LibreOffice 25.2 Help
ក្នុង LibreOffice Calc អ្នកអាចគណនាជាមួយនឹងកាលបរិច្ឆេទ និងពេលវេលាបច្ចុប្បន្ន ។ ឧទាហរណ៍ ដើម្បីគណនាអាយុរបស់អ្នកជាវិនាទី ឬម៉ោង ធ្វើតាមជំហានដូចខាងក្រោម ៖
ក្នុងសៀវភៅបញ្ជី បញ្ចូលថ្ងៃកំណើតរបស់អ្នកក្នុងក្រឡា A1 ។
បញ្ចូលរូបមន្តដូចខាងក្រោមនៅក្នុងក្រឡា A3 ៖ =NOW()-A1
បន្ទាប់ពីចុចគ្រាប់ចុច បញ្ចូល អ្នកនឹងឃើញលទ្ធផលជាទ្រង់ទ្រាយកាលបរិច្ឆេទ ។ ដោយហេតុថា លទ្ធផលគួរបង្ហាញផលដករវាងកាលបរិច្ឆេទ ២ ជាចំនួននៃថ្ងៃ អ្នកត្រូវធ្វើទ្រង់ទ្រាយក្រឡា A3 ជាចំនួនមួយ ។
ដាក់ទស្សន៍ទ្រនិចក្នុងក្រឡា A3 ចុចកណ្តុរស្តាំដើម្បីបើកម៉ឺនុយបរិបទ និងជ្រើស ធ្វើទ្រង់ទ្រាយក្រឡា ។
ប្រអប់
លេខឡើង ។ នៅក្នុងផ្ទាំង ប្រភេទ "លេខ" នឹងបង្ហាញថាបានបន្លិចរួចហើយ ។ ទ្រង់ទ្រាយត្រូវបានកំណត់ជា "ទូទៅ", ដែលលទ្ធផលនៃការគណនាមានស៊េរីទិន្នន័យ ដែលត្រូវបង្ហាញជាកាលបរិច្ឆេទ ។ ដើម្បីបង្ហាញលទ្ធផលជាលេខ កំណត់ទ្រង់ទ្រាយលេខទៅ "-1,234" ហើយបិទ ប្រអប់ដោយប្រើប៊ូតុង ។ចំនួនថ្ងៃរវាងកាលបរិច្ឆេទបច្ចុប្បន្ន និងកាលបរិច្ឆេទដែលបានបញ្ជាក់លម្អិត ត្រូវបានបង្ហាញក្នុងក្រឡា A3 ។
ធ្វើពិសោធន៍រូបមន្តខ្លះៗ ៖ ក្នុង A4 បញ្ចូល =A3*24 ដើម្បីគណនាម៉ោង ក្នុង A5 បញ្ចូល =A4*60 ដើម្បីគណនានាទី និងក្នុង A6 បញ្ចូល =A5*60 ដើម្បីគណនាវិនាទី ។ ចុចគ្រាប់ចុច បញ្ចូល (Enter) បន្ទាប់ពីរូបមន្តនីមួយៗ ។
The time since your date of birth will be calculated and displayed in the various units. The values are calculated as of the exact moment when you entered the last formula and pressed the Enter key. This value is not automatically updated, although "Now" continuously changes. In the Data menu, the menu item Calculate - AutoCalculate is normally active; however, automatic calculation does not apply to the function NOW. This ensures that your computer is not solely occupied with updating the sheet.