LibreOffice 25.2 Help
ប្រើសេចក្តីថ្លែងការណ៍ និងអនុគមន៍ដែលបានពិពណ៌នាទីនេះ ដើម្បីបង្កើតការគណនាកាលបរិច្ឆេទ និងពេលវេលា ។
LibreOffice Basic អាចឲ្យអ្នកគណនាភាពខុសគ្នានៃពេលវេលា ឬកាលបរិច្ឆេទដោយបម្លែងតម្លៃពេលវេលា និងកាលបរិច្ឆេទទៅជាតម្លៃលេខតៗគ្នា ។ បន្ទាប់ពីភាពខុសគ្នាត្រូវបានគណនា អនុគមន៍ពិសេសត្រូវបានប្រើដើម្បីបម្លែងតម្លៃឡើងវិញទៅជាទ្រង់ទ្រាយពេលវេលា ឬកាលបរិច្ឆេទតាមស្តង់ដារ ។
អ្នកអាចផ្សំតម្លៃកាលបរិច្ឆេទ និងពេលវេលាទៅជាចំនួនទសភាគតែមួយ ។ កាលបរិច្ឆេទត្រូវបានបម្លែងទៅជាចំនួនគត់ ហើយពេលវេលាទៅជាតម្លៃទសភាគ ។ LibreOffice Basic ក៏គាំទ្រផងដែរនូវអថេរប្រភេទ កាលបរិច្ឆេទ ដែលអាចមានសេចក្តីបញ្ជាក់ពេលវេលា ដែលមានទាំងកាលបរិច្ឆេទ និងពេលវេលា ។