វាល​ទិន្នន័យ

មាតិកា​របស់​ប្រអប់​នេះ​គឺ​ខុស ចំពោះ​​វាល​ទិន្នន័យ​ក្នុង​តំបន់ទិន្នន័យ និង​វាល​ទិន្នន័យ​ក្នុង​តំបន់​ ជួរដេក ជួរឈរ របស់​ប្រអប់​តារាង​អ្នក​ជំនួយ​ការ​ទិន្នន័យ

សរុប​រង

បញ្ជាក់​សរុបរងដែលអ្នក​ចង់​គណនា ។

គ្មាន

កុំ​គណនា​សរុប​រង ។

ស្វ័យ​​ប្រវត្តិ

គណនា​សរុបរង​ដោយ​ស្វ័យ​ប្រវត្តិ ។

កំណត់​ដោយ​អ្នក​ប្រើ

ជ្រើស​ជម្រើស​នេះ និង​បន្ទាប់មក ចុច​ប្រភេទ​សរុបរង​ដែល​អ្នក​ចង់​គណនា​ក្នុង​បញ្ជី ។

អនុគមន៍

Click the type of subtotal that you want to calculate. This option is only available if the User-defined option is selected.

Show items without data

Includes empty columns and rows in the results table.

ឈ្មោះ ៖

បញ្ជី​ឈ្មោះ​​វាល​ទិន្នន័យ​ដែល​បាន​ជ្រើស ។

ច្រើន​ទៀត

ពង្រីក ឬ​បន្ថយ​ប្រអប់ ។ ប៊ូតុង បន្ថែមអាច​មើល​ឃើញ​តែ​វាល​កាលបរិច្ឆេទ​ប៉ុណ្ណោះ ។

ជម្រើស

បើក​ប្រអប់ជម្រើស​វាល​ទិន្នន័យ ។ ប៊ូតុង ជម្រើស អាច​មើល​ឃើញ ចំពោះ​តែ​ជួរ​ឈរ ជួរដេក ឬ​វាល​ទំព័រ​ប៉ុណ្ណោះ ។

ប្រសិនបើ​ប្រអប់​ពង្រីក​ដោយ​ប៊ូតុង បន្ថែមទៀត ធាតុ​ខាង​ក្រោម​នឹង​ត្រូវ​បាន​បន្ថែម​ទៅ​ប្រអប់ ៖

តម្លៃ​ដែល​បាន​បង្ហាញ

ចំពោះ​វាល​ទិន្នន័យ​នីមួយៗ អ្នក​អាច​ជ្រើស​ប្រភេទ​បង្ហាញ ។ ចំពោះ​ប្រភេទ​ខ្លះ អ្នក​អាច​ជ្រើស​ព័ត៌មាន​បន្ថែម សម្រាប់​វាល​គោល និង​វត្ថុ​គោល ។

ប្រភេទ

Select the type of calculating of the displayed value for the data field.

ប្រភេទ

តម្លៃ​ដែល​បាន​បង្ហាញ

ធម្មតា

លទ្ធផល​ត្រូវ​បាន​បង្ហាញ​ដោយ​មិន​បាន​ផ្លាស់​ប្តូរ

ខុស​ពី

ពី​លទ្ធផល​នីមួយៗ តម្លៃ​យោង​របស់​វា (មើល​ខាងក្រោម) នឹង​ត្រូវ​បាន​ដក ហើយ ផលដក​នឹង​បង្ហាញ​ ។ ចំនួន​សរុប​នៅ​ខាង​ក្រៅ​វាល​គោល នឹង​បង្ហាញ​ជា​លទ្ធផល​ទទេ ។

ធាតុ​ដែល​មាន​ឈ្មោះ

ប្រសិនបើ​ឈ្មោះ​របស់​ធាតុ​គោល ត្រូវ​បាន​បញ្ជាក់ នោះ​តម្លៃ​យោង​សម្រាប់​បន្សំ​នៃ​ធាតុ​របស់​វាល គឺ​ជា​លទ្ធផល​ដែល​ធាតុ​ក្នុង​វាល​គោល​ ត្រូវ​បានជំនួយដោយ​ធាតុ​គោល​ដែល​បាន​បញ្ជាក់ ។

ធាតុ​មុន ឬ​ធាតុ​បន្ទាប់

បើ "ធាតុ​មុន" ឬ​"ធាតុ​បន្ទាប់" ត្រូវ​បាន​បញ្ជាក់​លម្អិត​ជា​ធាតុ​គោល​ក្នុង​លំដាប់​តម្រៀប​របស់​វាល​គោល នោះ​តម្លៃ​យោង​គឺ​ជា​លទ្ធផល​សម្រាប់​សមាជិក​ដែល​អាច​មើលឃើញ​បន្ទាប់​របស់​វាល​គោល ។

