LibreOffice 25.2 Help
បញ្ចូលលេខក្នុងសន្លឹក ឧទាហរណ៍ 1234.5678 ។ លេខនេះនឹងត្រូវបានបង្ហាញក្នុងទ្រង់ទ្រាយលេខលំនាំដើម ដែលមានខ្ទង់ទសភាគពីរខ្ទង់ ។ អ្នកនឹងឃើញ 1234.57 ពេលអ្នកអះអាងការបញ្ចូល ។ មានតែការបង្ហាញក្នុងឯកសារប៉ុណ្ណោះដែលនឹងត្រូវបានបង្គត់ចុះ នៅខាងក្នុងលេខនៅតែមានខ្ទង់ទសភាគបួនខ្ទង់បន្ទាប់ពីសញ្ញាក្បៀស ។
ដើម្បីធ្វើទ្រង់ទ្រាយលេខជាទសភាគ ៖
ដាក់ទស្សន៍ទ្រនិចនៅចំលេខ និងជ្រើស ទ្រង់ទ្រាយ - ក្រឡា ដើម្បីចាប់ផ្តើមប្រអប់ ទ្រង់ទ្រាយក្រឡា ។
លើផ្ទាំង លេខ អ្នកនឹងឃើញជម្រើសនៃទ្រង់ទ្រាយលេខដែលបានកំណត់មុន ។ ក្នុងផ្នែកខាងក្រោមស្តាំក្នុងប្រអប់ អ្នកនឹងឃើញការមើលជាមុននៃរបៀបដែលលេខបច្ចុប្បន្នរបស់អ្នកត្រូវបង្ហាញ បើអ្នកបានផ្តល់ទ្រង់ទ្រាយជាក់លាក់ណាមួយ ។
ប្រសិនបើអ្នកគ្រាន់តែចង់កែប្រែចំនួននៃខ្ទង់ទសភាគដែលបង្ហាញ វិធីសាស្ត្រដែលងាយស្រួលបំផុតគឺត្រូវប្រើរូបតំណាង ទ្រង់ទ្រាយចំនួន ៖ បន្ថែមខ្ទង់ទសភាគ ឬទ្រង់ទ្រាយចំនួន ៖ លុបខ្ទង់ទសភាគ របារធ្វើទ្រង់ទ្រាយ ។