អនុគមន៍​ហេរញវត្ថុ ផ្នែក​១

ប្រភេទ​នេះ​មាន​អនុគមន៍​ហិរញ្ញវត្ថុ​គណិតវិទ្យា​នៃ LibreOffice Calc ។

ACCRINT

គណនា​កំណើន​ការប្រាក់​នៃ​មូលប័ត្រ ក្នុង​ករណី​ការ​បង់​ប្រាក់​តាម​ពេល​កំណត់ ។

វាក្យ​សម្ពន្ធ​​

ACCRINT(Issue; FirstInterest; Settlement; Rate; [Par]; Frequency [; Basis])

ចេញ​​ ជា​កាល​បរិច្ឆេទ​ចេញ​នៃ​​មូលប័ត្រ​ ។

ការ​ប្រាក់​ដំបូង​​ ជា​​កាល​បរិច្ឆេទ​ការប្រាក់​ដំបូង​នៃ​មូល​ប័ត្រ​ ។​

ការទូទាត់​​ ​ជា​កាល​បរិច្ឆេទ​ដែល​ការ​ប្រាក់​ត្រូវបាន​បន្ថែម​រហូត​ដល់​ពេលគណនា​ ។​

​អត្រា​​ ជា​អត្រាមធ្យម​ប្រចាំ​ឆ្នាំ​នៃ​ការ​ប្រាក់​ (​អត្រា​ការប្រាក់​គូប៉ុង​​)

Par (optional) is the par value of the security. If omitted, a default value of 1000 is used.

note

We recommend that you always specify the value that you require for ACCRINT’s Par argument, rather than allowing Calc to apply an arbitrary default. This will make your formula easier to understand and easier to maintain.


​ប្រេ​កង់​​ ជា​ចំនួន​នៃ​​ការ​បង់​ការប្រាក់​​ក្នុងមួយ​ឆ្នាំ​​ (១, ២ ឬ ៤)​ ។

មូលដ្ឋាន ៖ ត្រូវ​បាន​ជ្រើស​ពី​បញ្ជី​ជម្រើស និង​ចង្អុល​បង្ហាញ​ពី​របៀប​ដែល​ឆ្នាំ​ត្រូវ​គណនា ។

មូលដ្ឋាន

ការ​គណនា

0 ឬ​បាត់

វិធីសាស្ត្រ​សហរដ្ឋ​អាមេរិក (NASD)១២ ខែ​ដែល​ខែ​នីមួយ​ៗ​មាន៣០ ថ្ងៃ

1

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ឆ្នាំ

2

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ មួយ​ឆ្នាំ​មាន៣៦០ ថ្ងៃ

3

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ មួយ​ឆ្នាំ​មាន៣៦៥​ ថ្ងៃ

4

វិធីសាស្ត្រ​អឺរ៉ុប១២ ខែ​ដែល​ខែ​នីមួយ​ៗ​មាន៣០ ថ្ងៃ


ឧទាហរណ៍

មូលប័ត្រ​មួយ​ត្រូវ​បាន​ចេញ​នៅ 2.28.2001 ។ ការ​ប្រាក់​ដំបូង​ត្រូវ​បាន​កំណត់​សម្រាប់ 8.31.2001 ។ កាល​បរិច្ឆេទ​ទូទាត់​គឺ 5.1.2001 ។ អត្រា​គឺ 0.1​ ឬ 10% ហើយ​តម្លៃ​ចុះ​លើ​ប័ណ្ណ​​គឺ 1000​ ឯកតា​រូបិយប័ណ្ណ ។ ការ​ប្រាក់​ត្រូវ​បាន​បង់​កន្លះ​ឆ្នាំ​ម្តង (ប្រេកង់​ស្មើ 2) ។ មូលដ្ឋាន​គឺ​តាម​វិធីសាស្ត្រ ​US (0) ។ តើ​ការ​ប្រាក់​នឹង​កើន​បាន​ប៉ុន្មាន ?

=ACCRINT("2001-02-28";"2001-08-31";"2001-05-01";0.1;1000;2;0) ត្រឡប់ 16.94444.

ACCRINTM

គណនា​កំណើន​ការ​ប្រាក់​នៃ​មូលប័ត្រ​មួយ ក្នុង​ករណី​​​បង់​ផ្តាច់​តែ​ម្តង​នៅ​កាល​បរិច្ឆេទ​​ទូទាត់ ។

វាក្យ​សម្ពន្ធ​​

ACCRINTM(Issue; Settlement; Rate [; Par [; Basis]])

ចេញ​​ ជា​កាល​បរិច្ឆេទ​ចេញ​នៃ​​មូលប័ត្រ​ ។

ការទូទាត់​​ ​ជា​កាល​បរិច្ឆេទ​ដែល​ការ​ប្រាក់​ត្រូវបាន​បន្ថែម​រហូត​ដល់​ពេលគណនា​ ។​

​អត្រា​​​ ​ជា​អត្រា​មធ្យម​ប្រចាំ​ឆ្នាំ​នៃ​ការ​ប្រាក់​​ (អត្រា​ការ​ប្រាក់​គូប៉ុង​​) ។

Par (optional) is the par value of the security. If omitted, a default value of 1000 is used.

note

We recommend that you always specify the value that you require for ACCRINTM’s Par argument, rather than allowing Calc to apply an arbitrary default. This will make your formula easier to understand and easier to maintain.


មូលដ្ឋាន ៖ ត្រូវ​បាន​ជ្រើស​ពី​បញ្ជី​ជម្រើស និង​ចង្អុល​បង្ហាញ​ពី​របៀប​ដែល​ឆ្នាំ​ត្រូវ​គណនា ។

មូលដ្ឋាន

ការ​គណនា

0 ឬ​បាត់

វិធីសាស្ត្រ​សហរដ្ឋ​អាមេរិក (NASD)១២ ខែ​ដែល​ខែ​នីមួយ​ៗ​មាន៣០ ថ្ងៃ

1

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ឆ្នាំ

2

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ មួយ​ឆ្នាំ​មាន៣៦០ ថ្ងៃ

3

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ មួយ​ឆ្នាំ​មាន៣៦៥​ ថ្ងៃ

4

វិធីសាស្ត្រ​អឺរ៉ុប១២ ខែ​ដែល​ខែ​នីមួយ​ៗ​មាន៣០ ថ្ងៃ


ឧទាហរណ៍

មូលប័ត្រ​មួយ​ត្រូវ​បាន​ចេញ​នៅ​ថ្ងៃ 4.1.2001 ។ ថ្ងៃ​ដល់​កំណត់​បង់​ត្រូវ​បាន​កំណត់​ត្រឹម 6.15.2001 ។ អត្រា​គឺ 0.1 ឬ 10% ហើយ​តម្លៃ​ចុះ​លើ​ប័ណ្ណ​គឺ 1000​ ឯកតា​រូបិយប័ណ្ណ ។ មូលដ្ឋាន​នៃ​ការ​គណនា​ប្រចាំ​ថ្ងៃ/ប្រចាំ​ឆ្នាំ គឺ​សមតុល្យ​ប្រចាំ​ថ្ងៃ (3) ។ តើ​ការ​ប្រាក់​បាន​កើន​ឡើង​ប៉ុន្មាន?