% នៃ

លទ្ធផល​នីមួយៗ​ត្រូវ​បាន​ចែក​ដោយ​តម្លៃ​យោង​របស់វា ។ តម្លៃ​យោង​ត្រូវ​បាន​កំណត់​តាម​មធ្យោបាយ​ដូចគ្នានឹង "ផលដក​​ពី" ។ ចំនួន​សរុបនៅ​​ខាងក្រៅ​វាល​គោល ត្រូវ​បង្ហាញ​ជា​លទ្ធផល​ទទេ ។

% ខុស​ពី

សម្រាប់​លទ្ធផល​នីមួយៗ តម្លៃ​យោង​របស់​វា​ត្រូវ​បាន​ដក ហើយ​ផលដក​ត្រូវ​បាន​…ែក​នឹង​តម្លៃ​យោង ។ តម្លៃ​យោង​ត្រូវ​បាន​កំណត់​តាម​វិធី​ដូចគ្នា​នឹង "ផលដក" ។ សរុប​នៅ​ក្រៅ​វាល​មូលដ្ឋាន ត្រូវ​បាន​បង្ហាញ​ជា​លទ្ធផល​ទទេ ។

រត់​សរុប​ក្នុង

លទ្ធផល​នីមួយៗ​ត្រូវ​បាន​បន្ថែម​ទៅ​ផលបូក​របស់​លទ្ធផល​សម្រាប់​វត្ថុ​មុនៗ​ក្នុង​វាល​គោល ដែល​ស្ថិត​ក្នុង​លំដាប់​តម្រៀប​របស់​វាល​គោល ហើយ​ផលបូក​សរុប​ត្រូវ​បាន​បង្ហាញ ។

លទ្ធផល​តែងតែ​ត្រូវ​បាន​បូក ទោះបី​ជា​អនុគមន៍​បូក​ខុសគ្នា ត្រូវ​បាន​ប្រើ​ដើម្បី​ទទួល​បាន​លទ្ធផល​នីមួយៗ​ក៏​ដោយ ។

% នៃ​ជួរដេក

លទ្ធផល​នីមួយៗ​ត្រូវ​បាន​ចែក​ដោយ​លទ្ធផល​សរុប សម្រាប់​ជួរដេក​របស់​វា​ក្នុង​តារាង​ជំនួយការ​ទិន្នន័យ ។ ប្រសិនបើ​​មាន​វាល​ទិន្នន័យ​ច្រើន សរុប​សម្រាប់​វាល​ទិន្នន័យ​របស់​លទ្ធផល នឹង​ត្រូវ​បាន​ប្រើ ។ ប្រសិនបើ​មាន​សរុប​រង​ដែល​មាន​អនុគមន៍​បូក​ដែល​បាន​ជ្រើស​ដោយ​ដៃ សរុប​ជាមួយ​អនុគមន៍​បូក​របស់​វាល​ទិន្នន័យ នឹង​នៅ​តែ​ត្រូវ​បាន​ប្រើ ។

% នៃ​ជួរឈរ

ដូច​គ្នា​នឹង "% នៃ​ជួរដេក" ប៉ុន្តែ​ចំនួន​សរុប​នៃ​ជួរឈរ​ដែល​មាន​លទ្ធផល នឹង​ត្រូវ​បាន​ប្រើ ។

% នៃ​សរុប

ដូច​គ្នា​នឹង "% នៃ​ជួរដេក" ប៉ុន្តែ​ចំនួន​សរុបទាំងអស់​នៃ​វាល​ទិន្នន័យ​ដែល​មាន​លទ្ធផល នឹង​ត្រូវ​បាន​ប្រើ ។

លិបិក្រម

ចំនួន​សរុប​របស់​ជួរដេក ជួរឈរ និង​ចំនួន​សរុប​ទាំងអស់ នឹង​ត្រូវ​បាន​ប្រើ ដើម្បី​គណនា​កន្សោម​ខាងក្រោម ដោយ​គោរព​ទៅ​តាម​ក្បួន​ច្បាប់​ខាង​លើ ៖

( លទ្ធផល​ដើម * ចំនួន​សរុប​ទាំង​អស់ ) / ( ចំនួន​សរុប​ជួរ​ដេក * ចំនួន​សរុប​ជួរ​ឈរ )


វាល​គោល

Select the field from which the respective value is taken as base for the calculation.

វត្ថុ​គោល

Select the item of the base field from which the respective value is taken as base for the calculation.

Please support us!