ការ​បង្កើត​តារាង​អ្នក​ជំនួយ​ការ​ទិន្នន័យ

  1. ដាក់​ទស្សន៍​ទ្រនិច​ក្នុង​ជួរ​ក្រឡា​ដែល​មាន​តម្លៃ ជួរ​ដេក និង​ក្បាល​ជួរ​ឈរ ។

  2. ជ្រើស ទិន្នន័យ - តារាង​អ្នក​ជំនួយ​ការ​ទិន្នន័យ ។ ជ្រើស​ប្រអប់​ ប្រអប់​ប្រភព លេច​ឡើង ។ ជ្រើស ជម្រើស​បច្ចុប្បន្ន ហើយ​អះអាង​ដោយ​ចុច យល់ព្រម ។ តារាង​មាតិកា​និង​ត្រូវ​បង្ហាញ​ជា​ប៊ូតុង​នៅ​ក្នុង​ប្រអប់ តារាង​អ្នក​ជំនួយ​ការ ។ អូស​ប៊ូតុង​នេះ​ហើយ​ទាញ​វា​ទៅ​ក្នុង​ផ្ទៃ​ប្លង់ "វាល​ទំព័រ", "វាល​ជួរ​ឈរ", "វាល​ជួរ​ដេក" និង "វាល​ទិន្នន័យ" ។

  3. អូស​ប៊ូតុង​ដែល​ចង់​បាន​ទៅ​ក្នុង​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ទាំង​បួន ។

អូស​ប៊ូតុង​មួយ​ទៅ​តំបន់ វាល​ទំព័រ ដើម្បី​បង្កើត​ប៊ូតុង​មួយ និង​ប្រអប់​បញ្ជី​នៅ​ខាង​លើ​នៃ​តារាង​អ្នក​ជំនួយការ​ទិន្នន័យ​ដែល​បាន​បង្កើត ។ ប្រអប់​បញ្ជី​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ត្រង​តារាង​អ្នក​ជំនួយការ​ទិន្នន័យ​​ដោយ​មាតិកា​នៃ​ធាតុ​ដែល​បាន​ជ្រើស ។ អ្នក​អាច​ប្រើ​អូស និង​ទម្លាក់​ក្នុង​តារាង​អ្នក​ជំនួយការ​ទិន្នន័យ​ដែល​បាន​បង្កើត​ ​ដើម្បី​ប្រើ​វាល​​ទំព័រ​មួយ​ផ្សេង​ធ្វើ​ជា​តម្រង​មួយ ។

បើ​ប៊ូតុង​ត្រូវ​បាន​ទម្លាក់​ក្នុង​តំបន់ ​វាល​​ទិន្នន័យ វា​ត្រូវ​បាន​ដាក់​ចំណង​ជើង​មួយ​ដែល​ក៏​នឹង​បង្ហាញ​រូបមន្ត​ដែល​នឹង​ប្រើ​ដើម្បី​គណនា​ទិន្នន័យ ។

  1. លំដាប់​នៃ​ប៊ូតុង​អាច​ត្រូវ​បាន​ផ្លាស់ប្តួរ​គ្រប់​ពេល​វេលា ដោយ​ផ្លាស់ទី​ពួក​វា​ទៅ​ទីតាំង​ផ្សេង ក្នុង​តំបន់​ដោយ​ប្រើ​កណ្តុរ ។

  2. យក​ប៊ូតុង​មួយ​ចេញ ដោយ​អូស​វា​ត្រឡប់​ទៅ​ក្នុង​តំបន់​នៃ​ប៊ូតុង​ដទៃ នៅ​ផ្នែក​ខាង​ស្តាំ​នៃ​ប្រអប់ ។

  3. ដើម្បី​បើក​ប្រអប់​បញ្ចូល វាល​ទិន្នន័យ, សូម​ចុច​ទ្វេដង​លើ​លើ​ប៊ូតុង​នៅ​ក្នុង​ផ្ទៃ វាល​ជួរដេកវាល​ជួរឈរ ។ ប្រើ​ប្រអប់​បញ្ចូល​ដើម្បី​ជ្រើស និង LibreOffice គណនា​ការ​បង្ហាញ​សរុប​រង។

ចេញ​ពី​ប្រអប់​អ្នក​ជំនួយការ​ទិន្នន័យ​ ដោយ​ចុច ​យល់ព្រម​ ។ ឥឡូវ​ប៊ូតុង តម្រង មួយ​នឹង​ត្រូវ​បាន​បញ្ចូល ឬ​ប៊ូតុង​​ទំព័រ​មួយ​សម្រាប់​គ្រប់​វាល​​ទិន្នន័យ​ដែល​អ្នក​បាន​​ទម្លាក់​ក្នុង​តំបន់ វាល​​ទំព័រ ។ តារាង​អ្នក​ជំនួយការ​ទិន្នន័យ​​ត្រូវ​បាន​បញ្ចូល​ទៅ​ខាង​ក្រោម ។

Open file with example:

Please support us!