LibreOffice 24.8 Help
បញ្ជាក់លម្អិតមាតិកាដែលត្រូវលុបចេញពីក្រឡាសកម្ម ឬពីជួរក្រឡាដែលបានជ្រើស ។ បើសន្លឹកច្រើនត្រូវបានជ្រើស នោះសន្លឹកដែលបានជ្រើសទាំងអស់នឹងត្រូវទទួលរងឥទ្ធិពល ។
ប្រអប់នេះត្រូវបានហៅ ដោយចុចលុបថតក្រោយ បន្ទាប់មកធ្វើឲ្យទស្សន៍ទ្រនិចក្រឡាសកម្មលើសន្លឹក ។
ចុចលុបមាតិកាដោយមិនចាំបាច់ប្រអប់ ឬការផ្លាស់ប្ដូរទ្រង់ទ្រាយ ។
ប្រើ កាត់ នៅលើរបារស្តង់ដារ ដើម្បីលុបមាតិកា និងទ្រង់ទ្រាយដោយគ្មានប្រអប់ ។
តំបន់នេះរាយជម្រើសសម្រាប់លុបមាតិកា ។
លុបរាល់មាតិកាពីជួរក្រឡាដែលបានជ្រើស ។
លុបតែអត្ថបទប៉ុណ្ណោះ ។ ទ្រង់ទ្រាយ រូបមន្ត លេខ និងកាលបរិច្ឆេទ គឺមិនប៉ះពាល់ទេ ។
លុបតែលេខ ។ ទ្រង់ទ្រាយ និងរូបមន្តរក្សានៅដដែល ។
លុបតម្លៃកាលបរិច្ឆេទ និងពេលវេលា ។ ទ្រង់ទ្រាយ អត្ថបទ លេខ និងរូបមន្តរក្សានៅដដែល ។
លុបរូបមន្ត ។ អត្ថបទ លេខ ទ្រង់ទ្រាយ កាលបរិច្ឆេទ និងពេលវេលារក្សានៅដដែល ។
លុបមតិយោបល់ដែលបានបន្ថែមទៅក្រឡា ។ ធាតុផ្សេងៗទាំងអស់នៅតែមិនបានផ្លាស់ប្ដូរ ។
លុបគុណលក្ខណៈទ្រង់ទ្រាយដែលបានអនុវត្តទៅក្រឡា ។ មាតិកាទាំងអស់រក្សានៅដដែល ។
លុបវត្ថុ ។ មាតិកាក្រឡាទាំងអស់រក្សានៅដដែល ។