LibreOffice 24.8 Help
កំឡុងពេលបង្រួបបង្រួម មាតិកានៃក្រឡាពីសន្លឹកច្រើននឹងត្រូវបានផ្សំក្នុងកន្លែងតែមួយ ។
បើកឯកសារដែលមានជួរក្រឡាដែលត្រូវបង្រួបបង្រួម ។
ជ្រើស បង្រួបបង្រួម ។
ដើម្បីបើកប្រអប់ពីប្រអប់ តំបន់ទិន្នន័យប្រភព ជ្រើសជួរក្រឡាប្រភពមួយដើម្បីបង្រួបបង្រួមជាមួយតំបន់ដទៃ ។
បើជួរមិនទាន់ត្រូវបានដាក់ឈ្មោះ ចុចក្នុងវាលនៅជាប់ តំបន់ទិន្នន័យប្រភព ។ ទស្សន៍ទ្រនិចអត្ថបទភ្លឹបភ្លែតៗ នឹងលេចឡើង ។ វាយអាសយដ្ឋានយោងមួយសម្រាប់ជួរទិន្នន័យប្រភពទីមួយ ឬជ្រើសជួរដោយប្រើកណ្តុរ ។
ចុច បន្ថែម ដើម្បីបញ្ចូលជួរដែលបានជ្រើសទៅក្នុងវាល តំបន់បង្រួបបង្រួម ។
ជ្រើសជួរបន្ថែមទៀត និងចុច បន្ថែម ក្រោយពីជម្រើសនីមួយៗ ។
បញ្ជាក់លម្អិតកន្លែងដែលអ្នកចង់បង្ហាញលទ្ធផល ដោយជ្រើសជួរគោលដៅមួយពីប្រអប់ ចម្លងលទ្ធផលទៅ ។
បើជួរគោលដៅមិនទាន់ត្រូវបានឈ្មោះ ចុចក្នុងវាលនៅជាប់ ចម្លងលទ្ធផលទៅ និងបញ្ចូលសេចក្តីយោងនៃជួរគោលដៅ ។ ជាជម្រើស អ្នកអាចជ្រើសជួរដោយប្រើកណ្តុរ ឬទីតាំងទស្សន៍ទ្រនិចក្នុងក្រឡាខាងលើឆ្វេង នៃជួរគោលដៅ ។
ជ្រើសអនុគមន៍មួយពីប្រអប់ អនុគមន៍ ។ អនុគមន៍បញ្ជក់លម្អិត របៀបដែលតម្លៃនៃជួរបង្រួបបង្រួមត្រូវបានតភ្ជាប់ ។ អនុគមន៍ "Sum" ជាការកំណត់លំនាំដើម ។
ចុច យល់ព្រម ដើម្បីបង្រួបបង្រួមជួរ ។
ចុច ច្រើនទៀត ក្នុងប្រអប់ បង្រួបបង្រួម ដើម្បីបង្ហាញការកំណត់បន្ថែម ៖
ជ្រើស តភ្ជាប់ទៅទិន្នន័យប្រភព ដើម្បីបញ្ចូលរូបមន្តដែលបង្កើតលទ្ធផលក្នុងជួរគោលដៅ មិនមែនលទ្ធផលពិតប្រាកដទេ ។ បើអ្នកតភ្ជាប់ទិន្នន័យ នោះតម្លៃណាមួយដែលបានកែប្រែក្នុងជួរប្រភពត្រូវបានធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិក្នុងជួរគោលដៅ ។
សេចក្តីយោងក្រឡាដែលទាក់ទងក្នុងជួរគោលដៅត្រូវបានបញ្ចូលក្នុងជួរដេកជាប់ៗគ្នា និងដែលត្រូវបានតម្រៀបលំដាប់ដោយស្វ័យប្រវត្តិ ហើយបន្ទាប់មកត្រូវបានលាក់ ។ មានតែលទ្ធផលចុងក្រោយដែលផ្អែកលើអនុគមន៍ដែលបានជ្រើសត្រូវបានបង្ហាញ ។
ក្រោម បង្រួបបង្រួមដោយ ជ្រើស ស្លាកជួរដេក ឬស្លាកជួរឈរ បើក្រឡានៃជួរទិន្នន័យប្រភព មិនអាចនឹងត្រូវបានបង្រួបបង្រួមទៅតាមទីតាំងដូចគ្នានៃក្រឡាក្នុងជួរ ប៉ុន្តែទៅតាមស្លាកជួរដេក ឬស្លាកជួរឈរដែលផ្គូផ្គងជំនួសវិញ ។
ដើម្បីបង្រួបបង្រួមតាមស្លាកជួរដេក ឬជួរឈរ ស្លាកត្រូវតែមានក្នុងជួរប្រភពដែលបានជ្រើស ។
អត្ថបទក្នុងស្លាកត្រូវតែដូចគ្នាបេះបិទ ដូច្នេះជួរដេក ឬជួរឈរនោះអាចត្រូវបានផ្គូផ្គងត្រឹមត្រូវ ។ បើស្លាកជួរដេក ឬជួរឈរមិនផ្គូផ្គងស្លាកដែលមានស្រាប់ក្នុងជួរគោលដៅ វានឹងត្រូវបានបន្ថែមនៅខាងចុងជាជួរដេក ឬជួរឈរថ្មីមួយ ។
ទិន្នន័យពីជួរបង្រួបបង្រួម និងជួរគោលដៅនឹងត្រូវបានរក្សាទុក ពេលដែលអ្នករក្សាទុកឯកសារ ។ បើពេលក្រោយអ្នកបើកឯកសារដែលបានកំណត់ការបង្រួបបង្រួម ទិន្នន័យនឹងអាចប្រើបានម្តងទៀត ។