LibreOffice 25.2 Help
អ្នកអាចប្រើតម្រងដើម្បីយកទិន្នន័យដែលមិនចង់បានចេញពីតារាង "អ្នកជំនួយការទិន្នន័យ" ។
ចុចប៊ូតុង តម្រង នៅក្នុងសន្លឹកដើម្បីបើកប្រអប់លក្ខខណ្ឌតម្រង ។ អ្នកក៏អាចបើកម៉ឺនុយបរិបទរបស់តារាងអ្នកជំនួយការទិន្នន័យផងដែរ ហើយជ្រើសពាក្យបញ្ជា តម្រង ។ ប្រអប់ តម្រង នឹងលេចឡើង ។ នៅទីនេះ អ្នកអាចត្រងតារាងអ្នកជំនួយការទិន្នន័យបានហើយ ។
អ្នកអាចចុចប៊ូតុងព្រួញឡើងលើនៅក្នុងតារាងអ្នកជំនួយការទិន្នន័យ ដើម្បីបង្ហាញបង្អួចលេចឡើង ។ នៅក្នុងបង្អួចលេចឡើងនេះ អ្នកអាចកែសម្រួលការកំណត់ភាពដែលអាចមើលឃើញនៃវាលដែលទាក់ទង ។
បង្អួចលេចឡើង បង្ហាញបញ្ជីសមាជិកវាលដែលពាក់ព័ន្ធនឹងវាលនោះ ។ ប្រអប់ធីកមួយ ត្រូវបានដាក់នៅផ្នែកខាងឆ្វេងនៃឈ្មោះសមាជិកវាលនីមួយៗ ។ នៅពេលដែលវាលមានឈ្មោះបង្ហាញជំនួស ដែលខុសពីឈ្មោះដើមរបស់វា ឈ្មោះនោះនឹងត្រូវបានបង្ហាញនៅក្នុងបញ្ជី ។
បើក ឬបិទប្រអប់ធីកដើម្បីបង្ហាញ ឬលាក់វាលជាសមាជិកដែលទាក់ទងនៅក្នុងតារាងអ្នកជំនួយការទិន្នន័យ ។
បើក ឬបិទប្រអប់ធីក ទាំងអស់ ដើម្បីបង្ហាញគ្មានវាលជាសមាជិក ឬទាំងអស់ ។
ជ្រើសវាលជាសមាជិកនៅក្នុងបង្អួចលេចឡើង ហើយចុចប៊ូតុង
ដើម្បីបង្ហាញតែវាលជាសមាជិកដែលបានជ្រើស ។ វាលជាសមាជិកផ្សេងទៀតទាំងអស់ត្រូវបានលាក់នៅក្នុងតារាងអ្នកជំនួយការទិន្នន័យ ។ជ្រើសវាលជាសមាជិកនៅក្នុងបង្អួចលេចឡើង ហើយចុចប៊ូតុង
ដើម្បីលាក់តែវាលជាសមាជិកដែលបានជ្រើស ។ វាលជាសមាជិកផ្សេងទៀតទាំងអស់ត្រូវបានបង្ហាញនៅក្នុងតារាងអ្នកជំនួយការទិន្នន័យ ។បើកពាក្យបញ្ជាដែលអ្នកតម្រៀបវាលជាសមាជិកនៅតាមលំដាប់ឡើង លំដាប់ចុះ ឬប្រើការតម្រៀបបញ្ជីផ្ទាល់ខ្លួន ។
ដើម្បីកែសម្រួលការតម្រៀបបញ្ជីផ្ទាល់ខ្លួន បើក LibreOffice - ចំណូលចិត្តជម្រើស - ឧបករណ៍ - LibreOffice Calc - ការតម្រៀបបញ្ជី ។
ជាធម្មតា ព្រួញដែលប្រើដើម្បីបើកបង្អួចលេចឡើងគឺមានពណ៌ខ្មៅ ។ នៅពេលវាលមានសមាជិកវាលលាក់មួយ ឬច្រើន ព្រួញគឺមានពណ៌ខៀវ ហើយបង្ហាញការេតូចល្អិតមួយនៅជ្រុងស្ដាំផ្នែកខាងក្រោមរបស់វា ។
អ្នកអាចចុចបើកបង្អួចលេចឡើងបានផងដែរ ដោយដាក់ទស្សន៍ទ្រនិចក្រឡានៅប៊ូតុង ហើយចុច ពាក្យបញ្ជាCtrl+D.