អ្នក​អង្កេត

ពាក្យ​បញ្ជា​នេះ​ធ្វើ​ឲ្យ "អ្នក​អង្កេត​សៀវភៅ​បញ្ជី" សកម្ម ។ ជាមួយ​អ្នក​អង្កេត អ្នក​អាច​តាម​ដាន​អនិស្សរភាព​ពី​ក្រឡា​រូបមន្ត​បច្ចុប្បន្ន​ទៅ​ក្រឡា​ក្នុង​សៀវភៅ​បញ្ជី ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Tools - Detective.


ពេល​ដែល​អ្នក​បាន​កំណត់​ដាន​មួយ អ្នក​អាច​ចង្អុល​ដោយ​ប្រើ​ទស្សន៍​ទ្រនិច​កណ្ដុរ​ទៅ​ដាន ។ ទស្សន៍​ទ្រនិច​កណ្ដុរ​​នឹង​ប្តូរ​រូបរាង​របស់​វា ។ ចុច​ទ្វេ​ដង​លើ​ដាន​ដោយ​ប្រើ​ទស្សន៍​ទ្រនិច​នេះ ដើម្បី​ជ្រើស​ក្រឡា​ដែល​បាន​យោង​នៅ​ខាង​ចុង​ដាន ។

តាម​ដាន​តួ

អនុគមន៍​នេះ​បង្ហាញ​ទំនាក់​ទំនង​រវាង​ក្រឡា​បច្ចុប្បន្ន​ដែល​មាន​រូបមន្ត​មួយ និង​ក្រឡា​ដែល​បាន​ប្រើ​ក្នុង​រូបមន្ត ។

យក​ការ​តាម​ដាន​តួ​ចេញ

លុប​កម្រិត​មួយ​នៃ​ព្រួញ​ដាន ដែល​ត្រូវ​បាន​បញ្ចូល​ដោយ​ប្រើ​ពាក្យ​បញ្ជា តាម​ដាន​តួ ។

តាម​ដាន​លទ្ធផល

គូរ​ព្រួញ​ដាន​ទៅ​កាន់​ក្រឡា​សកម្ម ពី​រូបមន្ត​ដែល​ផ្អែក​លើ​តម្លៃ​ក្នុង​ក្រឡា​សកម្ម ។

យក​ការ​តាម​ដាន​លទ្ធផល​ចេញ

លុប​កម្រិត​មួយ​នៃ​ព្រួញ​ដាន ដែល​បាន​បង្កើត​ជាមួយ តាម​ដាន​លទ្ធផល ។

យក​ដាន​ទាំងអស់​ចេញ

យក​ព្រួញ​ដាន​ទាំងអស់​ចេញ​ពី​សៀវភៅ​បញ្ជី ។

តាម​ដាន​កំហុស

គូរ​ព្រួញ​ដាន​ទៅ​កាន់​ក្រឡា​តួ​ទាំងអស់ ដែល​បណ្តាល​ឲ្យ​មាន​តម្លៃ​កំហុស​ក្នុង​ក្រឡា​ដែល​បាន​ជ្រើស​មួយ ។

សម្គាល់​ទិន្នន័យ​មិន​ត្រឹមត្រូវ

សម្គាល់​ក្រឡា​ទាំងអស់​ក្នុង​សន្លឹក ដែល​មាន​តម្លៃ​ស្ថិត​នៅ​ក្រៅ​ច្បាប់​សុពលកម្ម ។

ធ្វើ​ឲ្យ​ដាន​ស្រស់

គូរ​ដាន​ទាំងអស់​ឡើង​វិញ​ក្នុង​សន្លឹក ។ រូបមន្ត​ដែល​បាន​កែប្រែ​នៅ​ពេល​ដាន​ត្រូវ​បាន​គូរ​ឡើង​វិញ នឹង​ត្រូវ​បាន​យក​មក​គិត ។

ធ្វើ​ឲ្យ​ស្រស់​ស្វ័យ​ប្រវត្តិ

ធ្វើ​ឲ្យ​ដាន​ទាំងអស់​ក្នុង​សន្លឹក​​ស្រស់​ដោយ​ស្វ័យ​ប្រវត្តិ នៅ​ពេល​ណា​ដែល​អ្នក​កែប្រែ​រូបមន្ត​មួយ ។

របៀប​បំពេញ

ធ្វើ​ឲ្យ​របៀប​បំពេញ​សកម្ម​​ក្នុង​អ្នក​អង្កេត​ ។ ព្រួញ​កណ្តុរ​ប្តូរ​ទៅ​ជា​និមិត្ត​សញ្ញា​ពិសេស ហើយ​អ្នក​អាច​ចុច​ក្រឡា​ណា​មួយ ដើម្បី​មើល​ដាន​មួយ​ទៅ​ក្រឡា​តួ ។ ដើម្បី​ចេញ​ពី​របៀប​នេះ ចុច គេច (Escape) ឬ​ចុច​ពាក្យ​បញ្ជា បញ្ចប់​របៀប​បំពេញ ក្នុង​ម៉ឺនុយ​បរិបទ ។​​

Please support us!