LibreOffice 7.5 Help
ជាមួយនឹងជំនួយរបស់កម្មវិធីរុករក អ្នកអាចយោងក្រឡាពីសន្លឹកមួយទៅសន្លឹកមួយទៀតនៅក្នុងឯកសារតែមួយ ឬឯកសារផ្សេង ។ ក្រឡាអាចត្រូវបានបញ្ចូលជាច្បាប់ចម្លង តំណ ឬតំណខ្ពស់ ។ ជួរត្រូវបានបញ្ចូលតែបានកំណត់ដោយឈ្មោះនៅក្នុងឯកសារដើម ដូច្នេះវាអាចត្រូវបានបញ្ចូលក្នុងឯកសារគោលដៅ ។
បើកឯកសារដែលមានក្រឡាប្រភព ។
To set the source range as the range, select the cells and choose Sheet - Named Ranges and Expressions - Define. Save the source document, and do not close it.
បើកសន្លឹកដែលអ្នកចង់បញ្ចូលអ្វីមួយ ។
បើក កម្មវិធីរុករក ក្នុងប្រអប់ខាងក្រោមនៃ "កម្មវិធីរុករក" ជ្រើសឯកសារប្រភព ។
ក្នុង "កម្មវិធីរុករក" វត្ថុឯកសារប្រភពលេចឡើងក្រោម "ឈ្មោះជួរ" ។
ដោយប្រើរូបតំណាង របៀបអូស ក្នុង "កម្មវិធីរុករក" ជ្រើសថាតើអ្នកចង់ឲ្យអាសយដ្ឋានយោងជាតំណខ្ពស់ តំណ ឬច្បាប់ចម្លងមួយ ។
ចុចឈ្មោះក្រោម "ឈ្មោះជួរ" ក្នុងកម្មវិធីរុករក ហើយអូសទៅក្នុងក្រឡានៃសន្លឹកបច្ចុប្បន្ន ដែលអ្នកចង់បញ្ចូលសេចក្តីយោង ។
វិធីសាស្ត្រនេះក៏អាចត្រូវបានប្រើ ដើម្បីបញ្ចូលជួរមួយពីសន្លឹកមួយទៀតក្នុងឯកសារដដែលទៅក្នុងសន្លឹកបច្ចុប្បន្ន ។ ជ្រើសឯកសារសកម្មជាប្រភព ក្នុងជំហានទីបួនខាងលើ ។