=ACCRINTM("2001-04-01";"2001-06-15";0.1;1000;3) ត្រឡប់ 20.54795.

AMORDEGRC

គណនា​ចំនួន​រំលោះ​សម្រាប់​អំឡុងពេល​ទូទាត់​មួយ ជា​រំលោះ​បំណុល ។ មិន​ដូច AMORLINC នៅ​ទីនេះ មេគុណ​រំលោះ​ដែល​មិន​អាស្រ័យ​លើ​អាយុកាល​រំលោះ​ត្រូវ​បាន​ប្រើ ។

វាក្យ​សម្ពន្ធ​​

AMORDEGRC(Cost; DatePurchased; FirstPeriod; Salvage; Period; Rate [; Basis])

តម្លៃ​ ជាតម្លៃនៃ​​​ការ​ទទួលយក​​ ។

កាល​បរិច្ឆេទ​បាន​ទិញ ​ជា​កាលបរិច្ឆេទ​​នៃ​ការ​ទទួល​យក​ ។

អំឡុងពេល​ដំបូង ជា​​​កាលបរិច្ឆេទ​ចុង​​នៃអំឡុងពេល​ទូទាត់​ដំបូង​ ។

សង្គ្រោះ​​ ជា​តម្លៃ​សង្គ្រោះ​នៃ​ទ្រព្យ​​មូល​ធន​​នៅ​ខាង​ចុង​នៃ​អាយុកាល​ដែល​អាច​រំលោះ​បាន​ ។​

អំឡុង​ពេល​​ ជា​អំឡុងពេលទូទាត់​ដែល​ត្រូវ​បានពិចារណា​ ។​

អត្រា​​ ជា​អត្រា​នៃការ​រំលោះ​ ។

មូលដ្ឋាន ៖ ត្រូវ​បាន​ជ្រើស​ពី​បញ្ជី​ជម្រើស និង​ចង្អុល​បង្ហាញ​ពី​របៀប​ដែល​ឆ្នាំ​ត្រូវ​គណនា ។

មូលដ្ឋាន

ការ​គណនា

0 ឬ​បាត់

វិធីសាស្ត្រ​សហរដ្ឋ​អាមេរិក (NASD)១២ ខែ​ដែល​ខែ​នីមួយ​ៗ​មាន៣០ ថ្ងៃ

1

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ឆ្នាំ

2

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ មួយ​ឆ្នាំ​មាន៣៦០ ថ្ងៃ

3

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ មួយ​ឆ្នាំ​មាន៣៦៥​ ថ្ងៃ

4

វិធីសាស្ត្រ​អឺរ៉ុប១២ ខែ​ដែល​ខែ​នីមួយ​ៗ​មាន៣០ ថ្ងៃ


ឧទាហរណ៍

An asset was acquired on 2020-02-01 at a cost of 2000 currency units. The end date of the first settlement period was 2020-12-31. The salvage value of the asset at the end of its depreciable life will be 10 currency units. The rate of depreciation is 0.1 (10%) and the year is calculated using the US method (Basis 0). Assuming degressive depreciation, what is the amount of depreciation in the fourth depreciation period?

=AMORDEGRC(2000; "2020-02-01"; "2020-12-31"; 10; 4; 0.1; 0) returns a depreciation amount of 163 currency units.

note

Be aware that Basis 2 is not supported by Microsoft Excel. Hence, if you use Basis 2 and export your document to XLSX format, it will return an error when opened in Excel.


AMORLINC

គណនា​ចំនួន​រំលោះ​សម្រាប់​អំឡុងពេល​ទូទាត់​មួយ ដោយ​រំលោះ​បំណុល​ជា​បន្ត​បន្ទាប់ ។ បើ​ទ្រព្យមូល​ធន​ត្រូវ​បាន​ទិញ​ក្នុង​អំឡុងពេល​ទូទាត់ នោះ​នឹង​ត្រូវ​ពិចារណា​ទៅ​លើ​ចំនួន​រំលោះ​ដែល​សមាមាត្រ ។

វាក្យ​សម្ពន្ធ​​

AMORLINC(Cost; DatePurchased; FirstPeriod; Salvage; Period; Rate [; Basis])

តម្លៃ​​ មាន​ន័យ​ជា​តម្លៃ​នៃ​ការ​ទទួល​យក​ ។

កាល​បរិច្ឆេទ​បាន​ទិញ ​ជា​កាលបរិច្ឆេទ​​នៃ​ការ​ទទួល​យក​ ។

អំឡុងពេល​ដំបូង ជា​​​កាលបរិច្ឆេទ​ចុង​​នៃអំឡុងពេល​ទូទាត់​ដំបូង​ ។

សង្គ្រោះ​​ ជា​តម្លៃ​សង្គ្រោះ​នៃ​ទ្រព្យ​​មូល​ធន​​នៅ​ខាង​ចុង​នៃ​អាយុកាល​ដែល​អាច​រំលោះ​បាន​ ។​

អំឡុង​ពេល​​ ជា​អំឡុងពេលទូទាត់​ដែល​ត្រូវ​បានពិចារណា​ ។​

អត្រា​​ ជា​អត្រា​នៃការ​រំលោះ​ ។

មូលដ្ឋាន ៖ ត្រូវ​បាន​ជ្រើស​ពី​បញ្ជី​ជម្រើស និង​ចង្អុល​បង្ហាញ​ពី​របៀប​ដែល​ឆ្នាំ​ត្រូវ​គណនា ។

មូលដ្ឋាន

ការ​គណនា

0 ឬ​បាត់

វិធីសាស្ត្រ​សហរដ្ឋ​អាមេរិក (NASD)១២ ខែ​ដែល​ខែ​នីមួយ​ៗ​មាន៣០ ថ្ងៃ

1

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ឆ្នាំ

2

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ មួយ​ឆ្នាំ​មាន៣៦០ ថ្ងៃ

3

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ មួយ​ឆ្នាំ​មាន៣៦៥​ ថ្ងៃ

4

វិធីសាស្ត្រ​អឺរ៉ុប១២ ខែ​ដែល​ខែ​នីមួយ​ៗ​មាន៣០ ថ្ងៃ


ឧទាហរណ៍

An asset was acquired on 2020-02-01 at a cost of 2000 currency units. The end date of the first settlement period was 2020-12-31. The salvage value of the asset at the end of its depreciable life will be 10 currency units. The rate of depreciation is 0.1 (10%) and the year is calculated using the US method (Basis 0). Assuming linear depreciation, what is the amount of depreciation in the fourth depreciation period?

