ការ​បន្លិច​លេខ​អវិជ្ជមាន

អ្នក​អាច​ធ្វើ​ទ្រង់ទ្រាយ​ក្រឡា​ជាមួយ​ទ្រង់ទ្រាយ​លេខ ដែល​បន្លិច​លេខ​អវិជ្ជមាន​ជា​ពណ៌​ក្រហម ។ ជា​ជំនួស អ្នក​អាច​កំណត់​ទ្រង់ទ្រាយ​លេខ​ផ្ទាល់​ខ្លួន ដែល​លេខ​អវិជ្ជមាន​ត្រូវ​បាន​បន្លិច​ជា​ពណ៌​ផ្សេង​ទៀត ។

  1. ជ្រើស​ក្រឡា និង​ជ្រើស ទ្រង់ទ្រាយ - ក្រឡា ។

  2. លើ​ផ្ទាំង លេខ ជ្រើស​ទ្រង់ទ្រាយ​លេខ និង​សម្គាល់​ប្រអប់​ធីក លេខ​អវិជ្ជមាន​ពណ៌​ក្រហម ។ ចុច "យល់ព្រម" ។

ទ្រង់ទ្រាយ​លេខ​ក្រឡា​ត្រូវ​បានកំណត់​ជា​ពីរ​ផ្នែក ។ ទ្រង់ទ្រាយ​សម្រាប់​លេខ​វិជ្ជមាន និង​សូន្យ​ត្រូវ​បាន​កំណត់​ពី​មុខ​សញ្ញា(;) បន្ទាប់​ពី​សញ្ញា(;) កំណត់​រូបមន្ត​សម្រាប់លេខ​​អវិជ្ជមាន ។ អ្នក​អាច​ផ្លាស់ប្ដូរ​កូដ (ពណ៌​ក្រហម) ក្រោម ទ្រង់ទ្រាយ​កូដ ។ ឧទាហរណ៍ ជំនួស​ឲ្យ​ពណ៌​ក្រហម បញ្ចូល ពណ៌​លឿង ។ ប្រសិនបើ​កូដ​ថ្មី​បង្ហាញ​ក្នុង​បញ្ជី​បន្ទាប់​ពីចុច​រូបតំណាង បន្ថែម នេះ​ជា​ធាតុ​ត្រឹមត្រូវ ។

Please support us!