LibreOffice 25.2 Help
តម្រង និងតម្រងកម្រិតខ្ពស់ អនុញ្ញាតឲ្យអ្នកធ្វើការលើជួរដេកដែលបានត្រងខ្លះ (កំណត់ត្រា) របស់ជួរទិន្នន័យ ។ ក្នុងសៀវភៅបញ្ជី ក្នុង LibreOffice មានលទ្ធភាពជាច្រើន ក្នុងការអនុវត្តតម្រង ។
ការប្រើអនុគមន៍ តម្រងស្វ័យប្រវត្តិ គឺដើម្បីដាក់កម្រិតការបង្ហាញយ៉ាងលឿនទៅកំណត់ត្រាដែលមានធាតុដូចគ្នាក្នុងវាលទិន្នន័យ ។
នៅក្នុងប្រអប់ តម្រងស្តង់ដារ អ្នកក៏អាចកំណត់ជួរដែលមានតម្លៃក្នុងវាលទិន្នន័យជាក់លាក់ ។ អ្នកអាចប្រើតម្រងស្តង់ដារ ដើម្បីតភ្ជាប់លក្ខខណ្ឌដេលមាន AND ឬ OR ។
តម្រងកម្រិតខ្ពស់ អនុញ្ញាតឲ្យគណាលក្ខខណ្ឌតម្រងចំនួនប្រាំបី ។ ជាមួយនឹងតម្រងកម្រិតខ្ពស់ អ្នកបញ្ចូលលក្ខខណ្ឌដោយផ្ទាល់ក្នុងសន្លឹក ។
ដើម្បីលុបចេញ ដូច្នេះអ្នកនឹងឃើញក្រឡាទាំងអស់ម្ដងទៀត ចុចខាងក្នុងផ្ទៃដែលតម្រងបានអនុវត្ត រួចជ្រើស
។នៅពេលដែលអ្នកជ្រើសជួរដេកជាច្រើនពីផ្ទៃដែលតម្រងត្រូវបានអនុវត្ត បន្ទាប់មកការជ្រើសនេះអាចរួមបញ្ចូលជួរដេក ដែលអាចមើលឃើញដែលត្រូវបានលាក់ដោយតម្រង ។ បន្ទាប់មកប្រសិននបើអ្នកអនុវត្តការធ្វើទ្រង់ទ្រាយ ឬលុបជួរដេកដែលបានជ្រើស បន្ទាប់មកសកម្មភាពនេះអនុវត្តតែទៅជួរដេកដែលមើលឃើញប៉ុណ្ណោះ ។ ជួរដេកដែលលាក់មិនត្រូវបានប៉ះពាល់ទេ ។
វាផ្ទុយទៅនឹងជួរដេកដែលអ្នកបានលាក់ដោយដៃ ដោយពាក្យបញ្ជា ទ្រង់ទ្រាយ - ជួរដេក - លាក់ជួរដេក ។ ជួរដេកដែលបានលាក់ដោយដៃត្រូវបានរកឃើញនៅពេលអ្នកលុបការជ្រើសដែលមានពួកវា ។