LibreOffice 25.2 Help
ផ្លាស់ទី ឬចម្លងសន្លឹក ទៅទីតាំងថ្មីនៅក្នុងឯកសារ ឬទៅកាន់ឯកសារផ្សេងទៀត ។
នៅពេលដែលអ្នកចម្លង ឬបិទភ្ជាប់ក្រឡាដែលមាន តម្លៃកាលបរិច្ឆេទ រវាងសៀវភៅបញ្ជីផ្សេងគ្នា នោះ ឯកសារសៀវភៅបញ្ជីទាំងពីរ ត្រូវតែបានកំណត់គោលកាលបរិច្ឆេទដូចគ្នា ។ ប្រសិនបើគោលកាលបរិច្ឆេទ ខុសគ្នា នោះតម្លៃកាលបរិច្ឆេទដែលបានបង្ហាញនឹងផ្លាស់ប្ដូរ !
ចង្អុរបង្ហាញពីកន្លែងដែលសន្លឹកបច្ចុប្បន្ន ត្រូវបានផ្លាស់ទីពី ឬចម្លងទៅ ។ ជ្រើស ឯកសារថ្មី ប្រសិនបើអ្នកចង់បង្កើតទីតាំងថ្មី សម្រាប់សន្លឹកដែលត្រូវបាផ្លាស់ទី ឬចម្លង ។
សន្លឹកបច្ចុប្បន្ន គឺត្រូវបានផ្លាស់ទី ឬចម្លងនៅពីមុខសន្លឹកដែលបានជ្រើស ។ ជម្រើស ផ្លាស់ទីទៅកាន់ទីតាំងខាងចុង នឹងដាក់ទីតាំងសន្លឹកបច្ចុប្បន្ននៅខាងចុង ។
បញ្ជាក់ថា សន្លឹកគឺត្រូវបានចម្លង ។ ប្រសិនបើជម្រើស គឺត្រូវបានមិនសម្គាល់ នោះសន្លឹកគឺត្រូវបានផ្លាស់ទី ។ ការផ្លាស់ទីសន្លឹក គឺជាលំនាំដើម ។