LibreOffice 24.8 Help
នៅក្នុង LibreOffice Calc អ្នកអាចការពារសន្លឹក និងឯកសារទាំងមូល ។ អ្នកអាចជ្រើសថាតើក្រឡាត្រូវបានការពារប្រឆាំងនឹងការផ្លាស់ប្ដូរដោយចៃដន្យ ថាតើរូបមន្តអាចត្រូវបានមើលពីក្នុង Calc ថាតើក្រឡាអាចមើលឃើញ ឬថាតើក្រឡាអាចត្រូវបានបោះពុម្ព ។
ការការពារអាចត្រូវបានផ្ដល់ដោយមានពាក្យសម្ងាត់ ប៉ុន្តែវាមិនត្រូវធ្វើដូច្នេះ ។ ប្រសិនបើអ្នកបានផ្ដល់ពាក្យសម្ងាត់ ការការពារអាចត្រូវបានយកចេញតែក្នុងករណីដែលពាក្យសម្ងាត់ត្រឹមត្រូវ ត្រូវបានបញ្ចូល ។
ចំណាំថា ការការពារក្រឡាសម្រាប់ក្រឡាដែលមានគុណលក្ខណៈ បានការពារ មានប្រសិទ្ធិតែ នៅពេលអ្នកការពារតារាងទាំងមូល ។ នៅក្នុងលក្ខខណ្ឌលំនាំដើម ក្រឡាទាំងអស់មានគុណលក្ខណៈ ដែលបានការពារ ។ ដូច្នេះ អ្នកត្រូវតែយកគុណលក្ខណៈចេញជាជម្រើសសម្រាប់ក្រឡាទាំងនោះ ដែលអ្នកប្រើអាចធ្វើការផ្លាស់ប្ដូរ ។ បន្ទាប់មកអ្នកការពារតារាងទាំងមូល និងរក្សាទុកឯកសារ ។
លក្ខណៈពិសេសនៃការការពារទាំងនេះគឺជាការប្ដូរដើម្បីការពារសកម្មភាពដែលចៃដន្យ ។ លក្ខណៈពិសេសមិនមានបំណងដើម្បីផ្ដល់ការការពារសុវត្ថិភាព ។ ឧទាហរណ៍ ដោយនាំចេញសន្លឹកទៅទ្រង់ទ្រាយឯកសារផ្សេង អ្នកប្រើអាចការពារលក្ខណៈពិសេសបានច្រើន ។ មានការការពារតែមួយគត់ ៖ ពាក្យសម្ងាត់ដែលអ្នកអាចអនុវត្តនៅពេលរក្សាទុកឯកសារ OpenDocument ។ ឯកសារដែលត្រូវបានរក្សាទុកជាមួយពាក្យសម្ងាត់អាចត្រូវបានបើកតែជាមួយពាក្យសម្ងាត់ដដែល ។
ជ្រើសក្រឡាដែលអ្នកចង់បញ្ជាក់លម្អិតជម្រើសការពារក្រឡាសម្រាប់ ។
ជ្រើស ការពារក្រឡា ។
និងចុចផ្ទាំងជ្រើសជម្រើសក្នុងការការពារដែលអ្នកចង់ ។ ជម្រើសទាំងអស់នឹងត្រូវបានអនុវត្ត បន្ទាប់ពីអ្នកការពារសន្លឹកពីម៉ឺនុយឧបករណ៍ - មើលខាងក្រោម ។
ដោះធីក បានការពារ ដើម្បីឲ្យអ្នកប្រើផ្លាស់ប្ដូរក្រឡាដែលបានជ្រើសបច្ចុប្បន្ន ។
ជ្រើស បានការពារ ដើម្បីរារាំងការផ្លាស់ប្តូរទៅកាន់មាតិកា និងទ្រង់ទ្រាយនៃក្រឡា ។
ជ្រើស លាក់រូបមន្ត ដើម្បីលាក់ និងដើម្បីការពាររូបមន្តពីការផ្លាស់ប្តូរ ។
ជ្រើស លាក់ពេលបោះពុម្ព ដើម្បីលាក់ក្រឡាដែលបានការពារក្នុងឯកសារដែលនឹងត្រូវបោះពុម្ព ។ លើអេក្រង់ ក្រឡាមិនត្រូវបានលាក់ទេ ។
ចុច យល់ព្រម ។
អនុវត្តជម្រើសការពារ ។
To protect the cells from being changed, viewed or printed according to your settings in the Format - Cells dialog, choose .
To protect the structure of the document, for example the count, names, and order of the sheets, from being changed, choose .
(ជាជម្រើស) បញ្ចូលពាក្យសម្ងាត់ ។
បើអ្នកភ្លេចពាក្យសម្ងាត់របស់អ្នក អ្នកមិនអាចធ្វើឲ្យការការពារអសកម្មបានទេ ។ បើអ្នកគ្រាន់តែចង់ការពារក្រឡាពីការផ្លាស់ប្តូរដោយចៃដន្យ ចូរកំណត់ការការពារសន្លឹក តែកុំបញ្ចូលពាក្យសម្ងាត់ ។
ចុច យល់ព្រម ។