ការ​ដាក់​​សហ​សញ្ញា

ពាក្យ​បញ្ជា ការ​ដាក់​សហ​សញ្ញា នឹង​ហៅ​ប្រអប់​សម្រាប់​កំណត់​ការ​ដាក់​សហ​សញ្ញា​ក្នុង LibreOffice Calc ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Menu Tools - Language - Hyphenation.


អ្នក​អាច​បើក​ការ​ដាក់​សហ​សញ្ញា​ស្វ័យ​ប្រវត្តិ​ក្នុង LibreOffice Calc តែ​នៅ​ពេល​លក្ខណៈ​ពិសេស បំបែក​ជួរ​ដេក សកម្ម ។

ការ​ដាក់​សហ​សញ្ញា​សម្រាប់​ក្រឡា​ដែល​បាន​ជ្រើស

  1. ជ្រើស​ក្រឡា​ដែល​អ្នក​ចង់​ប្តូរ​ការ​ដាក់​សហ​សញ្ញា ។

  2. ជ្រើស ឧបករណ៍ - ភាសា - ដាក់សហ​សញ្ញា ។

  3. ប្រអប់ ទ្រង់ទ្រាយ​ក្រឡា លេច​ឡើង​ ដោយ​បើក​ទំព័រ​ផ្ទាំង តម្រឹម ។

  4. គូស​ធីក​ប្រអប់​ រុំ​អត្ថបទ​ដោយ​ស្វ័យ​ប្រវត្តិ និង ការ​ដាក់​សហសញ្ញា​សកម្ម ។

ការ​ដាក់​សហ​សញ្ញា​សម្រាប់​វត្ថុ​គំនូរ

  1. ជ្រើស​វត្ថុ​គំនូរ​មួយ ។

  2. ជ្រើស ឧបករណ៍ - ភាសា - ដាក់សហ​សញ្ញា ។

  3. អ្នក​នឹង​បើក ឬ​បិទ​ការ​ដាក់​សហ​សញ្ញា​សម្រាប់​វត្ថុ​គំនូរ គ្រប់​ពេល​ដែល​អ្នក​ហៅ​ពាក្យ​បញ្ជា ។ សញ្ញា​ធីក​មួយ​បង្ហាញ​ស្ថានភាព​បច្ចុប្បន្ន ។

Please support us!