LibreOffice 7.5 Help
ធ្វើឲ្យរបៀបបំពេញសកម្មក្នុងអ្នកអង្កេត ។ ព្រួញកណ្តុរប្តូរទៅជានិមិត្តសញ្ញាពិសេស ហើយអ្នកអាចចុចក្រឡាណាមួយ ដើម្បីមើលដានមួយទៅក្រឡាតួ ។ ដើម្បីចេញពីរបៀបនេះ ចុច គេច (Escape) ឬចុចពាក្យបញ្ជា បញ្ចប់របៀបបំពេញ ក្នុងម៉ឺនុយបរិបទ ។
មុខងារ របៀបបំពេញ គឺដូចគ្នាទៅនឹងពាក្យបញ្ជា តាមដានតួ ដែរ បើអ្នកហៅរបៀបនេះនាពេលដំបូង ។ ប្រើម៉ឺនុយបរិបទដើម្បីជ្រើសជម្រើសបន្ថែមទៀត សម្រាប់របៀបបំពេញ និងដើម្បីចេញពីរបៀបនេះ ។