LibreOffice 7.6 Help
បើកប្រអប់មួយដែលអ្នកអាចដោះស្រាយសមីការមួយដែលមានអថេរមួយ ។\ ក្រោយពីស្វែងរកបានជោគជ័យ ប្រអប់មួយដែលមានលទ្ធផលនឹងបើក ដែលអនុញ្ញាតឲ្យអ្នកអនុវត្តលទ្ធផល និងតម្លៃគោលដៅដោយផ្ទាល់ទៅក្នុងក្រឡា ។
ក្នុងផ្នែកនេះ អ្នកអាចកំណត់អថេរក្នុងរូបមន្តរបស់អ្នក ។
ក្នុងក្រឡារូបមន្ត បញ្ចូលសេចក្តីយោងនៃក្រឡាដែលមានរូបមន្ត ។ វាមានសេចក្តីយោងក្រឡាបច្ចុប្បន្ន ។ ចុចក្រឡាផ្សេងទៀតក្នុងសន្លឹក ដើម្បីអនុវត្តសេចក្តីយោងរបស់វាទៅកាន់ប្រអប់អត្ថបទ ។
បញ្ជាក់លម្អិតតម្លៃដែលអ្នកចង់សម្រេចបានជាលទ្ធផលថ្មីមួយ ។
បញ្ជាក់លម្អិតសេចក្តីយោងសម្រាប់ក្រឡា ដែលមានតម្លៃដែលអ្នកចង់លៃតម្រូវដើម្បីឈានដល់គោលដៅ ។