LibreOffice 24.8 Help
ចុចប៊ូតុង បន្ថែមទៀត ក្នុងប្រអប់ តារាងអ្នកជំនួយការទិន្នន័យ ប្រអប់នឹងត្រូវបានពង្រីក ។
អ្នកអាចជ្រើសជួរដែលបានដាក់ឈ្មោះ ដែលបានបង្កើតតារាងអ្នកជំនួយការទិន្នន័យ ពីប្រអប់ លទ្ធផលទៅ ។ ប្រសិនបើជួរលទ្ធផលមិនមានឈ្មោះ បញ្ចូលកូអរដោនេនៃក្រឡាឆ្វេងខាងលើនៃជួរទៅក្នុងវាលដែលនៅខាងស្ដាំប្រអប់ លទ្ធផលទៅ ។ អ្នកក៏អាចចុចលើក្រឡាដែលសមរម្យ ដើម្បីបញ្ចូលកូអរដោនេស្របគ្នា ។
បើអ្នកសម្គាល់ប្រអប់ធីក មិនអើពើជួរដេកទទេ នោះពួកវានឹងមិនត្រូវបានយកមកគិត នៅពេលបង្កើតតារាង "អ្នកជំនួយការទិន្នន័យ" ឡើយ។
ប្រសិនបើប្រអប់ធីក សម្គាល់ប្រភេទ ត្រូវបានសម្គាល់ នោះប្រភេទនឹងត្រូវបានសម្គាល់ដោយចំណងជើងរបស់ពួកវា និងត្រូវបានផ្ដល់តម្លៃស្របតាមគ្នា ពេលបង្កើតតារាង "អ្នកជំនួយការទិន្នន័យ" ។