=AMORLINC(2000; "2020-02-01"; "2020-12-31"; 10; 4; 0.1; 0) returns a depreciation amount of 200 currency units.

note

Be aware that Basis 2 is not supported by Microsoft Excel. Hence, if you use Basis 2 and export your document to XLSX format, it will return an error when opened in Excel.


DB

បង្ហាញ​រម្លស់​ទ្រព្យ​សកម្ម សម្រាប់​រយៈពេល​ដែល​បាន​បញ្ជាក់ ដោយ​ប្រើ​វិធីសាស្ត្រ​សមតុល្យ​ថយ​ចុះ​ថេរ។

ទម្រង់​រំលោះ​នេះ​នឹង​ត្រូវ​បាន​ប្រើ បើ​អ្នក​ចង់​ទទួល​បាន​តម្លៃ​រំលោះ​ខ្ពស់​ជាង​តម្លៃ​រំលោះ​នៅ​ដើម​រំលោះ (ផ្ទុយ​នឹង​រំលោះ​លីនេអ៊ែរ) ។ តម្លៃ​រំលោះ​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ក្នុង​រាល់​អំឡុងពេល​រំលោះ ដោយ​រំលោះ​ត្រូវ​បាន​កាត់​បន្ថយ​ជា​ស្រេច​ពី​ថ្លៃ​ដើម ។

វាក្យ​សម្ពន្ធ​​

DB(Cost; Salvage; Life; Period [; Month])

តម្លៃ​​ ជា​តម្លៃ​ដំបូង​នៃទ្រព្យ​សកម្ម​ ។

សង្គ្រោះ​​ ជា​តម្លៃ​នៃ​ទ្រព្យ​សកម្ម​នៅ​ចុង​នៃ​ការ​រំលោះ​ ។​

អាយុកាល​​ កំណត់​​អំឡុងពេល​លើ​​​ទ្រព្យ​សកម្ម​ណាមួយ​ត្រូវបាន​រំលោះ​ ។

អំឡុងពេល​​ ជា​​ប្រវែង​នៃ​អំឡុងពេលនីមួយៗ​​ ។​ ប្រវែង​ត្រូវ​តែ​​បាន​បញ្ចូល​ក្នុង​ឯកតា​​​​កាលបរិច្ឆេទ​ដូច​គ្នា​ជា​អំឡុងពេល​នៃ​​ការ​រំលោះ​ ។​

ខែ​​ (ជា​ជម្រើស​​) បង្ហាញ​ចំនួន​នៃ​ខែ​សម្រាប់​​ឆ្នាំ​ដំបូង​នៃ​ការ​រំលោះ​ ។ប្រ​សិន​បើ ​ធាតុ​ត្រូវបាន​បញ្ជាក់​​​ ១២ ត្រូវ​បាន​ប្រើ​ជា​លំនាំ​ដើម​ ។

ឧទាហរណ៍

A computer system with an initial cost of 25,000 currency units is to be depreciated over a three-year period. The salvage value is to be 1,000 currency units. The first period of depreciation comprises 6 months. What is the fixed-declining balance depreciation of the computer system in the second period, which is a full year starting from the end of the first six-month period?

=DB(25000; 1000; 3; 2; 6) returns 11,037.95 currency units.

DDB

ត្រឡប់​រំលោះ​នៃ​ទ្រព្យ​សកម្ម​សម្រាប់​អំឡុងពេល​ជាក់លាក់​មួយ ដោយ​ប្រើ​វិធីសាស្ត្រ​ថយ​ចុះ​នព្វន្ត ។

ប្រើ​ទម្រង់​​រំលោះ​នេះ បើ​អ្នក​ត្រូវ​ការ​តម្លៃ​រំលោះ​ដំបូង​ខ្ពស់​ជាង ដែល​ផ្ទុយ​នឹង​រំលោះ​លីនេអ៊ែរ ។ តម្លៃ​រំលោះ​នឹង​ទទួល​បាន​តិច​ក្នុង​អំឡុងពេល​នីមួយ​ៗ និង​ជា​ធម្មតា​ត្រូវ​បាន​​ប្រើ​សម្រាប់​ទ្រព្យ​សកម្ម ដែល​តម្លៃ​បាត់បង់​របស់​វា​នឹង​កើនឡើង​ខ្ពស់​ភ្លាម​ៗ បន្ទាប់​ពី​ទិញ (ឧទាហរណ៍ យានយន្ត កុំព្យូទ័រ) ។ សូម​ចំណាំ​ថា តម្លៃ​សៀវភៅ​នឹង​មិន​ដែល​ឈាន​ដល់​សូន្យ​​ទេ នៅ​ក្រោម​ប្រភេទ​គណនា​នេះ ។

វាក្យ​សម្ពន្ធ​​

DDB(Cost; Salvage; Life; Period [; Factor])

តម្លៃ​​ កំណត់​​តម្លៃ​ដំបូង​នៃ​​ទ្រព្យ​សកម្ម​ ។

សង្គ្រោះ​​ កំណត់​តម្លៃ​នៃ​ទ្រព្យ​សកម្ម​នៅចុង​នៃ​អាយុ​កាល​របស់​វា​ ។​

Life គឺ​ជា​​រយៈពេល (ឧទាហរណ៍ ឆ្នាំ ឬ​ខែ) កំណត់​វិធី​ដែល​ទ្រព្យសកម្ម​​ត្រូវ​បានប្រើ ។

