កា​រនាំចូល និងនាំចេញ​ឯកសារ​អត្ថបទ CSV ជា​មួយ​នឹង​រូបមន្ត

ឯកសារ CSV (Comma separated values) ជា​ឯកសារ​អត្ថបទ​ដែល​មាន​មាតិកា​ក្រឡា​នៃ​សន្លឹក​តែ​មួយ ។ សញ្ញា (,) សញ្ញា (;) ឬ​តួ​អក្សរ​ផ្សេង​ទៀត​អាច​ត្រូវ​បាន​ប្រើ​ជា​អ្នក​កំណត់​វាល​រវាង​ក្រឡា ។ ខ្សែ​អក្សរ​អត្ថបទ​ត្រូវ​បាន​ដាក់​ក្នុង​សញ្ញា​សម្រង់ (") លេខ​ត្រូវ​បាន​សរសេរ​ដោយ​គ្មាន​សញ្ញា​សម្រង់ ។

ដើម្បី​នាំចូល​ឯកសារ CSV

  1. ជ្រើស ឯកសារ - បើក ។

  2. ក្នុង​វាល ប្រភេទ​ឯកសារ ជ្រើស​ទ្រង់​ទ្រាយ "អត្ថបទ CSV" ។ ជ្រើស​ឯកសារ និង​ចុច បើក។ ពេល​ឯកសារ​មួយ​មានកន្ទុយ .csv ប្រភេទ​ឯកសារនឹង​ស្គាល់​ដោយ​ស្វ័យ​ប្រវត្តិ ។

  3. អ្នកនឹង​ឃើញ​ប្រអប់ នាំចូលអត្ថបទ ។ ចុច​យល់ព្រម ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

ប្រសិនបើ​ឯកសារ csv មាន​រូបមន្ត ប៉ុន្តែ​អ្នក​ចង់​នាំចូល​លទ្ធផល​របស់​រូបមន្ត​ទាំង​នោះ បន្ទាប់​មក​ជ្រើស - LibreOffice Calc - មើល ហើយ​ដោះធីក​ប្រអប់ រូបមន្ត ។


ដើម្បីនាំចេញ​រូបមន្ត និង​តម្លៃ​ជាឯកសារ CSV

  1. ចុច​សន្លឹក​ដែល​ត្រូវ​សរសេរ​ជា​ឯកសារ csv ។

  2. បើ​អ្នក​ចង់​នាំ​ចេញ​រូបមន្ត​ជា​រូបមន្ត ឧទាហរណ៍ ក្នុង​ទម្រង់ =SUM(A1:B5) អនុវត្ត​ដូច​ខាង​ក្រោម ៖

    ជ្រើស - LibreOffice Calc - មើល ។

    ក្រោម បង្ហាញ សម្គាល់​ប្រអប់​ធីក រូបមន្ត ។​​ ចុច យល់ព្រម

    បើ​អ្នក​ចង់​នាំ​ចេញ​លទ្ធផល​គណនា​​ជំនួស​រូបមន្ត សូម​កុំ​សម្គាល់ រូបមន្ត ។

  3. ជ្រើស ឯកសារ - រក្សា​ទុក​ជា ។​​ អ្នក​នឹង​ឃើញ​ប្រអប់ រក្សា​ទុក ។

  4. នៅ​ក្នុង​វាល ប្រភេទ​ឯកសារ ជ្រើស​ទ្រង់ទ្រាយ "Text CSV" ។

  5. បញ្ចូល​ឈ្មោះ និង​ចុច រក្សា​ទុក ។

  6. ពី​ប្រអប់ នាំ​ចេញ​ឯកសារ​អត្ថបទ ដែល​លេច​ឡើង ជ្រើស​សំណុំ​តួ​អក្សរ និង​វាល​ និង​​អ្នក​កំណត់​ព្រំដែន​អត្ថបទ សម្រាប់​ទិន្នន័យ​ដែល​ត្រូវ​នាំ​ចូល និង​អះអាង​ដោយ​ចុច​យល់ព្រម ។

  7. បើ​ចាំបាច់​ ក្រោយ​ពី​អ្នក​បាន​រក្សា​ទុក ជម្រះ​ប្រអប់​ធីក រូបមន្ត ដើម្បី​មើល​លទ្ធផល​ដែល​បាន​គណនា​ក្នុង​តារាង​ម្តង​ទៀត ។

Please support us!