RSet Statement

តម្រឹម​ស្តាំ​នូវ​ខ្សែ​អក្សរ​មួយ​ក្នុង​អថេរ​ខ្សែ​អក្សរ ឬ​ចម្លង​ប្រភេទ​អថេរ​ដែល​កំណត់​ដោយ​អ្នក​ប្រើ​ទៅ​ក្នុង​ប្រភេទ​អថេរ​មួយ​ផ្សេង​ទៀត ។

Syntax:

RSet Text As String = Text ឬ RSet Variable1 = Variable2

Parameters:

អត្ថបទ ៖ អថេរ​ខ្សែ​អក្សរ​ណា​មួយ ។

អត្ថបទ​៖ ខ្សែ​អក្សរ​ដែល​អ្នក​ចង់​តម្រឹម​ស្តាំ​ក្នុង​អថេរ​ខ្សែ​អក្សរ ។

Variable1 ៖ អថេរ​កំណត់​ដោយ​អ្នក​ប្រើ ដែល​ជា​គោលដៅ​សម្រាប់​អថេរ​ដែល​បាន​ចម្លង ។

Variable2 ៖ អថេរ​កំណត់​ដោយ​អ្នក​ប្រើ ដែល​អ្នក​ចង់​ចម្លង​ទៅ​អថេរ​ផ្សេង​ទៀត ។

ប្រសិន​បើ​ខ្សែ​អក្សរ​ខ្លី​ជាង​អថេរ​ខ្សែ​អក្សរ RSet តម្រឹម​ខ្សែ​អក្សរ​ទៅ​ខាង​ស្តាំ​ក្នុង​អថេរ​ខ្សែ​អក្សរ ។ តួ​អក្សរ​ដែល​នៅ​សល់​ក្នុង​អថេរ​ខ្សែ​អក្សរ ត្រូវ​បាន​ជំនួស​ដោយ​ដក​ឃ្លា ។ ប្រសិន​បើ​ខ្សែ​អក្សរ​វែង​ជាង​អថេរ​ខ្សែ​អក្សរ តួ​អក្សរ​ដែល​លើស​ប្រវែង​នៃ​អថេរ ត្រូវ​បាន​កាត់​ឲ្យ​ខ្លី ហើយ​មាន​តែ​តួ​អក្សរ​ដែល​នៅ​សល់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​តម្រឹម​ស្តាំ​ក្នុង​អថេរ​ខ្សែ​អក្សរ ។

អ្នក​ក៏​អាច​ប្រើ សេចក្តី​ថ្លែង​ការណ៍ RSet ដើម្បី​ផ្តល់​តម្លៃ​អថេរ​នៃ​ប្រភេទ​មួយ​ដែល​បាន​កំណត់​ដោយ​អ្នក​ប្រើ​ទៅ​មួយ​ផ្សេង​ទៀត ។

ឧទាហរណ៍​ដូច​ខាង​ក្រោម ប្រើ​សេចក្តី​ថ្លែង​ការណ៍ RSet និង​LSet ដើម្បី​កែប្រែ​ការ​តម្រឹម​ឆ្វេង និង​ស្តាំ​នៃ​ខ្សែ​អក្សរ​មួយ ។

Example:

Sub ExampleRLSet
Dim sVar As String
Dim sExpr As String
    sVar = String(40,"*")
    sExpr = "SBX"
    REM  Right-align "SBX" in a 40-character string
    REM  ជំនួស​សញ្ញា​ផ្កាយ​ដោយ​ដក​ឃ្លា
    RSet sVar = sExpr
    Print ">"; sVar; "<"
    sVar = String(5,"*")
    sExpr = "123457896"
    RSet sVar = sExpr
    Print ">"; sVar; "<"
    sVar = String(40,"*")
    sExpr = "SBX"
    REM Left-align "SBX" in a 40-character string
    LSet sVar = sExpr
    Print ">"; sVar; "<"
    sVar = String(5,"*")
    sExpr = "123456789"
    LSet sVar = sExpr
    Print ">"; sVar; "<"
End Sub

Please support us!