Period ស្ថានភាព​នៃ​រយៈ​សម្រាប់​តម្លៃ​ត្រូវ​បានគណនា ។

កត្តា​​ (ជា​ជម្រើស​​) ជាកត្តា​ដោយ​​ការ​រំលោះណាមួយចុះថយ​ ។​ ប្រសិន​​បើ​ តម្លៃ​មិនត្រូវ​បាន​បញ្ចូល​ លំនាំដើម​ជា​កត្តា​​ ២ ។

ឧទាហរណ៍

ប្រព័ន្ធ​កុំព្យូទ័រ​មួយ​ដែល​មាន​ថ្លៃ​ដើម 75,000 ឯកតា​រូបិយប័ណ្ណ នឹង​ត្រូវ​បាន​រំលោះ​ប្រចាំ​ខែ​ក្នុង​រយៈ​ពេល​ជាង 5 ឆ្នាំ ។ តម្លៃ​នៅ​ចុង​នៃ​រំលោះ​នឹង​ត្រូវ​ជា 1​ ឯកតា​រូបិយប័ណ្ណ ។ កត្តា​គឺ 2 ។

=DDB(75000;1;60;12;2) = 1,721.81 ឯកតា​រូបិយប័ណ្ណ ។ ដូច្នេះ រំលោះ​ថយចុះ​ទ្វេ ខណៈ​ពេល​ខែ​ដំបូង​ក្រោយ​ពី​ទិញ​គឺ 1,721.81 ឯកតា​រូបិយប័ណ្ណ ។

DISC

គណនា​ជា​ភាគរយ​នូវ​ការ​ចុះ​ថ្លៃ (អប្បហារ) នៃ​មូលប័ត្រ​មួយ ។

វាក្យ​សម្ពន្ធ​​

DISC(Settlement; Maturity; Price; Redemption [; Basis])

អំឡុង​ពេល​​ ជា​កាល​បរិច្ឆេទ​នៃ​ការ​ទិញ​នៃ​មូល​​ប័ត្រ​ ។​​

​ថ្ងៃ​ដល់​កំណត់​បង់​​ ​ជា​កាល​បរិច្ឆេទ​លើ​​មូល​ប័ត្រ​ដែល​ដល់​កំណត់​​ (ផុត​កំណត់​​) ។​

ថ្លៃ​ ជា​​ថ្លៃ​នៃ​មូលប័ត្រ​ក្នុង​​ 100 ឯកតា​រូបិយប័ណ្ណ​នៃ​តម្លៃ​ចុះ​លើ​ប័ណ្ណ​​ ។

ការរំ​លោះ​​ ជា​តម្លៃ​វត្ថុ​បញ្ចាំ(នៅ​ពេលរំ​លោះ​)​ នៃ​មូលប័ត្រ​ក្នុង​ 100 ឯកតា​រូបិយប័ណ្ណ​នៃតម្លៃ​ចុះលើ​ប័ណ្ណ​ ។

មូលដ្ឋាន ៖ ត្រូវ​បាន​ជ្រើស​ពី​បញ្ជី​ជម្រើស និង​ចង្អុល​បង្ហាញ​ពី​របៀប​ដែល​ឆ្នាំ​ត្រូវ​គណនា ។

មូលដ្ឋាន

ការ​គណនា

0 ឬ​បាត់

វិធីសាស្ត្រ​សហរដ្ឋ​អាមេរិក (NASD)១២ ខែ​ដែល​ខែ​នីមួយ​ៗ​មាន៣០ ថ្ងៃ

1

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ឆ្នាំ

2

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ មួយ​ឆ្នាំ​មាន៣៦០ ថ្ងៃ

3

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ មួយ​ឆ្នាំ​មាន៣៦៥​ ថ្ងៃ

4

វិធីសាស្ត្រ​អឺរ៉ុប១២ ខែ​ដែល​ខែ​នីមួយ​ៗ​មាន៣០ ថ្ងៃ


ឧទាហរណ៍

មូលប័ត្រ​មួយ​ត្រូវ​បាន​ទិញ​នៅ​ថ្ងៃ 1.25.2001 ថ្ងៃ​ដល់​កំណត់​បង់​គឺ 11.15.2001 ។ តម្លៃ (តម្លៃ​ទិញ) គឺ 97 តម្លៃ​រំលោះ​គឺ 100 ។ ដោយ​ប្រើ​ការ​គណនា​សមតុល្យ​ប្រចាំ​ថ្ងៃ (មូលដ្ឋាន 3) តើ​ការ​ទូទាត់​ខ្ពស់​ប៉ុណ្ណា (អប្បហារ)?

=DISC("2001-01-25";"2001-11-15";97;100;3) ត្រឡប់​ប្រហែលជា 0.0372 or 3.72 ក្នុង​មួយ​សេន ។

DURATION

គណនា​ថិរវេលា​នៃ​មូលប័ត្រ​ការ​ប្រាក់​ថេរ​ក្នុង​ឆ្នាំ ។

វាក្យ​សម្ពន្ធ​​

DURATION(Settlement; Maturity; Coupon; Yield; Frequency [; Basis])

អំឡុង​ពេល​​ ជា​កាល​បរិច្ឆេទ​នៃ​ការ​ទិញ​នៃ​មូល​​ប័ត្រ​ ។​​

​ថ្ងៃ​ដល់​កំណត់​បង់​​ ​ជា​កាល​បរិច្ឆេទ​លើ​​មូល​ប័ត្រ​ដែល​ដល់​កំណត់​​ (ផុត​កំណត់​​) ។​

គូប៉ុង​​ ​ជា​អត្រា​ការ​ប្រាក់​គូប៉ុង​ប្រចាំ​ឆ្នាំ​​ (​អត្រា​ការប្រាក់​មធ្យម​​​)

ចំណូល​​ ​ជា​ចំណូល​ប្រចាំ​ឆ្នាំ​នៃ​មូលប័ត្រ​ ។

​ប្រេ​កង់​​ ជា​ចំនួន​នៃ​​ការ​បង់​ការប្រាក់​​ក្នុងមួយ​ឆ្នាំ​​ (១, ២ ឬ ៤)​ ។

មូលដ្ឋាន ៖ ត្រូវ​បាន​ជ្រើស​ពី​បញ្ជី​ជម្រើស និង​ចង្អុល​បង្ហាញ​ពី​របៀប​ដែល​ឆ្នាំ​ត្រូវ​គណនា ។

