LibreOffice 25.2 Help
អ្នកអាចបើក និងរក្សាទុកទិន្នន័យជាទ្រង់ទ្រាយឯកសារ dBASE (កន្ទុយឯកសារ *.dbf) ក្នុង LibreOffice Base ឬសៀវភៅបញ្ជី ។ ក្នុង LibreOffice Base មូលដ្ឋានទិន្នន័យ dBASE ជាថតដែលមានឯកសារមានកន្ទុយឯកសារ .dbf ។ ឯកសារនីមួយៗត្រូវទៅតាមតារាងនៅក្នុងមូលដ្ឋានទិន្នន័យ ។ រូបមន្ត និងទ្រង់ទ្រាយគឺបាត់បង់នៅពេលដែលអ្នកបើក និងរក្សាទុកឯកសារ dBASE ពី LibreOffice ។
ជ្រើស ឯកសារ - បើក ។
រកទីតាំងឯកសារ *.dbf ដែលអ្នកចង់នាំចូល ។
ចុច បើក ។
ប្រអប់ នាំចូលឯកសារ dBASE បើកឡើង ។
ចុច យល់ព្រម ។
ឯកសារ dBASE បើកជាសៀវភៅបញ្ជី Calc ថ្មីមួយ ។
បើអ្នកចង់រក្សាទុកសៀវភៅបញ្ជីជាឯកសារ dBASE កុំកែ ឬលុបជួរដេកទីមួយក្នុងឯកសារដែលបាននាំចូល ។ ជួរដេកនេះមានព័ត៌មានដែលត្រូវបានទាមទារដោយមូលដ្ឋានទិន្នន័យ dBASE ។
តារាងមូលដ្ឋានទិន្នន័យរបស់ LibreOffice Base មួយ គឺជាការតភ្ជាប់មួយ ទៅមូលដ្ឋានទិន្នន័យដែលមានស្រាប់ ។
ជ្រើស
។ក្នុងប្រអប់ ឈ្មោះឯកសារ នៃប្រអប់ រក្សាទុកជា បញ្ចូលឈ្មោះមួយសម្រាប់មូលដ្ឋានទិន្នន័យ ។
ចុច រក្សាទុក ។
ក្នុងប្រអប់ ប្រភេទមូលដ្ឋានទិន្នន័យ នៃប្រអប់ លក្ខណសម្បត្តិមូលដ្ឋានទិន្នន័យ ជ្រើស "dBASE" ។
ចុច បន្ទាប់ ។
ចុច រកមើល ។
រកទីតាំងថតដែលមានឯកសារ dBASE និងចុច យល់ព្រម ។
ចុច បង្កើត ។
ជ្រើស ឯកសារ - រក្សាទុកជា ។
ក្នុងប្រអប់ ទ្រង់ទ្រាយឯកសារ ជ្រើស "ឯកសារ dBASE" ។
ក្នុងប្រអប់ ឈ្មោះឯកសារ វាយឈ្មោះមួយសម្រាប់ឯកសារ dBASE ។
ចុច រក្សាទុក ។
មានតែទិន្នន័យក្នុងសន្លឹកបច្ចុប្បន្នប៉ុណ្ណោះ ដែលត្រូវបាននាំចេញ ។