បញ្ចូល​ក្រឡា​ចូលគ្នា និង​ដាក់​នៅ​កណ្ដាល

ផ្សំ​ក្រឡា​ដែល​បាន​ជ្រើស​ទៅជា​ក្រឡា​តែមួយ ឬ​ពុះ​ក្រឡា​ដែល​បាន​បញ្ចូល​គ្នា។ តម្រឹម​មាតិកា​ក្រឡា​កណ្ដាល។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស ទ្រង់ទ្រាយ - បញ្ចូល​ក្រឡា​ចូលគ្នា - បញ្ចូល​ក្រឡា​ចូលគ្នា និង​ដាក់​នៅ​កណ្ដាល


ក្រឡា​ដែល​បាន​បញ្ចូល​គ្នា ទទួល​ឈ្មោះ​នៃ​ក្រឡា​ដំបូង​នៃ​ជួរ​ក្រឡា​ដើម ។ ក្រឡា​ដែល​បាន​បញ្ចូល​គ្នា មិន​អាច​ត្រូវ​បាន​បញ្ចូល​គ្នា​ជា​លើក​ទី​ពីរ​ជាមួយ​ក្រឡា​ផ្សេង​ទៀត​បាន​ទេ ។ ជួរ​ត្រូវ​តែ​មាន​ទម្រង់​ជា​ចតុកោណកែង ជម្រើស​ច្រើន​មិន​ត្រូវ​បាន​គាំទ្រ​ទេ ។

រូប​តំណាង​ចំណាំ

បើ​ក្រឡា​ដែល​ត្រូវ​បញ្ចូល​គ្នា​មាន​មាតិកា​ខ្លះ នោះ​ប្រអប់​សុវត្ថិភាព​មួយ​នឹង​ត្រូវ​បាន​បង្ហាញ ។


Three options are available:

រូប​តំណាង​ព្រមាន

ការ​បញ្ចូល​ក្រឡា​ចូគ្នា អាច​នាំ​​ឲ្យ​មានបញ្ហា​ក្នុងការ​គណនា​នៅ​ក្នុង​រូបមន្ត​នៅ​ក្នុង​តារាង ។


Please support us!