ការកែសម្រួលតារាងអ្នកជំនួយការទិន្នន័យ
ចុចប៊ូតុងមួយក្នុងចំណោមប៊ូតុងនៅក្នុងតារាងជំនួយការទិន្នន័យ ហើយសង្កត់កណ្ដុរចុះ ។ និមិត្តសញ្ញាពិសេសមួយ នឹងបង្ហាញឡើងនៅក្បែរព្រួញកណ្ដុរ ។
ដោយអូសប៊ូតុងមួយទៅទីតាំងផ្សេងក្នុងជួរដេកដូចគ្នា អ្នកអាចប្តូរលំដាប់ជួរឈរ ។ បើអ្នកអូសប៊ូតុងមួយនៅគែមឆ្វេងនៃតារាង ទៅក្នុងតំបន់ក្បាលជួរដេក អ្នកអាចប្តូរជួរឈរទៅជាជួរដេក ។
ក្នុងប្រអប់តារាងអ្នកជំនួយការទិន្នន័យអ្នកអាចអូសប៊ូតុងមួយទៅតំបន់ វាលទំព័រ ដើម្បីបង្កើតប៊ូតុង និងប្រអប់បញ្ជីមួយនៅកំពូលនៃតារាងអ្នកជំនួយការទិន្នន័យ ដែលបានបង្កើត ។ ប្រអប់បញ្ជីអាចត្រូវបានប្រើដើម្បីត្រងតារាងអ្នកជំនួយការទិន្នន័យ ដោយមាតិកានៃធាតុដែលបានជ្រើស ។ អ្នកអាចប្រើអូស និងទម្លាក់ក្នុងតារាងអ្នកជំនួយការទិន្នន័យ ដែលបានបង្កើតដើម្បីប្រើវាលទំព័រមួយផ្សេងជាតម្រង ។
ដើម្បីយកប៊ូតុងមួយចេញពីតារាង គ្រាន់តែអូសវាចេញពីតារាង "អ្នកជំនួយការទិន្នន័យ" ។ លែងប៊ូតុងកណ្ដុរ ពេលព្រួញកណ្ដុរដែលបានដាក់ក្នុងសន្លឹកក្លាយជារូបតំណាង 'មិនអនុញ្ញាត' ។ ប៊ូតុងត្រូវបានលុប ។
ដើម្បីកែសម្រួលតារាង "អ្នកជំនួយការទិន្នន័យ" ចុចក្រឡាមួយខាងក្នុងតារាង "អ្នកជំនួយការទិន្នន័យ" និងបើកម៉ឺនុយបរិបទ ។ ក្នុងម៉ឺនុយបរិបទអ្នកនឹងឃើញពាក្យបញ្ជា ចាប់ផ្ដើម ដែលបង្ហាញប្រអប់ អ្នកជំនួយការទិន្នន័យ សម្រាប់តារាង "អ្នកជំនួយការទិន្នន័យ" បច្ចុប្បន្ន ។
នៅក្នុងតារាងអ្នកជំនួយការទិន្នន័យ អ្នកអាចប្រើអូស និងទម្លាក់ ឬពាក្យបញ្ជាកាត់/បិទភ្ជាប់ដើម្បីរៀបចំលំដាប់វាលទិន្នន័យឡើយវិញ ។
អ្នកអាចកំណត់ឈ្មោះទិដ្ឋភាពផ្ទាល់ខ្លួនទៅកាន់វាល វាលសម្រាប់សមាជិក សរុបរង (ដោយមានកម្រិតមួយចំនួន) និងចំនួនសរុបជាច្រើននៅក្នុងតារាងអ្នកចំនួនការទិន្នន័យ ។ ឈ្មោះទិដ្ឋភាពផ្ទាល់ខ្លួនត្រូវបានកំណត់ទៅកាន់ធាតុដោយការសរសេរជាន់លើឈ្មោះដើមដោយមានឈ្មោះផ្សេងទៀត ។