មូលដ្ឋាន

ការ​គណនា

0 ឬ​បាត់

វិធីសាស្ត្រ​សហរដ្ឋ​អាមេរិក (NASD)១២ ខែ​ដែល​ខែ​នីមួយ​ៗ​មាន៣០ ថ្ងៃ

1

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ឆ្នាំ

2

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ មួយ​ឆ្នាំ​មាន៣៦០ ថ្ងៃ

3

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ មួយ​ឆ្នាំ​មាន៣៦៥​ ថ្ងៃ

4

វិធីសាស្ត្រ​អឺរ៉ុប១២ ខែ​ដែល​ខែ​នីមួយ​ៗ​មាន៣០ ថ្ងៃ


ឧទាហរណ៍

មូលប័ត្រ​មួយ​ត្រូវ​បាន​ទិញ​នៅ​ថ្ងៃ 2001-01-01 ថ្ងៃ​ដល់​កំណត់​បង់​គឺ 2006-01-01 ។ អត្រា​ការ​ប្រាក់​នាមករណ៍​គឺ 8% ។ ចំណូល​គឺ 9.0% ។ ការ​ប្រាក់​ត្រូវ​បាន​បង់​កន្លះ​ឆ្នាំ​ម្តង (ប្រេកង់​ស្មើ 2) ។ ដោយ​ប្រើ​ការ​គណនា​ការ​ប្រាក់​សមតុល្យ​ប្រចាំ​ឆ្នាំ (មូលដ្ឋាន 3) តើ​ថិរវេលា​ដែល​ត្រូវ​បាន​កែប្រែ​មាន​រយៈ​ពេល​ប៉ុន្មាន ?

=DURATION("2001-01-01";"2006-01-01";0.08;0.09;2;3) returns 4.2 years.

EFFECT

គណនា​អត្រា​ការ​ប្រាក់​ប្រចាំ​ឆ្នាំ​សុទ្ធ សម្រាប់​អត្រា​ការ​ប្រាក់​នាម​ករណ៍​មួយ ។

​ការ​ប្រាក់​នាម​ករណ៍ សំដៅ​លើ​ចំនួន​ការ​ប្រាក់​ដែល​បង់​នៅ​បំណាច់​អំឡុងពេល​គណនា ។ ការ​ប្រាក់​ជាក់​ស្តែង​កើន​ឡើង​តាម​ចំនួន​ការ​បង់​ប្រាក់​ដែល​បាន​ធ្វើ ។ ម៉្យាង​វិញ​ទៀត ការ​ប្រាក់​តែងតែ​ត្រូវ​បាន​បង់​បណ្តាក់ (ឧទាហរណ៍ ប្រចាំ​ខែ ឬ​ប្រចាំ​ត្រីមាស) មុន​បំណាច់​អំឡុងពេល​គណនា ។

វាក្យ​សម្ពន្ធ​​

EFFECT(Nom; P)

មធ្យម​​ ជា​ការ​ប្រាក់​មធ្យម​ ។

P ជា​ចំនួន​នៃ​ការ​បង់​ការ​ប្រាក់អំឡុងពេល​មួយ​ឆ្នាំ​ ។

ឧទាហរណ៍

បើ​អត្រា​ការ​ប្រាក់​នាម​ករណ៍​ប្រចាំ​ឆ្នាំ​គឺ 9.75% និង​អំឡុងពេល​គណនា​ការ​ប្រាក់​បួន​ត្រូវ​បាន​កំណត់ តើ​អត្រា​ការ​ប្រាក់​ពិត​ប្រាកដ (អត្រា​ជាក់​ស្តែង) មាន​ប៉ុន្មាន?

=EFFECT(9.75%;4) = 10.11% The annual effective rate is therefore 10.11%.

EFFECT_ADD

គណនា​អត្រា​ការ​ប្រាក់​ប្រចាំ​ឆ្នាំ​ជាក់ស្តែង ដោយ​ផ្អែក​លើ​អត្រា​ការ​ប្រាក់​នាមករណ៍ និង​ចំនួន​ការ​បង់​ការ​ប្រាក់​ក្នុង​មួយ​ឆ្នាំ ។

note

The functions whose names end with _ADD or _EXCEL2003 return the same results as the corresponding Microsoft Excel 2003 functions without the suffix. Use the functions without suffix to get results based on international standards.


វាក្យ​សម្ពន្ធ​​

EFFECT_ADD(NominalRate; NPerY)

អត្រា​មធ្យម​​ ​ជា​អត្រា​មធ្បម​ប្រចាំ​ឆ្នាំ​នៃ​ការ​ប្រាក់​ ។​

NPerY ​ជា​​ចំនួន​នៃ​ការ​បង់​ការ​ប្រាក់​ក្នុង​មួយ​ឆ្នាំ​ ។​

ឧទាហរណ៍

រក​អត្រា​ការ​ប្រាក់​ប្រចាំ​ឆ្នាំ​​ជាក់​ស្តែង សម្រាប់​អត្រា​នាម​ករណ៍ 5.25%​ និង​ការ​បង់​ប្រាក់​ប្រចាំ​ត្រីមាស ។

=EFFECT_ADD(0.0525;4) ត្រឡប់ 0.053543 or 5.3543% ។

IRR

គណនា​អត្រា​ខាង​ក្នុង​នៃ​ការ​ត្រឡប់​សម្រាប់​ការ​វិនិយោគ​មួយ ។ តម្លៃ​តំណាង​ឲ្យ​តម្លៃ​លំហូរ​សាច់​ប្រាក់​នៅ​ចន្លោះ​ពេល​ទៀងទាត់ យ៉ាង​ហោច​ណាស់​តម្លៃ​មួយ​ត្រូវ​តែ​អវិជ្ជមាន (ប្រាក់​ត្រូវ​បង់) និង​​យ៉ាង​ហោច​ណាស់​តម្លៃ​មួយ​ត្រូវ​តែ​វិជ្ជមាន (ចំណូល) ។

If the payments take place at irregular intervals, use the XIRR function.

