LibreOffice 24.8 Help
អ្នកអាចបំពេញទិន្នន័យក្នុងក្រឡាដោយស្វ័យប្រវត្តិ ដោយប្រើពាក្យបញ្ជា "បំពេញស្វ័យប្រវត្តិ" ឬពាក្យបញ្ជា "ស៊េរី" ។
"បំពេញស្វ័យប្រវត្តិ" បង្កើតស៊េរីទិន្នន័យមួយដោយស្វ័យប្រវត្តិអាស្រ័យតាមគំរូដែលបានកំណត់ ។
នៅលើសន្លឹក ចុចក្នុងក្រឡា ហើយវាយលេខ ។
ចុចក្នុងក្រឡាមួយទៀត ហើយបន្ទាប់មកចុចត្រឡប់ក្នុងក្រឡាដែលអ្នកបានវាយលេខ ។
អូសចំណុចទាញបំពេញនៅជ្រុងក្រោមខាងស្តាំនៃក្រឡា កាត់ក្រឡាដែលអ្នកចង់បំពេញ និងលែងប៊ូតុងកណ្តុរ ។
ក្រឡាត្រូវបានបំពេញដោយលេខតាមលំដាប់កើន ។
ដើម្បីបង្កើតបញ្ជីថ្ងៃតៗគ្នាយ៉ាងរហ័ស បញ្ចូល ថ្ងៃច័ន្ទ ក្នុងក្រឡា ហើយអូសចំណុចទាញបំពេញ ។
ចុច Commandបញ្ជា (Ctrl) ប្រសិនបើអ្នកមិនចង់បំពេញក្រឡាដោយតម្លៃផ្សេង ។
ប្រសិនបើអ្នកជ្រើសក្រឡានៅជាប់គ្នាពីរ ឬច្រើនដែលមានលេខផ្សេងៗគ្នា ហើយអូស ក្រឡាដែលនៅសល់ត្រូវបានបំពេញដោយលំនាំគណិតដែលត្រូវបានទទួលស្គាល់នៅក្នុងលេខ ។ មុខងារបំពេញដោយស្វ័យប្រវត្តិ ក៏ស្គាល់បញ្ជីដែលបានធ្វើផ្ទាល់ខ្លួនដែលបានកំណត់នៅក្រោម
។អ្នកអាចចុចទ្វេដងលើចំណុចទាញបំពេញ ដើម្បីបំពេញជួរឈរទទេរបស់បណ្តុំទិន្នន័យបច្ចុប្បន្នដោយស្វ័យប្រវត្តិ ។ ឧទាហរណ៍ ដំបូងបញ្ចូល Jan ទៅក្នុង A1 និងអូសចំណុចទាញបំពេញចុះទៅកាន់ A12 ដើម្បីទទួលបាន ១២ ខែ ក្នុងជួរឈរដំបូង ។ ឥឡូវបញ្ចូលតម្លៃខ្លះទៅក្នុង B1 និង C1 ។ ជ្រើសក្រឡាទាំងពីរនោះ និងចុចទ្វេដងលើចំណុចទាញ ។ វានឹងបំពេញបណ្តុំទិន្នន័យ B1:C12 ដោយស្វ័យប្រវត្តិ ។
ជ្រើសជួរក្រឡាក្នុងសន្លឹក ដែលអ្នកចង់បំពេញ ។
ជ្រើស
។ជ្រើសប៉ារ៉ាម៉ែត្រសម្រាប់ស៊េរី ។
បើអ្នកជ្រើសស៊េរី លីនេអ៊ែរ នោះកំណើនដែលអ្នកបានបញ្ចូលត្រូវបាន បន្ថែម ទៅកាន់លេខតៗគ្នាក្នុងស៊េរីដើម្បីបង្កើតតម្លៃបន្ទាប់ ។
បើអ្នកជ្រើស ស្វីតធរណីមាត្រ នោះកំណើនដែលអ្នកបញ្ចូលត្រូវបាន គុណ នឹងលេខតៗគ្នាដើម្បីបង្កើតតម្លៃបន្ទាប់ ។
បើអ្នកជ្រើសស៊េរី កាលបរិច្ឆេទ នោះកំណើនដែលអ្នកបញ្ចូល ត្រូវបានបន្ថែមទៅពេលវេលារហូតដល់កន្លែងដែលអ្នកបញ្ជាក់លម្អិត ។