Minute Function (BASIC)

ត្រឡប់​នាទី​នៃ​ម៉ោង​ដែល​ត្រូវ​គ្នា​ទៅ​នឹង​តម្លៃ​សម្គាល់​ពេល​វេលា ដែល​ត្រូវ​បាន​បង្កើត​ដោយ​អនុគមន៍ TimeSerial ឬ TimeValue ។

Syntax:

Minute (Number)

Return value:

ចំនួន​គត់

Parameters:

ចំនួន​ ៖ កន្សោម​លេខ​ដែល​មាន​តម្លៃ​សម្គាល់​ពេល​វេលា ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ត្រឡប់​តម្លៃ​នាទី ។

អនុគមន៍​នេះ​គឺ​ផ្ទុយ​នឹង​អនុគមន៍ TimeSerial ។ វា​ត្រឡប់​នាទី​នៃ​តម្លៃ​សម្គាល់​ពេល​វេលា ដែល​ត្រូវ​បាន​បង្កើត​ដោយ​អនុគមន៍ TimeSerial ឬ​TimeValue ។ ឧទាហរណ៍ កន្សោម ៖

Print Minute(TimeSerial(12,30,41))

ត្រឡប់​តម្លៃ 30 ។

Error codes:

5 ការ​ហៅ​បែបបទ​មិន​ត្រឹមត្រូវ

Example:

Sub ExampleMinute
MsgBox "The current minute is "& Minute(Now)& "."
End Sub

Please support us!