វាក្យ​សម្ពន្ធ​​

IRR(Values [; Guess])

តម្លៃ​​ ការ​បង្ហាញ​​អារេឡើងវិញ​មាន​តម្លៃ​ ។

ប៉ាន​ស្មាន​​ (​ជា​ជម្រើស​​) ​ជា​តម្លៃ​ដែលប៉ាន​ស្មាន​ ។​ វិធី​សាស្ត្រ​​ផ្ទួនត្រូវ​បាន​ប្រើ​ដើម្បី​គណនាត្រឡប់​​អត្រា​ការ​ប្រាក់​​ ។ ប្រ​សិន​បើ​ អ្នក​អាច​ផ្តល់​តម្លៃមួយ​ចំនួន​ ​អ្នក​គួរ​តែ​​ធ្វើ​ការ​ប៉ាន​ស្មា​ន​ដំបូង​​ដើម្បីបើក​ការ​ធ្វើ​ឡើង​វិញ​ ។

note

This function ignores any text or empty cell within a data range. If you suspect wrong results from this function, look for text in the data ranges. To highlight text contents in a data range, use the value highlighting feature.


ឧទាហរណ៍

ក្នុង​ការ​សន្មត់​ដែល​មាតិកា​​ក្រឡា​គឺ A1=-10000, A2=3500, A3=7600 and A4=1000, រូប​មន្ត​​ =IRR(A1:A4) ផ្តល់​លទ្ធផល​​ 11,33% ។

warning

Because of the iterative method used, it is possible for IRR to fail and return Error 523, with "Error: Calculation does not converge" in the status bar. In that case, try another value for Guess.


ISPMT

គណនា​កម្រិត​ការ​ប្រាក់ សម្រាប់​ការ​សង​បំណុល​បណ្តាក់​ដែល​មិន​ផ្លាស់ប្តូរ ។

វាក្យ​សម្ពន្ធ​​

ISPMT(អត្រា; អំឡុងពេល; អំឡុងពេល​សរុប; វិនិយោគ)

អត្រា​​ កំណត់​អត្រា​ការប្រាក់តាម​អំឡុងពេល​ ។

អំឡុងពេល​​ ​ជា​ចំនួន​នៃ​​ការ​បង់​បណ្តាក់​សម្រាប់​​គណនា​នៃ​ការ​ប្រាក់​ ។​

អំឡុងពេល​សរុប​​ ជា​ចំនួន​សរុប​នៃ​អំឡុងពេល​ការ​បង់​បណ្តាក់​ ។​

វិនិយោគ​​ ជា​ចំនួន​នៃ​ការ​វិនិយោគ​ ។

ឧទាហរណ៍

សម្រាប់​​ឥណទាន​ដែល​មាន​ចំនួន 120,000 ឯកតា​រូបិយប័ណ្ណ ដែល​​មាន​រយៈ​ពេល​ពីរ​ឆ្នាំ និង​បង់​បណ្តាក់​​ប្រចាំ​ខែ ​ដែល​អត្រា​ការ​ប្រាក់​ប្រចាំ​ឆ្នាំ​គឺ 12%​ កម្រិត​ការ​ប្រាក់​ក្រោយ 1.5 ឆ្នាំ​ត្រូវ​បាន​ទាមទារ ។

=ISPMT(1%;18;24;120000) = -300 ឯកតា​រូបិយប័ណ្ណ​ ។​ ការ​ប្រាក់​រាល់​ខែ​ក្រោយ​ពេល​​ចំនួន​​ 1.5 ឆ្នាំ​​ទៅ​ 300 ឯកតា​រូបិយប័ណ្ណ​ ។

PV

ត្រឡប់​តម្លៃ​បច្ចុប្បន្ន​នៃ​ការ​វិនិយោគ​មួយ ដែល​ទទួល​បាន​លទ្ធផល​ពី​ស៊េរី​នៃ​ការ​បង់​ប្រាក់​ទៀងទាត់​មួយ ។

ប្រើ​អនុគមន៍​នេះ​ដើម្បី​គណនា​ចំនួន​ប្រាក់​ដែល​ត្រូវ​ការ​វិនិយោគ​នៅ​អត្រា​ថេរ​បច្ចុប្បន្ន និង​ដើម្បី​ទទួល​បាន​ចំនួន​ជាក់លាក់​ដែល​ជា​ធនលាភ​ក្នុង​អំឡុងពេល​ជាក់លាក់​មួយ ។ អ្នក​ក៏​អាច​កំណត់​ចំនួន​ប្រាក់​ដែល​នៅ​សល់​ក្រោយ​អំឡុងពេល​កន្លង​ទៅ ។ បញ្ជាក់​លម្អិត​ផង​ដែរ បើ​ចំនួន​ប្រាក់​ត្រូវ​បង់​នៅ​ដើម ឬ​បំណាច់​អំឡុងពេល ។

បញ្ចូល​តម្លៃ​ទាំង​នេះ​ទាំង​ជា​លេខ កន្សោម ឬ​ជា​សេចក្តី​យោង ។ ឧទាហរណ៍ បើ​ការ​ប្រាក់​ត្រូវ​បង់​ប្រចាំ​ឆ្នាំ 8% ប៉ុន្តែ​អ្នក​ចង់​ប្រើ​ខែ​ធ្វើ​ជា​អំឡុងពេល​របស់​អ្នក សូម​បញ្ចួល 8%/12 ក្រោម អត្រា ហើយ LibreOffice Calc នឹង​គណនា​កត្តា​ត្រឹមត្រូវ​ដោយ​ស្វ័យ​ប្រវត្តិ ។

វាក្យ​សម្ពន្ធ​​

PV(Rate; NPer; Pmt [; FV [; Type]])

​អត្រា​​ កំណត់​អត្រា​ការ​ប្រាក់​ក្នុង​អំឡុងពេល​ ។

NPer ជា​ចំនួន​សរុប​នៃ​អំឡុងពេល​​ (អំឡុងពេល​ការ​បង់​ប្រាក់​​) ។

Pmt ​ជា​ការ​បង់​ប្រាក់​ធម្ម​តា​ធ្វើ​ក្នុង​អំឡុងពេល​ ។​

FV (ជា​ជម្រើស​​) កំណត់​តម្លៃ​​អនាគត​នៅ​សល់​ក្រោយ​ពេល​​ការ​បង់​បណ្តាក់​ចុង​ក្រោយ​ត្រូវបាន​ធ្វើ​ ។

ប្រភេទ​​ (ជា​ជម្រើស​​) បង្ហាញ​​ថ្ងៃ​ត្រូវ​សង​​​សម្រាប់​ការ​បង់​ប្រាក់​​ ប្រភេទ​​ = ១ មាន​ន័យថា​ ដល់​ពេល​បង់​​ចាប់​ផ្តើម​នៃ​អំឡុងពេល​​ និង​​ ប្រភេទ​​ = 0 (លំនាំ​ដើម​​​​) មាន​ន័យថា​​ ដល់​ពេល​បង់​នៅ​ចុង​នៃ​អំឡុងពេល​ ។

In the LibreOffice Calc functions, parameters marked as "optional" can be left out only when no parameter follows. For example, in a function with four parameters, where the last two parameters are marked as "optional", you can leave out parameter 4 or parameters 3 and 4, but you cannot leave out parameter 3 alone.

