហាញ​បែបផែន​នៃ​ការ​បង្គត់ អ្នក​កំណត់​ខ្ទង់​ពាន់ (,) អ្នក​កំណត់​ទសភាគ (.) និង​កន្លែង​ដាក់ # និង 0 ។

លេខ

.#,, "លាន"

0.0,, "លាន"

#,, "លាន"

10200000

10.2 លាន

10.2 លាន

10 លាន

500000

.5 លាន

0.5 លាន

1 លាន

100000000

100. លាន

100.0 លាន

100 លាន


Please support us!