LibreOffice 24.8 Help
Opens the Text to Columns dialog, where you enter settings to expand the contents of selected cells to multiple cells.
អ្នកអាចពង្រីកក្រឡាដែលមានតម្លៃដែលបំបែកដោយសញ្ញាក្បៀស (CSV) ទៅជាក្រឡាច្រើននៅក្នុងជួរដេកដូចគ្នា ។
ឧទាហរណ៍ ក្រឡា A1 មានតម្លៃដែលបំបែកដោយសញ្ញាក្បៀស 1,2,3,4 និងក្រឡា A2 មានអត្ថបទ A,B,C,D ។
ជ្រើសក្រឡាដែលអ្នកចង់ពង្រីក ។
ជ្រើស ទិន្នន័យ - អត្ថបទជាជួរឈរ ។
អ្នកនឹងឃើញប្រអប់អត្ថបទជាជួរឈរ ។
ជ្រើសជម្រើសអ្នកបំបែក ។ ការមើលជាមុនបង្ហាញអំពីរបៀបប្លែងមាតិកាក្រឡាបច្ចុប្បន្នទៅជាក្រឡាច្រើន ។
អ្នកអាចជ្រើសទទឹងថេរ ហើយបន្ទាប់មកជ្រើសបន្ទាត់លើការមើលជាមុន ដើម្បីកំណត់ទីតាំងបំបែកក្រឡា ។
អ្នកអាចជ្រើស ឬបញ្ចូលតួអក្សរបំបែក ដើម្បីកំណត់ទីតាំងនៃចំណុចបំបែក ។ តួអក្សរបំបែក គឺត្រូវបានយកចេញពីមាតិកាក្រឡាលទ្ធផល ។
ឧទាហរណ៍ អ្នកជ្រើសសញ្ញា (,) ជាតួអក្សរបំបែក ។ ក្រឡា A1 និង A2 នឹងត្រូវបានពង្រីកទៅជាជួរឈរបួន ។ A1 មាន 1, B1 មាន 2 និងបន្តបន្ទាប់ ។