ឧទាហរណ៍

រក​តម្លៃ​បច្ចុប្បន្ន​នៃ​ការ​វិនិយោគ​មួយ បើ 500 ឯកតា​រូបិយប័ណ្ណ​ត្រូវ​បាន​បង់​ប្រចាំ​ខែ និង​អត្រា​ការ​ប្រាក់​ប្រចាំ​ឆ្នាំ​គឺ 8%? អំឡុងពេល​បង់​ប្រាក់​គឺ 12 ខែ និង 20,000 ឯកតា​រូបិយប័ណ្ណ​នឹង​ត្រូវ​នៅសល់​នៅ​បំណាច់​អំឡុងពេល​បង់​ប្រាក់ ។

=PV(8%/12;48;500;20000) = -35,019.37 ឯកតា​រូបិយប័ណ្ណ​ ។ ក្រោម​មូល​ដ្ឋានដែល​បាន​ដាក់​ឈ្មោះ​​ អ្នក​ត្រូវ​តែ​បញ្ញើ​​ 35,019.37 ឯកតារូបិយប័ណ្ណថ្ងៃនេះ​​ ប្រសិនបើ​ អ្នកចង់​ទទួល​បាន​ 500 ឯកតា​រូបិយប័ណ្ណ​ក្នុង​មួយ​ខែ​សម្រាប់ 48 ខែ​ និង​ 20,000 ឯកតា​រូបិយប័ណ្ណ​ដែលនៅសល់​នៅ​​ខាង​ចុង​ ។ ​ឆ្លងកាត់​ការ​ត្រួត​ពិនិត្យ​បង្ហាញ​ថា​​ 48 x 500 ឯកតា​រូបិយប័ណ្ណ + 20,000 ឯកតា​រូបិយប័ណ្ណ​​ = 44,000 ឯកតា​រូបិយប័ណ្ណ​ ។​ មានភាព​ខុស​គ្នា​រវាង​ចំនួន​នេះ​ និង​ចំនួន​ 35,000 ឯកតា​រូបិយប័ណ្ណ​​ដែល​បញ្ញើ​បាន​បង្ហាញ​ឡើងវិញ​នៅ​ការប្រាក់​ដែល​បាន​បង់​ ។​

បើ​អ្នក​បញ្ចូល​សេចក្តី​យោង​ជំនួស​ឲ្យ​តម្លៃ​ទាំង​នេះ​ក្នុង​រូបមន្ត អ្នក​​អាច​គណនា​តម្លៃ​ណា​មួយ​នៃ​ឆាក "បើ-នោះ" ។ សូម​ចំណាំ​ថា ៖ សេចក្តី​យោង​ទៅ​ចំនួនថេរ​ត្រូវ​តែ​ត្រូវ​បាន​កំណត់​ជា​សេចក្តី​យោង​ដាច់ខាត ។ ឧទាហរណ៍​នៃ​កម្មវិធី​ប្រភេទ​នេះ​មាន​ក្រោម​អនុគមន៍​រំលោះ ។

RECEIVED

គណនា​ចំនួន​ប្រាក់​បាន​ទទួល ដែល​ត្រូវ​បាន​បង់​សម្រាប់​មូលប័ត្រ​ការ​ប្រាក់​ថេរ​មួយ នៅ​ចំណុច​ដែល​បាន​ផ្តល់​ក្នុង​ពេល​វេលា ។

វាក្យ​សម្ពន្ធ​​

RECEIVED(Settlement; Maturity; Investment; Discount [; Basis])

អំឡុង​ពេល​​ ជា​កាល​បរិច្ឆេទ​នៃ​ការ​ទិញ​នៃ​មូល​​ប័ត្រ​ ។​​

​ថ្ងៃ​ដល់​កំណត់​បង់​​ ​ជា​កាល​បរិច្ឆេទ​លើ​​មូល​ប័ត្រ​ដែល​ដល់​កំណត់​​ (ផុត​កំណត់​​) ។​

​ការ​វិនិយោគ​ ​ជា​ផល​បូក​​ការ​ទិញ​ ។

អប្បហារ​​ ជាអប្បហារ​ភាគរយ​លើ​ការ​ទទួល​យក​នៃ​មូល​ប័ត្រ​ ។​

មូលដ្ឋាន ៖ ត្រូវ​បាន​ជ្រើស​ពី​បញ្ជី​ជម្រើស និង​ចង្អុល​បង្ហាញ​ពី​របៀប​ដែល​ឆ្នាំ​ត្រូវ​គណនា ។

មូលដ្ឋាន

ការ​គណនា

0 ឬ​បាត់

វិធីសាស្ត្រ​សហរដ្ឋ​អាមេរិក (NASD)១២ ខែ​ដែល​ខែ​នីមួយ​ៗ​មាន៣០ ថ្ងៃ

1

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ឆ្នាំ

2

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ មួយ​ឆ្នាំ​មាន៣៦០ ថ្ងៃ

3

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ មួយ​ឆ្នាំ​មាន៣៦៥​ ថ្ងៃ

4

វិធីសាស្ត្រ​អឺរ៉ុប១២ ខែ​ដែល​ខែ​នីមួយ​ៗ​មាន៣០ ថ្ងៃ


ឧទាហរណ៍

កាល​បរិច្ឆេទ​ទូទាត់ ៖ កុម្ភៈ១៥១៩៩៩ ថ្ងៃ​ដល់​កំណត់​បង់ ៖ មេសា១៥១៩៩៩ ផលបូក​វិនិយោគ ៖ 1000 ឯកតា​រូបិយប័ណ្ណ អប្បហារ ៖ 5.75 ភាគរយ មូលដ្ឋាន ៖ សមតុល្យ​ប្រចាំ​ថ្ងៃ/360 = 2 ។

ចំនួន​បាន​ទទួល​នៅថ្ងៃ​ដល់​កំណត់​បង់ ត្រូវ​បាន​គណនា​ដូច​ខាង​ក្រោម ៖

=RECEIVED("1999-02-15";"1999-05-15";1000;0.0575;2) ត្រឡប់ 1014.420266 ។

SYD

ត្រឡប់​អត្រា​រំលោះ​ដែល​ធ្លាក់​ចុះ​តាម​លេខ​នព្វន្ត ។

ប្រើ​អនុគមន៍​នេះ​ដើម្បី​គណនា​ចំនួន​ប្រាក់​​រំលោះ សម្រាប់​អំឡុងពេល​មួយ​នៃ​​វិសាលភាព​រំលោះ​សរុប​របស់​​វត្ថុ​មួយ ។ រំលោះ​ថយ​ចុះ​​នព្វន្ត​នឹង​បន្ថយ​ចំនួន​បា្រក់​​រំលោះ​ពី​អំឡុងពេល​មួយ​ទៅ​អំឡុងពេល​មួយ ដោយ​ផល​បូក​ថេរ​មួយ ។

វាក្យ​សម្ពន្ធ​​

SYD(ថ្លៃ​ដើម; សង្គ្រោះ; អាយុកាល; អំឡុងពេល)

តម្លៃ​​ ជា​តម្លៃ​ដំបូង​នៃទ្រព្យ​សកម្ម​ ។

សង្គ្រោះ​​ ជា​តម្លៃ​នៃ​​ទ្រព្យ​សកម្ម​ក្រោយ​ពេល​ការ​រំលោះ​ ។​

អាយុកាល​​ ជា​អំឡុងពេល​កែ​វិសាលភាព​ពេលវាលា​លើ​ទ្រព្យ​សកម្ម​ដែល​ត្រូវ​​បាន​រំលោះ​ ។​

អំឡុងពេល​​ កំណត់​​អំឡុងពេល​សម្រាប់​​ការ​រំលោះ​ណាមួយ​ត្រូវបាន​​គណនា​ ។​

ឧទាហរណ៍

​ប្រព័ន្ធ​វីដេអូ​មួយ​មាន​ថ្លៃ​ដើម 50,000 ឯកតា​រូបិយប័ណ្ណ​នឹង​ត្រូវ​បាន​រំលោះ​ប្រចាំ​ឆ្នាំ​សម្រាប់ 5 ឆ្នាំ​ក្រោយ ។ តម្លៃ​សង្គ្រោះ​នឹង​ជា 10,000 ឯកតា​រូបិយប័ណ្ណ ។ អ្នក​ចង់​គណនា​រំលោះ​សម្រាប់​ឆ្នាំ​ដំបូង ។

=SYD(50000;10000;5;1)=13,333.33 ឯកតា​រូបិយប័ណ្ណ​ ។ ចំនួន​នៃ​ការរំលោះ​សម្រាប់​ឆ្នាំ​ដំបូង​គឺ​​ 13,333.33 ​ ឯកតា​រូបិយប័ណ្ណ​ ។

ដើម្បី​ទទួល​បាន​ទិដ្ឋភាព​ទូទៅ​នៃ​អត្រា​រំលោះ​ក្នុង​មួយ​អំឡុងពេល យក​ល្អ​គួរ​តែ​កំណត់​តារាង​រំលោះ​មួយ ។ ដោយ​បញ្ចូល​រូបមន្ត​រំលោះ​ផ្សេង​ៗ​គ្នា​ដែល​មាន​ក្នុង LibreOffice Calc នៅ​ក្បែរ​គ្នា អ្នក​អាច​ឃើញ​ទម្រង់​រំលោះ​ណា​មួយ​ដែល​សមស្រប​បំផុត ។ បញ្ចូល​តារាង​ដូច​ខាង​ក្រោម ៖

A

B

C

D

E

តម្លៃ​ដំបូង​​

តម្លៃ​សង្គ្រោះ​​

អាយុកាល​ដែល​មាន​ប្រយោជន៍​​

អំឡុងពេល​​

Deprec. SYD

50,000 ឯកតា​រូបិយប័ណ្ណ​​

10,000 ឯកតា​រូបិយប័ណ្ណ​​

5

1

13,333.33 ឯកតា​រូបិយប័ណ្ណ​​

2

10,666.67 ឯកតា​រូបិយប័ណ្ណ

3

8,000.00 ឯកតា​រូបិយប័ណ្ណ​​

4

5,333.33 ឯកតា​រូបិយប័ណ្ណ​​

5

2,666.67 ឯកតា​រូបិយប័ណ្ណ​​

6

0.00 ឯកតា​រូបិយប័ណ្ណ​​

7

8

10

9

11

10

12

13

>0

សរុប​​

40,000.00 ឯកតា​រូបិយប័ណ្ណ​​


រូបមន្ត​ក្នុង E2 គឺ​ដូច​ខាង​ក្រោម ៖

=SYD($A$2;$B$2;$C$2;D2)

រូបមន្ត​ត្រូវ​បាន​ចម្លង​​ក្នុង​ជួរ​ឈរ E ចុះ​ទៅ​ដល់ E11 (ជ្រើស E2 បន្ទាប់​មក​អូស​ជ្រុង​ខាង​ក្រោម​ស្តាំ​ចុះ​ក្រោម ដោយ​ប្រើ​កណ្តុរ) ។

ក្រឡា E13 មាន​រូបមន្ត​ដែល​ប្រើ​ដើម្បី​ពិនិត្យ​ចំនួន​រំលោះ​សរុប ។​ វា​ប្រើ​អនុគមន៍ SUMIF ដោយ​សារ​តម្លៃ​អវិជ្ជមាន​ក្នុង E8:E11 ត្រូវ​តែ​មិន​ត្រូវ​បាន​ពិចារណា ។ លក្ខខណ្ឌ >0 ត្រូវ​បាន​ផ្ទុក​ក្នុង​ក្រឡា A13 ។ រូបមន្ត​ក្នុង E13 មាន​ដូច​ខាង​ក្រោម ៖

=SUMIF(E2:E11;A13)

ឥឡូវ ចូរ​មើល​រំលោះ​សម្រាប់​រយៈ​ពេល១០​ ឆ្នាំ ឬ​នៅ​តម្លៃ​សង្គ្រោះ​នៃ 1 ឯកតា​រូបិយប័ណ្ណ ឬ​បញ្ចូល​ថ្លៃ​ដើម​ផ្សេង​ទៀត ។ល ។

អនុគមន៍​ហិរញ្ញវត្ថុផ្នែក​ទី​ពីរ

អនុគមន៍​ហិរញ្ញវត្ថុផ្នែក​ទី​បី

Functions by Category

Please support us!